រាជធានីភ្នំពេញ៖ ក្រោយស៊ើបអង្កេត និងត្រួតពិនិត្យលម្អិត មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានកំណត់ប្រភេទនៃគ្រា.ប់បែ.ក និងសកម្មភាពពាក់ព័ន្ធក្នុងការយកគ្រាប់នោះមកដល់ផ្ទះពលរដ្ឋ រហូតបង្កគ្រោះថ្នាក់ផ្ទុះស្លា.ប់កុមារាម្នាក់ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៥ តុលា ឆ្នាំ២០២៥ កន្លងទៅ។ តាមការបញ្ជាក់របស់ CMAC គ្រាប់បែ.កចង្កោមនោះ គឺជាសំណល់យុទ្ធភណ្ឌសង្គ្រាមដែលកងទ័ពថៃបានបា.ញ់មកលើកម្ពុជាក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃ កាលពីខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiurKlXe8mmXXWuJYg_FQ01muZ1o3FUaNOI9aSRk2kAnr3PbYyZzptgG2oE8JeZiU42xhDy62Icnq8LqconsNQsH07ec-PgaMgcefITkSbktwuozZtj2GpRwPubFgZ74d-23ifw4UkY_dd-wLZS916RcaCtTcP8tciKatIQjFfkH1lPeq4QfDgxB93cuFMw/s1280/photo_2025-10-31_08-43-51.jpg

ផ្អែកតាមរបាយការណ៍ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ អង្គភាព CMAC បានធ្វើការស៊ើបអង្កេតយ៉ាង ហ្មត់ចត់ចំពោះករណីគ្រោះថ្នាក់នេះ ដោយបានធ្វើការវិភាគសំណាកអំបែងនៅកន្លែងកើតហេតុ ស្លាកស្នាមរបួស ចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្ររងផលប៉ះពាល់ដែលកុមារា សឿន សុវណ្ណ បានរើសគ្រាប់ និងការរៀបរាប់លម្អិត របស់អ្នកស្រី ស៊ិន ចាន់ទាង ជាម្តាយរបស់ សឿន សុវណ្ណ អំពីភិនភាគគ្រាប់ និងសកម្មភាពពាក់ព័ន្ធក្នុងការយក គ្រាប់នោះមកដល់ផ្ទះ រហូតបង្កឲ្យមានគ្រោះថ្នាក់កើតឡើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6bDfBXFlFDp-wqw3NlxnuQMsLXDUgTRskpWN0JfUNHjh3W3FfGwxwK1q9z-_YHUH894ClfmPzyu7eIHWn4Rh-5rs710C1cSa5IkXc20QKZpKOS0B_uqvuh-zRTzPYXpBLZnBanqkwACjx6dWWg6vYUj7E4VqQ49c4EcvBqaS-VpXzCCiFtpCdP2zuyhH1/s1280/photo_2025-10-31_08-43-52.jpg

ក្រុមស៊ើបអង្កេតអង្គភាព CMAC បានសន្និដ្ឋានថា គ្រាប់ដែលបង្កផ្ទុះស្លា.ប់និងរបួសនេះជាគ្រាប់បែ.កចង្កោមប្រភេទ M-85 នៃគ្រាប់កាំភ្លើងធំ១៥៥មម ជាសំណល់យុទ្ធភណ្ឌសង្គ្រាមដែលកងទ័ពថៃបានបាញ់មកលើទឹកដីកម្ពុជាក្នុងសង្គ្រាមថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ក្រុមជំនាញអង្គភាពCMACបានស្រាវជ្រាវ និងកំណត់ ទីតាំងភូមិសាស្ត្រចំណុចនេះជាចម្ការគ្រាប់បែ.កចង្កោមលេខ “BS18134_B1.2*”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkXHjM81CSdWu9GYfn2hIl_viVjdbWeWQXYE00Qt9Yw6u04P-dZHNGsPyiy7Jmt_gGcMrtGrhVAHBsXOBDIjciw0ChHzqYKzTj3OJDBIxxiXWWc6rwnw8ZHBs4i9XB5URjyW8-zMTdG7mhwqahmC5WSNV-RKIudTra-ZOj8EuCEki2niXllaOqjcXiainR/s1280/photo_2025-10-31_08-43-52%20(2).jpg

ឆ្លៀតឱកាសនេះដែរ អង្គភាពCMAC ក៏បានចូលរួមរំលែកទុក្ខក៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ជាពិសេសនៅតាមតំបន់ស្រែចម្ការ ព្រៃ និងភូមិលំនៅដ្ឋាន ដែលទទួលរងផលប៉ះពាល់ក្នុងសង្គ្រាមកាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ ករណី បានឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុសង្ស័យជាគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ វាយដំ គប់ លេង ឬយកទៅកែច្នៃផ្សេងៗ ដែលអាចបណ្តាលអោយផ្ទុះស្លា.ប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅ អាជ្ញាធរមូលដ្ឋាន ឬអង្គភាពCMACដើម្បីបោសសម្អាតគ្រាប់ទាំងនោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh2NAbufx02UYEZ16L5ttU48858uFhJBfbzr-EVQ_FVQjJe9aEFBTHo0jqfPuJYrQn-LnkjGrZOidVzLyWQZAfHoNyOeLCWSBZ4J5LZvm_SwIcqMFHCBcNb6oA_dm4UecCa3H9Ry-yxrnFpI7oeJRh11IvXnDdJCzqeWG-d7WJ16DYVxkwUNEomn6F4Ae6/s1280/photo_2025-10-31_08-43-51%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBMm1ldnopK_fZvjfaRhuZgTjlymLKDGPfy4uFG5GjUdRjKZY2ggm-R-6Owg-Ha6p7sdLvcmr_DtPRTvQxAkX3tKNi8MAK4wrHq2FJ0xsVx4gbCvgXBzU0uKjuyPkk9nnCUjBPPB79o0xqkwWWgCvamDC6ouOA5khLqt35q2owIyO0PKmoAe8PIGVus9UV/s1280/photo_2025-10-31_08-43-53.jpg