ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គប្រោសព្រះរាជទាន ព្រះរាជដំណាក់នេះរួមទាំងព្រះរាជដំណាក់ព្កុល នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើជាសារមន្ទីរជាតិ រក្សាជាបេតិកភណ្ឌជាតិតទៅ នេះបើយោងតាមព្រះរាជសារចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ព្រះរាជដំណាក់ទក្សិណភិរម្យ សាងសង់ក្នុងអំឡុងអាណាព្យាបាលបារាំងដោយព្រះករុណាព្រះបាទសម្តេចព្រះសុីសុវត្ថិ មុនីវង្ស ព្រះបរមខត្តិយកោដ្ឋ។
ព្រះករុណា សម្តេចព្រះសុីសុវត្ថិ មុនីវង្ស ស្តេចព្រះរាជាទានព្រះរាជបុត្រី គឺសម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរតន៍ សិរីវឌ្ឍនា ដែលបានចិញ្ចឹមព្រះរាជបុត្រា ព្រះសីហនុ នៅពេលនោះ។
ព្រះអង្គទ្រង់គង់នៅភូមិគ្រឹះនោះ រហូតដល់ដើមទសវត្សទី៤០ នៅពេលនោះ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានផ្លាស់មកគង់នៅព្រះបរមរាជវាំង។.png)
ក្រោយមករដ្ឋប្រហារ ឆ្នាំ១៩៧០ និងការប្រកាសសាធារណរដ្ឋខ្មែរ សម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរតន៍ សិរីវឌ្ឍនា បានវិលត្រឡប់មកគង់ប្រថាប់នៅព្រះរាជដំណាក់ទក្សិណភិរម្យវិញ។.png)
លុះដល់ឆ្នាំ១៩៩១ ព្រះរាជដំណាក់នេះត្រូវព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ស្តេចឱ្យរដ្ឋាភិបាលកូរ៉េខាងជើង ធ្វើជាស្ថានទូត៕










