រដ្ឋាភិបាល សម្រេចផ្ដល់ហិរញ្ញប្បទាន៤០លានដុល្លារ ដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សម្រាប់ប្រមូលទិញស្រូវពីកសិករ នៅក្នុងតម្លៃសមរម្យ។
យោងតាមសេចក្តីប្រកាសធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានឱ្យដឹងថា៖” ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផលក្នុងខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ ខាងមុខនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិចំនួន៤០លានដុល្លារបន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផល តាមរយៈធនាគារ ARDB សម្រាប់ផ្តល់ឥណទានជាបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូ ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ”។.png)
បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់លើការបញ្ហាតម្លៃស្រូវធ្លាក់ចុះនេះ ដោយបានអន្តរាគមន៍ជាបន្តបន្ទាប់ រហូតដល់ការបញ្ចេញមូលនិធិកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលផងដែរ៕










