ខេត្តម៉ែហុងសុន៖ ផ្អើលអស់កសិករដែលកំពុងធ្វើស្រែ ក្រោយឧទ្ធម្ភាគចក្រវ័យចំណាស់ចំនួនពីរគ្រឿងរបស់កងកម្លាំងពិសេសថៃប្រើសម្រាប់ដឹកជញ្ជូនស្បៀងអាហារឲ្យទ័ពជួរមុខដែលកំពុងហោះសុខៗបានសម្រេចចិត្តចុះចតភ្លាមៗជាបន្ទាន់ទៅលើដីស្រែរបស់ពលរដ្ឋ ដោយសារមានបញ្ហាប្រព័ន្ធបញ្ជាដែលធ្វើឲ្យការហោះហើរប្រឈមនឹងការបាត់បង់លំនឹង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx_FSVVuSVkRINpFpS5SBXWVdw2iA-mFbldWsTO7QaUbr7FiW2U6bkFYapcGlSFUW5-OF1IvZgtykgJhUWniPnjKsS_rn0ByiMxT1HxbqmquO2ErONDKKXWHC66IwOgG7kwgrOqLmIwwaazn3hFw6R_K12gh_2CUqFIVjB0kQVc9qbeWhaoSavqMnEuAUi/s1000/photo_2025-11-17_09-59-19.jpg

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ១១:០០នាទី អ្នកភូមិនៅហួយទននុន ឃុំម៉ែង៉ាវ ស្រុកឃុនយួន ខេត្តម៉ែហុងសុន បានផ្អើលឈូរឈរខណៈពេលកំពុងច្រូតស្រូវ បន្ទាប់ពីប្រទះឃើញឧទ្ធម្ភាគចក្រចំនួន ២គ្រឿង បានធ្វើការចុះចតទៅក្នុងដីស្រែនៅក្បែរៗពួកគេ។

    បើតាមសេចក្ដីរាយការណ៍ ឧទ្ធម្ភាគចក្រទាំងនោះគឺជារបស់ក្រុមការងារពិសេស Singhanat ម៉ូដែល Bell 212 ដែលទើបត្រឡប់មកពីបេសកកម្មផ្គត់ផ្អង់ស្បៀងអាហារដល់ទ័ពជួរមុខតាមព្រំដែន បានសម្រេចធ្វើការចុះចតភ្លាមៗ ដោយសារតែមួយក្នុងចំណោមឧទ្ធម្ភាគចក្រទាំងពីរ បានលោកសញ្ញាព្រមានកម្រិតខ្ពស់ ( Master Caution) ថាមានបញ្ហាសម្ពាធប្រេងប្រអប់លេខ នាំឲ្យប៉ះពាល់ដល់ប្រព័ន្ធបញ្ជារបស់វា ដែលទាមទារឲ្យអ្នកបើកបរត្រូវចុះចតជាបន្ទាន់មុនពេលវាកាន់តែធ្ងន់ធ្ងរហើយបញ្ជាលែងបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipjtmQGEers_y1fpD__UnT87BSHcs_QZNY0s-GRiLdbMqEPzi4Qz_FHsc-jzwXYhiYkTQld03XCEn25hdLbU98gMPEpJhufEIdzZY9sB_8TP-xgfunffUrqjSPdFR_vRXauGNBeew5ILBAycl5sJHbpb_S71RwIACxpil-sUivMWnEVwGAN-iqKb1hvXhj/s785/photo_2025-11-17_09-59-20%20(2).jpg

    តាមការបញ្ជាក់ ឧទ្ធម្ភាគចក្រ Bell 212 ទាំងនេះត្រូវបានប្រើប្រាស់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលបច្ចុប្បន្នវាអាចបម្រើការងារសម្រាលមួយចំនួនដូចជាសម្រាប់ដឹកជញ្ជូនកងទ័ព ស្បៀងអាហារ ឬជំនួយ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងការជម្លៀសអ្នកជំងឺ។ ក្រុមការងារពិសេស Singhanat បានផ្ដល់ដំណឹងដល់សាធារណជនទូទៅ និងប្រជាពលរដ្ឋនៅក្នុងតំបន់នោះថា មិនចាំបាច់ព្រួយបារម្ភនោះទេ។

    គួរជម្រាបថា ឧបទ្ទេវហេតុខាងលើមិនបានបង្កឲ្យនរណាម្នាក់រងរបួស ឬគ្រោះថ្នាក់នោះទេ ប៉ុន្តែវាបាននាំមកនូវភាពភ័យស្លន់ស្លោយ៉ាងខ្លាំងទៅដល់ប្រជាជនថៃនៅក្នុងតំបន់ ខណៈភ្លាមៗពួកគេគិតថានេះអាចជាប្រតិបត្តិការយោធា ហើយការបា.ញ់ប្រហារអាចនឹងមាននៅក្នុងតំបន់ពួកគេ។ យ៉ាងណាក៏ដោយ បច្ចុប្បន្នក្រុមការងារជំនាញរបស់ថៃ កំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ចំពោះដើមចមដែលបង្កឲ្យកើតមានបញ្ហាភ្លាមៗទៅលើឧទ្ធម្ភាគចក្រនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBpo9HEEYwlLSkHaZ8TyQVBJexDiS64yJiIOJYHRHayM-MUsLkT9rwTQShZ73Wswc5HgcBFpMiU8AYRVo9EmTslWQNiHMkl_e3fYnzfTc0OXWgdpUH1nPqI_LyLpN4MmW7M_2_mu-y0CTTeJT0lx9WKtA8FaQKSmRLusnBh87tHXxzXkd2w-yyWL35La3M/s1000/photo_2025-11-17_09-59-20.jpg