តារាចម្រៀងនិងជាពិធីការិនី សុភ័ក្រ កុសុម៉ា បានចូលរួមក្នុងកម្មវិធីមួយដោយបានបកស្រាយចម្រៀងកាលពីនាងនៅក្មេងមានចំណងជើងថា «បេះដូងស្រីខ្មៅ» និងបានលើកឡើងពីអតីតកាលមិនសូវទទួលបានការឱ្យតម្លៃព្រោះតែនាងមានសម្បុរខ្មៅ។ ទោះយ៉ាងណាព្រេងវាសនារបស់ កុសុម៉ា មិនបញ្ឈប់ព្រោះតែមិនមានសម្បុរស្រស់ថ្លាដូចអ្នកដទៃឡើយរហូតមកទល់ពេលនេះនាងបានសាងល្បីល្បាញក្នុងអាជីពសិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC0gBJNFL9kk9XwEYuBFj0pZAdQFy7HHiG0WDpz8nK9qpfKaVDtRdDU3VtdZvwYGWE1KoduABWrm46uAzUfJpLtVF1Q9Tzcsnu97cpk9zGp1jkKcWRipq4P0wNqljhbHJYIQY2dy_fSrKtZIxxnaJVLvkiOOyhsGYK81duRdUfA2_BJim1lypuUy6L7rFL/s2048/image_2025-11-07_14-13-52.png
ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថា សុភ័ក្រ កុសុម៉ា បានប្រឡូកអាជីពសិលៈតាំងពីវ័យក្មេងមកម្ល៉េះហើយទម្រាំនឹងមានភាពល្បីល្បាញដូចសព្វថ្ងៃគឺមានការតស៊ូយ៉ាងខ្លាំងជាមួយនឹងម្តាយរបស់ខ្លួន។ នៅក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះ កុសុម៉ា ក៏បានទម្លាយពីរឿងឈឺចាប់ខ្លាំងជាងគេនៅក្នុងអាជីពព្រោះតែមានសម្បុរខ្មៅត្រូវបានគេមើលរំលង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAhcNyjSMU5x2N_XX7x4Xbdz3ldmoGx2rC0eOmcjg7FiHg2QfoRH9yp2Tfuz6FbHFwRsdwScNy-oynBSf1agkcWWbMWM95Wo1WQZSdIny_d14aiGQjqadfw_XTFH1jo185AaoRkEp482zpOHWL_nvZ6abNT4bX7hRuTgeSyKBXaLHILDFVvMm1KnE9tKX8/s2048/image_2025-11-07_14-13-48.png

សុភ័ក្រ កុសុម៉ា បានចែករំលែកថា «ជាមនុស្សមានពណ៌សម្បុរសខ្មៅគឺទទួលបានអាទិភាពក្រោយគេកៀនៗ ចំណែកឯអ្នកស្អាតៗនៅកណ្តាល ហើយនាងឈឺចាប់ខ្លាំងជាងគេគឺនៅពេលឡើងប៉ុស្តិ៍កម្មវិធីទូរទស្សន៍មួយតែងខ្លួនហើយមិនដាក់បទឱ្យនាងច្រៀងកាត់បទរបស់ខ្លួនចេញ»។ កុសុម៉ា ថាអ្នកស្បែកខ្មៅមិនទទួលបានការស្រលាញ់ចូលចិត្តសូម្បីតែបទចម្រៀងពេលឡើងប៉ុស្តិ៍អ្នកសទៅមុន អ្នកខ្មៅកាត់ចេញ ជួនកាលតែងខ្លួនហើយមិនបានឡើងច្រៀងទៀត។ ការឈឺចាប់កាលពីក្មេង កុសុម៉ា ថាបានត្រឹមតែតូចចិត្តប៉ុន្តែបានត្រឹមតែតស៊ូឱកាសណាដែលមកល្អ មានព្រេងវាសនាគង់តែជួប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFsp5fdP0Js2Nv5-5wpJ6QSsFu-SFH2GB7LQ5olBYQpIEr7JpboFRsVPzf6UlwgVoSZOKLVn8QVbaivNUnGifppCBugd8AqZGA1BMSOzK6jfY75HVfKJBA-hK0-Hw40g6MvMIp9-_EOnbu_Aud9BvIQyb5gv0y_fAa7NoF_H_dI7QNBR2s4X2iVz8ci5nz/s2048/image_2025-11-07_14-13-50.png
ពាក្យសម្តីរបស់ សុភ័ក្រ កុសុម៉ា ដែលចែករំលែកមនុស្សស្អាតសម្បុរសតែងមានជម្រើសជាងអ្នកមានសម្បុរខ្មៅ មានមតិភាគច្រើនបានបង្ហាញការគាំទ្រព្រោះរូបសម្រស់ស្រស់ស្អាតគឺមានអាទិភាពមុនស្ទើរតែទាំងស្រុងហើយវាពិបាកនឹងបដិសេធត្រង់ចំណុចនេះ។ យ៉ាងណា ការតស៊ូរបស់ សុភ័ក្រ កុសុម៉ា ទេវតាគឺឃើញនឹងភ្នែកធ្វើឱ្យពិធីការិនីរូបនេះទទួលបានការស្រលាញ់ចូលចិត្តពីមួយថ្ងៃទៅមួយថ្ងៃ៕