សហរដ្ឋអាមេរិក ៖ សេតវិមានអាមេរិកបានជូនដំណឹងទៅស្ថានទូតអាមេរិកនានានៅទូទាំងពិភពលោកពីច្បាប់ថ្មីរបស់អាមេរិកមិនផ្តល់ទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ (Immigrant Visa) ឱ្យជនបរទេសដែលកើតជំងឺទឹកនោមផ្អែម ធាត់ និងបេះដូង ដើម្បីកាត់បន្ថយការចំណាយប្រាក់បង់ពន្ធរបស់ពលរដ្ឋអាមេរិកក្នុងការព្យាបាលជំងឺជនបរទេស ។ ប៉ុន្តែក្រុមការពារសិទ្ធិជនអន្តោប្រវេសន៍បានរិះគ.ន់ច្បាប់ថ្មីរបស់រដ្ឋាភិបាលលោក Donald Trump ដែលបដិសេធការផ្តល់ទិដ្ឋាការឱ្យជនបរទេសមានជំងឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6P1uVYxXAo6Ssyl5I2Lxn0H_FrNAJxR8luAyIxQp1xdbDCW5pogUD2Yj6hbkD-fHJ-RYeg5SWLh-czsifMZElzF8MPkyjZWH0vVX39HIYbqhdmZMgTD2LwIg096Ir7WSVITouhSVCeKtnmCFjybWkLjjGnIosV0RAbr_UxSWW8ZpTs4-tLfvjmSC4vRbt/s3072/image_2025-11-10_09-40-11.png

បទបញ្ជារបស់រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនបរទេសដែលស្នើសុំទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ (Immigrant Visa) ដើម្បីមករស់នៅអាមេរិក គឺអាចត្រូវបដិសេធបើមានបញ្ហាសុខភាព ដូចជា ៖ កើតជំងឺទឹកនោមផ្អែម ធាត់ បេះដូង សរសៃឈាម និងជំងឺរ៉ាំរ៉ៃ ។ ក្រសួងការបរទេសអាមេរិកបានជូនដំណឹងទៅកាន់ស្ថានទូត និងកុងស៊ុលអាមេរិកនៅទូទាំងពិភពលោក ដើម្បីឱ្យមន្ត្រីអាមេរិកទទួលខុសត្រូវផ្នែកផ្តល់ទិដ្ឋាការលើកពីហេតុផលបន្ថែមទៀតដើម្បីបដិសេធទិដ្ឋាការជនបរទេស ដូចជា អាយុ ក្នុងគោលបំណងកុំឱ្យពួកគេប្រើប្រាស់ថវិកាសុខាភិបាលអាមេរិក និងក្លាយជាបន្ទុកនាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiauIg0M2CrnikEkyvNysZu-Sax3gtx3uGf4eSbnEuHkuTnWAbHBfc0qEDeBUeia3LTPl8wndsJE2GM7Wp4heEZBVmNqSAqqKaJUUqOQtV__YMcg4e8yMpjGvtQ8uNgbyJ2TaYVYumFAwIQBBX5I_-q3ApkDRAkX_ZcV8QTgGZwYwm466TW7qUQlNFh9AGj/s1200/image_2025-11-10_09-40-14.png
ទោះយ៉ាងណា ច្បាប់ថ្មីរបស់រដ្ឋាភិបាលលោក Donald Trump មិនអនុវត្តចំពោះទិដ្ឋាការទេសចរណ៍ទេ ប៉ុន្តែរងការរិះគន់ពីមជ្ឈដ្ឋាននានា ជាពិសេស ក្រុមការពារសិទ្ធិជនអន្តោប្រវេសន៍និយាយថា វាមិនយុត្តិធម៌ដែលអាមេរិកបិទសិទ្ធិការស្នើសុំទិដ្ឋាការរបស់ជនបរទេសមានបញ្ហាសុខភាព ។ ក្រុមការពារសិទ្ធិជនអន្តោប្រវេសន៍ហៅច្បាប់ថ្មីជាគោលនយោបាយបំបិទសិទ្ធិ ខណៈក្រសួងការបរទេសអាមេរិកថា ដើម្បីកាត់បន្ថយការចំណាយប្រាក់បានពីការបង់ពន្ធរបស់ពលរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilLj_bu1q8r6n4Ui2ey0G-o-Y3P9_mr02gnZqGJIZId15N49yLJgGrdLOgaIvMKGorAjahbZQhKYj8TImH_Fa_trNn3kDrdWm7gE7vhmioicCW7b11vwC0xFbOOJn3QRJUzehlS2Kx43ssWM98LUcKf_oZ7LOEoGH80tLLKBpdlVXwNzmrIWdngOYkuQX9/s800/image_2025-11-10_09-40-14%20(2).png

