ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆាន់វីរៈគូន នឹងធ្វើដំណើរទៅម៉ាឡេស៊ីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ក្រោយពីលុបចោលការធ្វើដំណើរទៅម៉ាឡេស៊ីនៅថ្ងៃទី២៥ ខែតុលានេះ ក្រោមហេតុផលជាប់ភារកិច្ចរៀបចំពិធីបុណ្យសពព្រះមហាក្សត្រី Sirikit Kitiyakara ជាព្រះមាតារបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTy18LXvaUUnZHbKhcn0recO3pSYcdOLGgG-caYznt2HUVigQ-sM47QNaZeOyq6Tpb7sXxC4TAjl8CpnvZSqra6T2E7KJDfbZhIbP1SMyxMcXZhZ69HuEKqoOM-T3fV4LJue63MNQdRRJ-WKmEPXNWe5TB7bYC3nAQvlY4HxoYgHhbwCGpi_etbSziB-S6/s1200/photo_2025-10-23_14-11-24%20(2).jpg

លោក អានុទីន នាយករដ្ឋមន្ត្រីថៃថា នឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីនៅថ្ងៃស្អែក (ថ្ងៃទី២៦ ខែតុលា) ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃតាមការគ្រោងទុក ។ ការចុះហត្ថលេខានេះនឹងផ្តល់សុវត្ថិភាពដល់ពលរដ្ឋថៃ និងការពារអធិបតេយ្យ ហើយលោកនឹងប្រញាប់ត្រឡប់មកប្រទេសថៃវិញឱ្យទាន់ព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រី Sirikit Kitiyakara ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB0UWC7LjIOfRfqcQqIGMm36Pp896WIwNsQvPq5fODsY5FVsXd4CrVUUmyo1ueY2ANO1UeWcbfVhpuJtlqZl6MHJvVSiouP2emQQuiMdYL0kaCF90uXTIxubjsoRK60uocuYDUXOspH6OPS53_qkOxcZZ5li14Ny1c5iU17PSTVEOVVffLR91UMg3t09Tt/s1280/photo_2025-10-22_12-00-07%20(2).jpg

នាវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែតុលា នាយករដ្ឋមន្ត្រីថៃបាននិយាយក្រោយបញ្ចប់កិច្ចប្រជុំពិសេសគណៈរដ្ឋមន្ត្រីថា ថ្ងៃទី២៥ ខែតុលានេះ គឺជាថ្ងៃដែលលោកត្រូវធ្វើដំណើរទៅម៉ាឡេស៊ីជាផ្លូវការ ប៉ុន្តែបានលុបចោលការធ្វើដំណើរដោយសារការសោយទិវង្គតរបស់ព្រះមហាក្សត្រី ។ ប៉ុន្តែលោកនឹងទៅម៉ាឡេស៊ីនៅថ្ងៃស្អែក (ថ្ងៃទី២៦ ខែតុលា) ដើម្បីចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី គឺលោកស្នើសុំឱ្យចុះហត្ថលេខានាពេលព្រឹកវិញ និងប្រញាប់ត្រឡប់មកថៃឱ្យទាន់ព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSq-1t_adfOa3iT2M08y07KLYO3UhDdOmzkHieqZSbVe66FvIxwTvHSraojpUcpAUCGvFPNmAGEe0DvGiJqKhG3wdgEMJRyp0WRuaOmZE-Z6BLfunWGHi8T3rB1GoITh_BhGPQjaa3YxW2gEPc6FWBex_tMufqFolNrJZP0Bs5dRHQsi3ggOxx4C1b86QU/s1080/photo_2025-10-23_14-11-25%20(2).jpg

នាយករដ្ឋមន្ត្រីថៃបន្តថា មុនឈានមកដល់ចំណុចនេះ គឺស្ថាប័នពាក់ព័ន្ធ មិនថាក្រសួងការពារជាតិ ក្រសួងការបរទេស និងក្រសួងមហាផ្ទៃ បានចូលរួមចរចាក្នុងកិច្ចប្រជុំ JBC និងកិច្ចប្រជុំ GBC កម្ពុជា-ថៃ រហូតទទួលបានលទ្ធផលឱ្យកម្ពុជាយល់ព្រមអនុវត្តតាមលក្ខខណ្ឌរបស់ថៃ ។ បើកម្ពុជាអនុវត្តលក្ខខណ្ឌ ថៃនឹងពិចារណាថា តើមានការគំរាមកំហែងសន្តិសុខជាតិឬទេ បើគ្មាន យើងនឹងអនុវត្តការទូត ។ បច្ចុប្បន្ន គ្មានអ្វីគួរឱ្យបារម្ភពីការចាញ់ប្រៀបក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ឬធ្វើឱ្យបាត់បង់អធិបតេយ្យទេ វាជាការចុះហត្ថលេខាដើម្បីសុវត្ថិភាពរបស់ពលរដ្ឋ រួមទាំងរក្សាអធិបតេយ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvzUIZoIntkVJIrTRicncT4IDDYH7qANdWgTTc5XEBOySahn32ycuHjrX1Edts2imywTvPlc5sfGcrlu7qXkPNYnPmXIq_Jc4VhAVL_H0SzzAPbJJNBwhaPyVsebegBtMhmBB9M2GEGN5A81I_bQv0S05fHNXpBm_C-zQf6cHB0OfBJP5U267b0isSt8fP/s1280/photo_2025-10-20_10-20-59.jpg

ដោយឡែក កិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បើគ្មានប្រធានបទសំខាន់ដែលតម្រូវឱ្យមេដឹកនាំប្រទេសថៃចូលរួមពិភាក្សាទេ គឺលោក អានុទីន ប្រគល់តួនាទៅឱ្យលោក សីហស័ក្តិ ពួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសចូលរួមប្រជុំជំនួស ។ រីឯខ្លួនលោក (នាយករដ្ឋមន្ត្រីថៃ) បានតាំងចិត្តរួចហើយ ត្រូវតែនៅប្រទេសថៃចាត់ចែងការងារផ្សេងៗពាក់ព័ន្ធនឹងព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwtzGeK18uGv715XuayyZmu4IpSYJhNDpX7-vr-IuTsJuQIxsOCAK1AaWwNh7r4yW1YIowT4gQs65O5ey7wXlKhCYDnkbwXcBSaWxfdCh_6vvP7ls1zWmZxuBHb8qeCaUd89mSmdbRKJZUrYFuV-dBYDbSLX9SGckEaXTb0LxxX6NteItKhn6USKdxAAPf/s1280/photo_2025-10-20_10-21-00.jpg

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានកំណត់ឱ្យកម្ពុជា និងថៃ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី ពីព្រោះប្រធានាធិបតីអាមេរិកប្រាថ្នាចង់ឃើញប្រទេសទាំងពីរមានសន្តិភាពពិតប្រាកដ និងស្តារទំនាក់ទំនងល្អឡើងវិញ ជាពិសេស បញ្ឈប់សកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា ។ នាយករដ្ឋមន្ត្រីកម្ពុជា-ថៃនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដោយមាន លោក Trump និងប្រធានអាស៊ានជាសាក្សី ៕