អ្នកលេងបណ្តាញសង្គមកំពុងបញ្ចេញមតិរិះគ.ន់យ៉ាងខ្លាំងទៅកាន់ក្រុមអ្នកគាំទ្រ BLACKPINK មួយក្តាប់តូចដែលបានទៅទស្សនាប្រគំតន្រ្តីនៅលើទឹកដីប្រទេសថៃថែមទាំងស្រែកពាក្យថា «ខ្មែរធ្វើបាន»ហាក់ដូចជាមានមោទនភាពយ៉ាងខ្លាំង។ មិនត្រឹមតែមហាជនទេលោក ជន រតនៈ ដែលជាអ្នកបង្កើតមាតិកាមួយរូបបានប្រលះចាស់ដៃទៅកាន់អ្នកគាំទ្រកម្ពុជានោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXkbwJ94e8HXdmsCf-0hZCjK1YnuKs9VozgnwJWxY3HOC2l04hqt4sS9CScQ0BoVqHmiW2Ky1dKP2B5gTvdV8h1bDVnYi0MY_g_Sq5GXyrzNzkyZhlQDj2BJNfg_siQN2nmKsr5er58WIiwACd9pYDHpaOzhyT0A10a834viQpw5YcVvwjbeSz6-1OjmzI/s2048/image_2025-09-02_08-55-45.png
នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ អ្នកបង្កើតមាតិកានិយាយរឿងរន្ធត់ ជន រតនៈ បានបង្ហោះថា « (ខ្មែរធ្វើបាន) ជាឃ្លាដែលស្ដាប់ទៅធ្វើឱ្យយើងជាជនជាតិខ្មែរមានអារម្មណ៍ថាមោទកភាពណាស់ តែប្រសិនបើឃ្លានេះត្រូវបានកូនខ្មែរមួយក្រុមស្រែកក្តែងៗ នៅលើទឹកដីជាតិសាសន៍ ដែលបានកាត់ក្បាលទាហាន និងបំផ្លាញប្រទេសខ្លួនឯង ទាំងអារម្មណ៍សប្បាយអរណាស់ ខ្ញុំមិនដឹងថាខួរអ្នកសាងពីអ្វីទេ។ អ្នកហ៊ានណាស់ ហ៊ានលួចទៅស្រុកចោរទៀត ទាំងដែលអ្នកនៅក្នុងប្រទេសខ្មែរឯណេះ រួមទាំងគ្រួសារអ្នកផង បានពហិការមិនប្រើប្រាស់សូម្បីផលិតផលវា តែអ្នកអាចធ្វើទៅរួច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii1V2pIXWLWiNYSA7TY5bF_F5-YP2h4dKwtGN-FEw5xvZLsaRUhhVoaVRGnO8uzmCrNvnnuG600y6FkLb83VOVr0LSbWwfWn-vCk8PVj4LjYYDHpKnux9PBjycRQ5Hgk-_qPnpAPhIzaw8t43EJx5l3psUflYLS62MfqnIg7n0wtcMgQL5hJPV3vJrsSyX/s1440/image_2025-09-02_08-55-44.png

អ្នកបង្កើតមាតិការូបនេះបានសង្កតធ្ងន់ថា «បើសិនជាអាយដលនិងសំបុត្រខនសឺតមានតម្លៃជាងជាតិអ្នកមិនគួរឈានជើងជាន់ប្រទសនេះវិញទេ ហើយអ្នកគួរតែប្ដូរសញ្ជាតិចេញទៅ»។
ក្នុងភាពចម្រូងចម្រាសនេះគឺកើតឡើងនៅពេលដែលសមាជិក Rosé សម្តែងបទចម្រៀងទោល APT ហើយបានជ្រើសរើស Blink មួយរូបឡើងឆាកជាមួយខ្លួនហើយត្រូវបានបុគ្គលដែលទៅចូលរួមជាមួយបានស្រែកក្តែងៗថា «ខ្មែរធ្វើបាន» ជាហេតុធ្វើឱ្យសាធារណៈជនបញ្ចេញមតិរិះគន់យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhckwZttBw5kyX7g4YXwZwKaKnMw185wKyY50GU-yLeY17A7HxT8TnjDPaqj7E4eyi3jje3SURR6e11oC2snXDlvmFB25sbkDw7P9EC6u-J9zEtXvDyvIn6UtdQcq-Vj-M-6ZDKwyUp9BBzBiB0JhyphenhyphenyB6e0N89OM6jJC1QoWKT2MMQyvhNfKzdKVO5Lcmnw/s1440/image_2025-09-02_08-55-45%20(2).png

គួរបញ្ជាក់ផងដែរថា BLACKPINK បាននឹងកំពុងរៀបចំប្រគំតន្រ្តីនៅក្នុងប្រទេសថៃរយៈពេល៣ គឺចាប់ពីថ្ងៃទី២៤-២៦ ក្នុងទីក្រុងបាងកក។ កន្លងមកនេះអ្នកគាំទ្រកម្ពុជាមួយចំនួនដែលបានទិញសំបុត្រហើយបានអះអាងថាពួកគេនឹងមិនទៅទស្សនាការប្រគំតន្រ្តី BLACKPINK នៅលើទឹកដីសៀមឡើយដោយបង្វែរការទៅទស្សនាប្រទេសផ្សេងវិញ។ យ៉ាងណាក៏មានអ្នកគាំទ្រមួយក្តាប់តូចនៅបន្តទៅទស្សនាដែលធ្វើឱ្យសាធារណជនបញ្ចេញមតិរិះគន់ចាស់ដៃ៕