Jungkook សមាជិក BTS បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍នៅពេលដែលមានពាក្យចចាមអារ៉ាមមានទំនាក់ទំនងស្នេហា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បណ្ដាញសង្គមកំពុងផ្សព្វផ្សាយរូបភាព និងវីដេអូដែលនិយាយថាជាព័ស្តុតាងនៃ Jungkook ណាត់ជួបនារីម្នាក់។
ក្នុងវីដេអូ បុរសនោះត្រូវបានគេជឿថាជា Jungkook កំពុងកាន់ដៃមនុស្សស្រីម្នាក់ពេលដើរតាមផ្លូវ។ មុខរបស់ក្មេងស្រីត្រូវបានលាតត្រដាងទាំងស្រុង ខណៈដែលខាងប្រុសបានពាក់ម៉ាស់ប៉ុន្តែបានទាញចុះមកចង្កា។ បន្ទាប់មកលោកបាននាំមនុស្សស្រីចូលទៅក្នុងផ្ទះរបស់ខ្លួនទាំងកណ្តាលអធ្រាត្រ។ ព័ស្តុតាងទាំងនេះបានធ្វើឱ្យមានការរំជើបរំជួលភ្លាមៗ សូម្បីតែ Jungkook ក៏ត្រូវបានចោទប្រកាន់ព្រោះថ្មីៗនេះមានពាក្យចចាមអារ៉ាមថាកំពុងមានស្នេហាជាមួយ Winter សមាជិក aespa ប៉ុន្តែនារីដែលបង្ហាញខ្លួនក្នុងវីដេអូនោះមិនមែនជា Winter ទេ។.png)
អត្តសញ្ញាណរបស់មនុស្សស្រីនៅក្នុងវីដេអូនេះ ត្រូវបានស្វែងរកភ្លាមៗ។ ឈ្មោះមួយចំនួនដែលគេសង្ស័យថាជាមិត្តស្រីរបស់ Jungkook រួមមានតារាម៉ូដែល Shin Hyun Ji តារាសម្តែង Chae Won Bin និងសូម្បីតែអតីតអ្នកគ្រប់គ្រងស្រីរបស់ BTS ។ យ៉ាងណាមិញ មនុស្សជាច្រើនសង្ស័យថាវីដេអូនេះជាផលិតផលនៃបច្ចេកវិទ្យា AI។ អ្នកគាំទ្រជាច្រើនបាននិយាយថា ពួកគេមិនខ្វល់ថា Jungkook ណាត់ជួបអ្នកណាទេ ព្រោះតារាចម្រៀងរូបនេះជាមនុស្សពេញវ័យ ហើយអាចសម្រេចចិត្តដោយខ្លួនឯងអំពីជីវិតផ្ទាល់ខ្លួនរបស់លោក។ ប៉ុន្តែអ្នកគាំទ្របារម្ភពី ឯកជនភាព របស់ Jungkook ពេលត្រូវគេតាមដានម្តងហើយម្តងទៀតឥតឈប់ឈរ។
.png)
លើសពីនេះទៅទៀត ជុំវិញទំនាក់ទំនងការណាត់ជួយប្រសិនជា Jungkook មិនបញ្ជាក់ដោយផ្ទាល់ពួកគេមិនជឿការផ្សព្វផ្សាយពាក្យចចាមអារ៉ាមជាដាច់ខាត។ ក្រុមហ៊ុនគ្រប់គ្រង Big Hit Music របស់ BTS មិនទាន់ធ្វើអត្ថាធិប្បាយលើពាក្យចចាមអារ៉ាមនេះនៅឡើយទេ។
Jungkook គឺជាសមាជិកក្មេងជាងគេហើយក៏ជាតារាចម្រៀងសំខាន់របស់ក្រុម BTS ផងដែរ។
ទោះបីជាលោកមិនដែលណាត់ជួបអ្នកណាជាសាធារណៈក៏ដោយក៏ Jungkook មានពាក្យចចាមអារ៉ាមស្នេហាជាមួយមនុស្សស្រីជាច្រើន៕










