ចាប់តាំងពីមានទំនាស់ព្រំដែនជាមួយគ្នាចន្លោះពាក់កណ្ដាលឆ្នាំ២០២៥នេះមក ប្រទេសថៃបានជ្រើសរើសបិទ IP អ្នកទស្សនានៅកម្ពុជាមិនឲ្យចូលមើលផេក ឬគេហទំព័រព័ត៌មានរបស់ខ្លួន និងបណ្ដាញព័ត៌មានខ្លះបានបិទមុខងារបញ្ចេញមតិរបស់ពួកគេ ក្នុងគោលបំណងដើម្បីរារាំងពលរដ្ឋកម្ពុជាដែលឃើញពីការផ្សាយព័ត៌មានរបស់ពួកគេរួចបានត្រឹមមើល មិនអាចខម្មិនអ្វីបាន។

សកម្មភាពបិទ IP អ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជានេះ ត្រូវបានគេសម្លឹងឃើញថា គឺជាយុទ្ធសាស្រ្តប្រកួតប្រជែងមួយរបស់ថៃ ក្នុងការយកប្រៀបលើកម្ពុជាតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដោយពួកគេមានបំណងមិនឲ្យពលរដ្ឋកម្ពុជាបានដឹង ឬមើលឃើញថាភាគីថៃកំពុងមានផែនការអ្វី ឬស្ថានការណ៍នៅប្រទេសថៃវិវត្តដល់ណា និងជាពិសេសគឺដើម្បីមានភាពងាយស្រួលក្នុងការបំភ្លៃព័ត៌មាន ដោយគ្មានប្រតិកម្មឆ្លើយតបពីសំណាក់អ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមនៅកម្ពុជា។.jpg)
ជាក់ស្ដែងដូចជាសារព័ត៌មាន Khaosod English និង Khaosod ភាសាថៃ គិតត្រឹមថ្ងៃទី២៦ ខែតុលាកាលពីម្សិលមិញនេះ បានសម្រេចបិទការចូលមើលពីអ្នកតាមដាននៅកម្ពុជា បន្ទាប់ពីសារព័ត៌មានធំៗរួមមាន Amarin TV, Bangkok Post, Thai PBS និងផេកជាច្រើនផ្សេងទៀត បានបិទអ្នកទស្សនានៅកម្ពុជាចាប់តាំងពីការប៉ះទង្គិចបានផ្ទះឡើង។.jpg)
ដោយឡែក ចំពោះសារព័ត៌មាន The Nation ដែលក៏ជាសារព័ត៌មានភាសាអង់គ្លេសរបស់ថៃដែរនោះ ដ្បិតថាមិនបិទIP កម្ពុជា ប៉ុន្តែពួកគេបានបិទមុខងារបញ្ចេញមតិយោបល់ ដើម្បីរារាំងការចូលទៅខម្មិនរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅលើការបង្ហោះរបស់ពួកគេ បើទោះជាបានឃើញប៉ុន្តែមិនអាចនិយាយអ្វីនៅលើព័ត៌មាននោះបានឡើយ។.jpg)
យ៉ាងណាក៏ដោយ ការបំបិទមិនឲ្យមើលឃើញភាគច្រើន ផ្ដោតសំខានទៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈបណ្ដាញសារព័ត៌មានមួយចំនួនរបស់ថៃនៅតែអនុញ្ញាតឲ្យអ្នកទស្សនានៅកម្ពុជាចូលមើលកាចុះផ្សាយរបស់ពួកគេនៅក្នុងគេហទំព័រ ឬវេបសាយបានធម្មតា។.jpg)
ជាមួយគ្នានេះ អ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកអត្ថាធិប្បាយឯករាជ្យជាច្រើនអះអាងថា ការរឹតត្បិតនេះអាចទាក់ទងនឹងការរិះគន់កាន់តែខ្លាំងឡើងពីអ្នកទស្សនានៅកម្ពុជា ដែលតែងលើកឡើងពីស្ថាប័នព័ត៌មានថៃមួយចំនួនថា បានពណ៌នាលាបពណ៌មកលើកម្ពុជា ឬរាយការណ៍មិនពិតអំពីបញ្ហាក្នុងតំបន់រសើប។ បន្ថែមពីនេះពលរដ្ឋកម្ពុជាជាច្រើនបានបញ្ជាក់ថា ការផ្សាយព័ត៌មាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃជាទូទៅ តែងមានខ្លឹមសារផ្ទុយពីអ្វីដែលពួកគេមើលឃើញថាជា “រឿងពិត” ដែលនាំឱ្យមានការឈ្លោះតទល់គ្នាទៅវិញទៅមកយ៉ាងក្តៅគគុក រវាងអ្នកលេងបណ្ដាញសង្គមរបស់ប្រទេសទាំងពីរ នៅក្នុងផ្នែកបញ្ចេញមតិ៕










