ភ្នំពេញ ៖ ណាហ្គាខប លីមីធីត (“ណាហ្គាខប” ឬ “ក្រុមហ៊ុន” លេខកូដផ្សារមូលបត្រហុងកុង៣៩១៨)រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធណាហ្គាវើលដ៍ដែលជាមណ្ឌលកម្សាន្តឈានមុខគេមួយក្នុងតំបន់ទន្លេមេគង្គ មានមោទនភាពសូមប្រកាសថា ក្រុមហ៊ុនកាលពីពេលថ្មីៗនេះត្រូវបានទទួលស្គាល់ដោយ Great Place To Work® ជាស្ថាប័នសកលដែលវាយតម្លៃទៅលើវប្បធម៌នៃកន្លែងធ្វើការ។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ ត្រូវបានផ្តល់ដល់ណាហ្គាខបដែលមានពិន្ទុ Trust Index™ ខ្ពស់ចំនួន ៩៥% ដោយផ្អែកទាំងស្រុងទៅលើមតិត្រឡប់ដោយផ្ទាល់ និងអនាមិករបស់បុគ្គលិក។ ពិន្ទុខ្ពស់ បញ្ជាក់អំពីបរិយាកាសធ្វើការវិជ្ជមានដែលបុគ្គលិកត្រូវបានលើកទឹកចិត្តឱ្យប្រឹងប្រែងធ្វើការអស់ពីសមត្ថភាពនៅក្នុងបរិយាកាសការងារដែលប្រកបដោយសុវត្ថិភាព ទទួលបានការទទួលស្គាល់ប្រកបដោយភាពយុត្តិធម៌ រង្វាន់ និងឱកាសដើម្បីភាពរីកចម្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8AMQckoz8AdUH1g7ITlVjYSb4SdbnvloPeVd0Jnv5eWaw2Dnh4CctX8tMcQrsNneQAGGLz-7enHrivlg4MWkGIIMxmGxW7-TkQXO5-Gdi2pGPidfq_aut9XZOIFOAhx-z7RoOTJ_Kn7_lZ_XKOQDI4vU-IAhzTqFuyPHAbp7k5pz1V7HQPCHNL3LZTQMQ/s1280/photo_2025-10-28_08-27-54%20(2).jpg

លោក Chen Yiy Fon អគ្គនាយក និងជានាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាខប បានឱ្យដឹងថា “យើងមានកម្លាំងចិត្តយ៉ាងខ្លាំងដោយបានឃើញថា ការអនុវត្តនៃវប្បធម៌នៅកន្លែងធ្វើការ និងឧត្តមភាពរបស់យើង ទទួលបានលទ្ធផលល្អប្រសើរ និងត្រូវបានទទួលស្គាល់ក្នុងប្រទេសកម្ពុជាព្រមទាំងត្រូវបានផ្តល់តម្លៃដោយបុគ្គលិកគ្រប់រូបនៅក្នុងក្រុមហ៊ុនរបស់យើង។ យើងមានក្តីរីករាយដែលទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងមានមោទនភាពយ៉ាងខ្លាំងចំពោះគ្រួសារណាហ្គាគ្រប់រូបដែលមិនត្រឹមតែមកធ្វើការរៀងរាល់ថ្ងៃដើម្បីបង្កើនជីវភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងមករៀនសូត្រ ផ្តល់លទ្ធផល និងលើកកម្ពស់វប្បធម៌ខ្មែរទៅកាន់ពិភពលោកតាមរយៈការងារដែលយើងធ្វើរូមគ្នាផងដែរ។ ការបញ្ជាក់នេះ គឺជាការទទួលស្គាល់នៃស្មារតី និងការប្តេជ្ញាចិត្តរួមគ្នារបស់បុគ្គលិកគ្រប់រូបនៃគ្រួសារណាហ្គារបស់យើង។ យើងនឹងចារប្រវត្តិសាស្ត្រនេះនៅក្នុងដំណើរ ‘បង្កើតអនាគតដែលយើងប្រាថ្នាជាមួយគ្នា’ របស់យើងដែលចាត់ទុកបុគ្គលិករបស់យើងជាស្នូលនៃអ្វីៗទាំងអស់ដែលយើងធ្វើ។ យើងមានមោទនភាពយ៉ាងខ្លាំងចំពោះបុគ្គលិកដែលប្រកបដោយវិជ្ជាជីវៈជាង ៦.០០០ នាក់របស់យើង។ ការទទួលស្គាល់នេះ អាចកើតទៅបានដោយសារអ្នកទាំងអស់គ្នា។ យើងក៏សូមអបអរសាទរផងដែរដល់ក្រុមហ៊ុនទាំងអស់ក្នុងប្រទេសកម្ពុជាដែលទទួលបានការបញ្ជាក់ Great Place to Work® certification™ ហើយយើងទាំងអស់គ្នានឹងបន្តកសាង និងធ្វើឱ្យបរិយាកាសធ្វើការកាន់តែមានភាពប្រសើរឡើងជាមួយឧត្តមភាព សុចរិតភាព និងការគោរពគ្នាទៅវិញទៅមក ជាកន្លែងដែលមានផលិតភាពកាន់តែខ្ពស់”។

