អាជីវកម្មថៃកំពុងជួបបញ្ហាធំហើយ! ប្រទេសចិនដែលជាអតិថិជននាំចេញផលិតផលស្ករដ៏ធំបំផុតរបស់ថៃ បានសម្រេចបិទឈប់ទទួលយកនិងផ្អាកការនាំចូលនូវរាល់ផលិតផលធ្វើពីសារធាតុស្ករទាំងអស់របស់ថៃ ក្រោយអគ្គរដ្ឋបាលគយចិន បានពិនិត្យឃើញទឹកសុីរ៉ូ និង ផលិតផលម្សៅផ្សេងៗទៀតរបស់ប្រទេសនេះ មិនមានសុវត្ថិភាពត្រឹមត្រូវតាមស្តង់ដាដែលបានកំណត់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfWDGJErukFl4vx_B7va_2LrmM55wVjlHM61mN4SgOK6LX8oZ4GtVM0X_tWIv8_tSgPC5qvJ-OQXsl1d-VT2T0GkVnFbgcdU8xi9r2OqZj5kBb8T4QUB3FqjvmpjIfpS7iEYR0ghrCAc3ocr39dKI2gS4-ThXvtpvCEY5wxlHi7t9yowpdisNCMuHQbqpA/s1280/photo_2025-11-07_15-48-43.jpg

យោងតាមរបាយការណ៍ក្នុងស្រុករបស់ថៃបានឲ្យដឹងថា ប្រទេសចិនបានប្រកាសផ្អាកការនាំចូលផលិតផលទឹកសុីរ៉ូ និងម្សៅលាយជាមុនពីប្រទេសថៃ ដែលជាប្រទេសនាំចេញស្ករធំជាងគេទីពីររបស់ពិភពលោក ក្នុងខែធ្នូ ដោយសារមន្ត្រីគយចិនបានរកឃើញថារោងចក្រថៃជាច្រើនមិនបានត្រួតពិនិត្យពាក់ព័ន្ធអនាម័យ សុខភាព និងសុវត្ថិភាព ឲ្យបានត្រឹមត្រូវតាមស្ដង់ដាឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEighD_17iLu7zGwiKbFIGJeggG-Kgc8U2s9ynlNoTvfUkP6Q7HnVL-FGsgIDXlWENyVQuvAwHc0GOOSJuKwcUr9_CQuwq5VrLGl0Ua0cgtVM_SGlLcFfgrjLGQdbq3WYX0_2v-q-k4L_3Rl5Rpv9jlUFqsWVTYttFILEFOPlI1l7D0GV-3RJ6Lve6fU07v8/s960/photo_2025-11-07_15-48-42%20(2).jpg
ការសម្រេចចិត្តនេះ បានធ្វើឲ្យប៉ះពាល់ដល់ម្ចាស់អាជីវកម្មរបស់ថៃភ្លាមៗ ដោយពួកគេប្រឈមនឹងការខាតបង់រហូតដល់ជាង ១ ពាន់លានបាត (២៩.៥ លានដុល្លារអាមេរិក) បន្ទាប់ពីការបិទមិនឲ្យនាំចូលរបស់ប្រទេសចិនទៅលើផលិតផលទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzTiOF6DvbfaRYgwHrPqYzZx6uDknD86lt_IipdJrLakCJzPkDLR-zhj6lXa-kam9h5C-G1EsRdgjz158gDQZl4RHHdWhceRiCbKRe4A8jeivc1g25EW3zT6Ia_4KwTJBV7w3PP9XhQyPI-0c2UzQ_31Qg1Md4htCl7RNaSFiq-gsrrBywX57gVba7RRSL/s1280/photo_2025-11-07_15-48-42%20(3).jpg

លោក Todsaporn Ruangpattanont ប្រធានសមាគមផលិតផលស្កររបស់ថៃ បាននិយាយថា លោកបានសរសេរលិខិតមួយទៅកាន់រដ្ឋាភិបាលថៃ ដើម្បីពន្លឿនការចរចាជាមួយអាជ្ញាធរចិន ដោយសារតែក្រុមហ៊ុនកំពុងបង់ប្រាក់ពិន័យជារៀងរាល់ថ្ងៃ ចាប់តាំងពីស្ករជាប់គាំងនៅក្នុងកំពង់ផែចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS9pfLzRM3xILjDPewfHsXEi43_aOBxHlVcPypQEnVeDp9Y4H5OminxmfUOJ3Cfv43-8fZnRlTwKrQBBkpympKcWSDm_g0lYsSoEMjMuIhKlGln8x5Ib5cBlPw146C1kE8LcztJqlnNHDmHvatL8FMhtN2RPwJZQK1uwNDaF47U3JFgYawfJMUzqjRm0OS/s800/photo_2025-11-07_15-48-42.jpg

គួរបញ្ជាក់ថា ប្រទេសថៃគឺជាប្រទេសផ្គត់ផ្គង់ស្កររាវ និងម្សៅល្បាយដែលមានជាតិស្ករធំជាងគេបង្អស់របស់ប្រទេសចិន ហើយការបាត់បង់សិទ្ធិចូលទៅកាន់ទីផ្សារចិនភ្លាមៗបែបនេះ បានបង្កឱ្យមានការខាតបង់តាមការប៉ាន់ស្មានថាអាចមានចំនួនរហូតរាប់សិបលានដុល្លារ និងផ្ដល់ហានិភ័យខ្ពស់នៃការបិទរោងចក្រផលិតជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPJtn6ZL3mHeCcCFOZEBHDjVNTaTLNtU1rmA-YBPKd6ocqxHM_FDhGXUYpoSKCboZnhkUN8QgfQhG_asoWcliDtdFIheH3AcxN1cYr7byLOddc-x_E5W08jCE640hhEAKsHnDBT7KkqsDuhhZpwvgQjgOppHokYP4QpftGmALL2ER0qQWsfVt7nYemu6dI/s700/photo_2025-11-07_15-48-43%20(2).jpg

សម្រាប់ប្រទេសចិន ការហាមឃាត់នេះអាចឆ្លុះបញ្ចាំងពីចេតនាលើកស្ទួយអ្នកផលិតស្ករក្នុងស្រុករបស់ខ្លួន និងការរឹតបន្តឹងគុណភាពកាន់តែខ្លាំងឡើងលើទំនិញនាំចូល។ ផ្ទុយពីនេះសម្រាប់ប្រទេសថៃ និងអ្នកនាំចេញផ្សេងទៀត ការអនុវត្តវិធានការនេះ បានជំរុញឲ្យមានការលើកឡើងនូវសំណួរបន្ទាន់ជាច្រើន អំពីការធ្វើពិពិធកម្មទីផ្សារ និងការអនុលោមតាមស្តង់ដារនាំចេញ ដែលអាចឈានទៅដល់ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ស្ករជាសកល និងប៉ះពាល់ដល់តម្លៃស្ករក្នុងតំបន់រយៈពេលវែង៕