ទីក្រុងក្យុងជូ៖ លោកនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានស្នើសុំឲ្យប្រទេសកូរ៉េ ជួយដោះស្រាយការហាមឃាត់ចូលប្រទេសសម្រាប់អ្នកទេសចរថៃ និងបើកផ្លូវឲ្យពលករថៃអាចចូលបម្រើការងារនៅប្រទេសកូរ៉េឲ្យបានច្រើនដើម្បីពង្រឹងភាពជាដៃគូរ ខណៈកន្លងមកពលរដ្ឋថៃជាច្រើន ត្រូវបានបដិសេធមិនឲ្យចូលប្រទេសកូរ៉េ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY9zuchB4nw-keEb5x9rdyxtZO1K82Fy5Gijwvi-26y6k9pOta-i78OO2pRCEuSa_KQM-DB9dSBoCqDX5Lb3yNsAW1NM8hZKUMjUTpSHVOsPDW26Fb-B_kK2jkE8dfrBOGgPw3OcPR14FiX0T9zwUYiL-Ru6IVOgFRi4jyx78B5VsNpJmSU0emfgLItTTA/s1280/photo_2025-10-31_09-39-15%20(2).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី30 ខែតុលា ឆ្នាំ2025 បានឲ្យដឹងថា លោក Anutin នៅក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅប្រទេសកូរ៉េ កាលពីថ្មីៗនេះ បានជំរុញឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ដោះស្រាយបញ្ហាពលរដ្ឋថៃកាន់តែច្រើនឡើង ដែលត្រូវបានបដិសេធមិនអនុញ្ញាតឲ្យចូលប្រទេសកូរ៉េ ក្រោយពេលទៅដល់ ក្នុងនោះរួមមានទាំងអ្នកទៅទេសចរ និងពលករចំណាកស្រុកទៅធ្វើការផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1H5Aerg3PHnoRRXb0SSC5fQBDtcnlq-mD-gEc5MIa9fT07buM8icuXkCUmLDfePTfbK5avAQqBaaQwCGAxSOUcWqXx19GeaeN9BzGXvg5jZiV6Jx_LCqVIIdGXqwuip2_BE3Kw3-ma_hCogxWI-30kKJddQHyH5F7FjgJx0hz0sz0gfypmeTr2qQNAJx1/s1280/photo_2025-10-31_09-39-15%20(3).jpg

លោក Anutin បានកត់សម្គាល់ថា បញ្ហានេះបានបង្កឱ្យមានការព្រួយបារម្ភពីសាធារណជន និងអាចប៉ះពាល់ដល់ទេសចរណ៍រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោក Anutin ក៏បានស្នើសុំឲ្យទីក្រុងសេអ៊ូល ពិនិត្យឡើងវិញនូវនីតិវិធីអន្តោប្រវេសន៍របស់ខ្លួន ដើម្បីធានាបាននូវការប្រព្រឹត្តដោយយុត្តិធម៌ និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxJMfi7hwJSYrGhMz3k6OvQIn_1aFrtKYBhNbKX7l2_TT6Zr5zjuzVFkJu3RSr0QruZR4Qwp-6qWc510AR4bLdzoatzAvs7xqZkdp7vgXQuJML8uGDoPxMlddxp8eBSo5U1qMmq0a6L4__hK5wCnCXisUnRWuOjwk5q8wrTwMdvrwGYXYta1ATGrabhgZD/s800/image_2025-10-31_10-41-43.png

ក្រៅពីនេះ នាយករដ្ឋមន្រ្តីថៃ ក៏បានឆ្លៀតអញ្ជើញលោកប្រធានាធិបតី Lee Jae Myung ឲ្យមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃផងដែរ ព្រមទាំងអញ្ជើញវិនិយោគិនកូរ៉េខាងត្បូងឱ្យស្វែងយល់ពីច្រករបៀងសេដ្ឋកិច្ចខាងកើត (EEC) របស់ប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1M6GsfDygGhuwLBCrC2JVzep5t2ZVUCMJZYj5AI7pSleEzksxTWur2domAVs73kuZGU5zKqzdI_eqQvORjOjnimPKym2duKPtMT46s4n6iYLpLOpQAcOO58gDd4MyGwMVs_ZJmWNt4Y0YfMXMAPanx8OLtobDTxxgE8tpCcoLxmagwdeUzokzXgQJCRps/s1280/photo_2025-10-31_09-39-15.jpg

គួរជម្រាបថា បើតាមរបាយការណ៍របស់ឯកអគ្គរាជទូតថៃប្រចាំនៅប្រទេសកូរ៉េ លោកស្រី Thanee Saengrat បានឲ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ2025 ជនជាតិថៃចំនួន 145,810នាក់ កំពុងធ្វើការខុសច្បាប់នៅក្នុងប្រទេសកូរ៉េ ដែលស្មើនឹងពីរភាគបីនៃចំនួនពលករថៃនៅប្រទេសកូរ៉េសរុបចំនួន 181,842នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg51y-D180xeOHjZEVfDkgkgBBud1bAkO1sGSUDb3l48vPST07seV6l63m8m9FDFpcW2f1zND777BFRsDV3mSFV6y1DAlTeG_ElRWqLa9aQZ6GGiYzbHEf98fG27wfCUISef2Un7OpErPbteUz-qZ4KXAFOKPxx1rn19L8LoSnwAIrgMKtb5UTeIBPDLD68/s800/photo_2025-10-31_09-39-16.jpg

ចំនួននេះមានអត្រាខ្ពស់ជាងគេ បើធៀបនឹងចំនួនពលករខុសច្បាប់របស់ប្រទេសផ្សេងទៀតក្នុងតំបន់ ខណៈវាក៏ជាមូលហេតុដែលរដ្ឋាភិបាលរបស់កូរ៉េខាងត្បូង បានរឹតត្បិតការចូលមកកាន់ប្រទេសរបស់ខ្លួនពីសំណាក់ពលរដ្ឋថៃ មិនថាជាការមកទេសចរណ៍ ឬចំណាកស្រុករកការងារធ្វើឡើយ៕