តាមការលើកឡើងរបស់ក្រុមការពារសិទ្ធិជនអន្តោប្រវេសន៍ ការហាមឃាត់នេះបញ្ជាក់យ៉ាងច្បាស់ពីរដ្ឋាភិបាលអាមេរិកព្យាយាមប្រាប់ពិភពលោកថា កុំមករស់នៅអាមេរិក ពីព្រោះជនបរទេសកើតជំងឺបេះដូង ផ្លូវដង្ហើម មហារីក ទឹកនោមផ្អែម និងជំងឺផ្សេងៗ ត្រូវចំណាយប្រាក់រាប់សែនដុល្លារក្នុងការព្យាបាលនៅអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPvNNU0NTHrj7f0ZIAh8BR1fBDtzlbRJFRqe_Pa8KZdDq4YXBQS3eUp9MVSOMwBFatFiJdsEVj-UNRUI9zAJ7i4AHLqOJx2rWwwkv4pOAJF207gAtWjwo1Q527X_RBdbHVRHv4cAUR38aTPJaItAnTXi8Fk6AtyuZWwq3QALQtK6TpDYU7ct-B_DZoBmdL/s1200/image_2025-11-10_09-40-14%20(3).png
មនុស្សលើពិភពលោកប្រមាណ១០% កើតជំងឺទឹកនោមផ្អែម និងបេះដូង ដែលជំងឺទាំងពីរនេះបានសម្លាប់ជីវិតមនុស្សច្រើនបំផុត ទើបមន្ត្រីទិដ្ឋាការអាមេរិកត្រូវពិចារណាថា តើជនបរទេសដែលស្នើសុំទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ (Immigrant Visa) មានប្រាក់គ្រប់គ្រាន់សម្រាប់ចាយវាយលើថ្លៃព្យាបាលដោយខ្លួនឯងដែរឬទេ ដោយពុំចាំបាច់សុំជំនួយពីរដ្ឋាភិបាលអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOE4a4MU3TB2gta2qNEdsi42Fic7xJuX3jX_3K4kedI2Ft1MK_r5XNw2ROrEDI-nl576RBQ5ErLqA43W-C6oGoeu__ZDeHmiqd9-6zKlg7C2j0NODO3lgVz1seAZB-YnkpCf_oavA_9WMq4nsxl5kuEwDxPDoY9IibnmTbCVeSbBr_fZ7BUCep_jxEz_01/s1600/image_2025-11-10_09-40-15.png

លើសពីនេះ មន្ត្រីទិដ្ឋាការអាមេរិកនឹងពិចារណាពីបញ្ហាសុខភាពរបស់សមាជិកគ្រួសារជនបរទេសផងដែរ ដូចជា កូនៗ និងឪពុក-ម្តាយ ពីព្រោះជនពិការ និងអ្នកមានជំងឺរ៉ាំរ៉ៃ ឬចាំបាច់ត្រូវទទួលការព្យាបាលជំងឺ ពួកគេមិនអាចធ្វើការបានទេ ។ ជនបរទេសស្នើសុំទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ ត្រូវតែពិនិត្យសុខភាពដោយគ្រូពេទ្យ និងស្ថានទូតអាមេរិកយល់ព្រមជាមុន ៕