តារាចម្រៀង ប្រុសឡា ដែលជាគ្រូបង្វឹកកម្មវិធីប្រលងចម្រៀងរ៉េបបានចេញវីដេអូបកស្រាយក្រោយសម្តីរបស់លោករងការរិះគន់ពីទស្សនិកជន រួមទាំងក្រុម RIZER Band និងសិល្បករមួយចំនួនទៀតជុំវិញរឿង Pop Rock និង Hip hop ។

នៅយប់ថ្ងៃទី៣០ ខែតុលា ប្រុសឡា បានបង្ហោះវីដេអូជិត១៤នាទី ដោយបានដាក់ចំណងជើងថា «ខ្ញុំអត់មានការរើសអើងលើប្រភេទតន្ត្រីមួយណាទេ កុំបកប្រែច្រឡំ»។ ប្រុសឡា បានលើកឡើងថាមានការប្រតិកម្មជាច្រើនរួមទាំង Band ពេលលោកនិយាយពី Pop Rock និង Hip hop  ប៉ុន្តែលោកចង់ឱ្យអ្នកប្រតិកម្មគិតឡើងវិញហើយបកប្រែអ្វីដែលលោកនិយាយព្រោះលោកមិនមានគោលបំណងក្នុងការបង្កើតភាពរើសអើងនោះទេ។
.png)
ជាមួយគ្នានេះដែរ ប្រុសឡា បានពោលពាក្យសូមទោសដែលនិយាយថាបង្កើត Pop Rock ឱ្យខ្លាំងវាយទីផ្សារ Hip hop  តែគ្រាន់តែជាឆន្ទៈមួយដែលផ្តាំផ្ញើទៅបងប្អូនដែលស្រលាញ់វិស័យណា គួរតែបន្តធ្វើនៅក្នុងវិស័យហ្នឹង។ គ្រូបង្វឹករូបនេះបន្ថែមថា បើលោកមានគោលបំណងឱ្យគេរើងអើងវិស័យ Rock , Pop លោកប្រាប់គេឱ្យឈប់ច្រៀងហើយមករ៉េបវិញប៉ុន្តែនៅក្នុងនោះគឺវាមិនអ៊ីចឹងទេ។

ចំពោះសម្តីរបស់លោកដែលនិយាយ ស្រលាញ់ Hip Hop ត្រូវហូបបាយ Hip Hop គេងបែប Hip Hop ស្លៀកពាក់បែប Hip Hop រស់នៅជាមួយនឹង Hip Hop ប្រុសឡា បកស្រាយថាការរស់នៅជាមួយនឹង Hip Hop គឺដើម្បីក្លាយទៅជា Rapper  បណ្តុះគំនិតខ្លួនឯងឱ្យខ្លាំងនៅក្នុងវិស័យនេះពីព្រោះជាកម្មវិធីប្រលងចម្រៀងរ៉េប។
ការចេញវីដេអូនេះ ប្រុសឡា គឺមិនចង់ឱ្យមានការយល់ច្រឡំថាលោកមានគំនិតរើសអើង រវាងតន្រ្តីប្រភេទនេះ តន្រ្តីប្រភេទនោះ គឺលោកមិនដែលមានឆន្ទៈបែបនេះនោះទេប៉ុន្តែបើចង់រិះគន់លោកបែបណា មិនអីនោះដែរពីព្រោះជាគោលគំនិតរៀងខ្លួនៗ។ ប្រុសឡា ក៏បានបញ្ជាក់ថា Rock និង Rap គឺចូលគ្នាជាយូរមកហើយមិនមែនអនាគតនោះទេ ចំណែកឯលោករស់នៅក្នុងវិស័យហ៊ីបហបលោកក៏មានមិត្តភក្តិខាង Band ដូចគ្នាហើយក្នុងវិស័យសិល្បៈនេះលោកក៏មានការយល់ដឹងមួយចំនួនដែរ។.png)
ម្ចាស់បទ «នារីសក់ខ្លី» ចែករំលែកទៀតថាលោកធ្លាប់មានបទចម្រៀងផ្សេងៗជាច្រើនប៉ុន្តែមកដល់ថ្ងៃនេះលោកក៏មានអារម្មណ៍អត់សប្បាយចិត្តជាមួយនឹងប្រភេទបទចម្រៀងមួយចំនួនដែលផលិតកាលពីអតីតកាលព្រោះតែចង់ដើរតាមទីផ្សារ ប៉ុន្តែវាបានសម្លាប់អាជីពរបស់ខ្លួន៕
 
		 
	