យុទ្ធសាស្ត្រដែលផ្តោតទៅលើបុគ្គលិកជាអាទិភាពរបស់ណាហ្គាវើលដ៍ ត្រូវបានកសាងឡើងនៅលើសសរស្តម្ភចំនួន ៤ គឺ ចាប់ផ្តើមជាមួយពួកយើង រីកចម្រើនជាមួយពួកយើង ផ្សារភ្ជាប់ទំនាក់ទំនងជាមួយពួកយើង និងបន្តនៅជាមួយពួកយើង។ គំនិតផ្តួចផ្តើមសំខាន់ៗដែលត្រូវបានវាយតម្លៃមុននឹងទទួលបានការបញ្ជាក់ជាកន្លែងធ្វើការល្អបំផុត រួមមាន ៖

• ការវិនិយោគទៅលើបុគ្គលិករបស់យើង ៖ យើងបានផ្តល់ការបណ្តុះបណ្តាលរយៈពេលជាង ២០៥.០០០ ម៉ោងដល់បុគ្គលិកក្នុងឆ្នាំ២០២៤ និងបានដំណើរការកម្មវិធីអភិវឌ្ឍ ‘ភាពជាអ្នកដឹកនាំ ២.០’ ដល់បុគ្គលិកដែលមានមុខតំណែងចាប់ពីបុគ្គលិកប្រតិបត្តិដែលធ្វើឱ្យក្រុមហ៊ុនឈ្នះពានរង្វាន់ ‘ការវិនិយោគទៅលើបុគ្គលិក’ នៅឯពិធីប្រគល់ពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ីឆ្នាំ២០២៤។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkUUeSKCbzksX2BcrZccAqLaRltxiVynarfRk7H8sFthfGHbDVQek8pKCy3WwkMoJ8etzmcgB2DJ39Nxx1ZO7gaUJPrKf2FD2p2Sp0rt528ffw_Md0OwIDwUAYGYm2esIaLiuceBREACzPfgednHQQTSQ3egqs-AQ-V_PX5YyQYCbRGJVbSVmvsicQiA7t/s1280/photo_2025-10-28_08-27-54.jpg

• បង្កើនការផ្សារភ្ជាប់ទំនាក់ទំនង និងសុខុមាលភាពបុគ្គលិក ៖ បង្កើតសហគមន៍មួយដែលមានភាពរស់រវើក និងសកម្មតាមរយៈការបង្កើតគំនិតផ្តួចផ្តើមធំៗដូចជា ‘កម្មវិធីរត់ប្រណាំងណាហ្គាវើលដ៍ (NagaRun)’ លើកដំបូង និង ‘កម្មវិធីប្រឡងសមត្ថភាព និងទេពកោសល្យ (Naga’s Got Talent)’ ដែលជួយលើកកម្ពស់សុខុមាលភាព សមត្ថភាពខាងសិល្បៈ និងការបង្កើនមិត្តភាពសម្រាប់បុគ្គលិក។

• ជំរុញនវានុវត្តន៍ឌីជីថល ៖ យើងបានដំណើរការកម្មវិធីទូរសព្ទដៃ ‘ម៉ាយផតថល (MyPortal) ដើម្បីជូនដំណឹងផ្ទៃក្នុង ការបណ្តុះបណ្តាល និងដំណឹងផ្សេងៗដល់បុគ្គលិក’ ដែលធ្វើឱ្យក្រុមហ៊ុនឈ្នះពានរង្វាន់សំរឹទ្ធនៅក្នុងប្រភេទ ‘នវានុវត្តន៍ធនធានមនុស្ស’ នៅឯពិធីប្រគល់ពានរង្វាន់ឧត្តមភាពធនធានមនុស្សឆ្នាំ២០២៤ (ប្រទេសសិង្ហបុរី)។
• ប្រកាន់ខ្ជាប់ភាពចម្រុះជាតិសាសន៍ និងបរិយាបន្ន ៖ យើងរក្សាតុល្យភាពយេនឌ័រនៃកម្លាំងពលកម្មដោយមានបុគ្គលិកជាស្ត្រី ៥០,២% នៃបុគ្គលិកទាំងអស់ និងមុខតំណែងផ្នែកគ្រប់គ្រង ៣៣% ។