ខេត្តស្រះកែវ៖ បើទោះជាស្ថានភាពបច្ចុប្បន្នរៀងស្ងប់ស្ងាត់ហើយក្ដី ប៉ុន្តែថៃនៅតែបន្តពង្រាយកម្លាំងមន្ត្រីត្រួតពិនិត្យហ្វូងមនុស្សប្រមាណ ៦,០០០នាក់បន្ថែម នៅភូមិណងចាន់ និងភូមិណងយ៉ាកែវ ក្នុងខេត្តស្រះកែវ ដោយអះអាងថាដើម្បីឆ្លើយតបទៅនឹងភាពចលាចលកាន់តែខ្លាំងឡើងនៅជុំវិញព្រំដែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។

កាលពីរសៀលថ្ងៃសុក្រ ទី២៤ ខែតុលា ឧត្តមសេនីយ៍ឯក Siriwat Deephor អ្នកនាំពាក្យនគរបាលភូមិន្ទថៃ បានថ្លែងនៅក្នុងកិច្ចប្រជុំអគ្គស្នងការនគរបាលជាតិទាក់ទងនឹងការគំរាមកំហែងនៅតំបន់ភាគខាងកើត ដោយស្នើសុំការគាំទ្របន្ថែមពីមន្ត្រីត្រួតពិនិត្យហ្វូងមនុស្សចំនួន ៦,០០០នាក់ ក្រោយមានការរាយការណ៍ពាក់ព័ន្ធនឹងពលរដ្ឋមកពីប្រទេសជិតខាងថាបង្កភាពចលាចលនៅក្នុងតំបន់ណងចាន់ និងណងយ៉ាកែវ និងដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។
បន្ទាប់ពីការថ្លែងរបស់លោក Siriwat មន្ត្រីចំនួន ៦,០០០នាក់ ត្រូវបានដាក់ពង្រាយបន្ថែម ដើម្បីទប់ស្កាត់អំពើហិង្សាដែលអាចកើតមាន។ ការចល័តមន្ត្រីទាំងនេះទៅ គឺដើម្បីគាំទ្រដល់កងកម្លាំងសន្តិសុខក្នុងស្រុក ដោយសាររបាយការណ៍បានបង្ហាញពីការប្រមូលផ្តុំ និងភាពតានតឹងដែលពាក់ព័ន្ធនឹងពលរដ្ឋមកពីប្រទេសជិតខាង។ អគ្គស្នងការនគរបាលភាគខាងកើតថៃ បានធ្វើការត្រួតពិនិត្យនៅនឹងកន្លែង ដើម្បីវាយតម្លៃការត្រៀមខ្លួនផងដែរ។
.jpg)
គួរជម្រាបថា ហេតុផលដែលភាគីថៃបានលើឡើងជុំវិញការបន្កើនកម្លាំងបង្ក្រាបនៅភូមិណងចាន់ និងភូមិណងយ៉ាកែវ ដែលនៅទល់មុខនឹងភូមិជោគជ័យ និងភូមិព្រៃចាន់ និងអះអាងថាមានភាពចលាចលដោយសារប្រជាជនប្រទេសជិតខាង ដែលចង់សំដៅដល់កម្ពុជានេះ គឺការលើកឡើងដោយមិនសមហេតុផលទាល់តែសោះ ខណៈស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់នោះមានសភាពស្ងប់ស្ងាត់ គ្មានការបង្កបង្កើនសកម្មភាពណាមួយដែលអាចចាត់ទុកថាជាការបង្កភាពចលាចលឡើយ។.jpg)
កន្លងមក ពលរដ្ឋខ្មែរ និងកម្លាំងការពារសន្តិសុខខាងកម្ពុជានៅតំបន់នោះ តែងតែរក្សាភាពអត់ធ្មត់ជាអតិបរមា មិនដែលឆ្លើយតបដោយអំពើហិង្សា ឬការគំរាមកំហែងណាមួយដាក់ភាគីថៃនោះទេ បើទោះជាស្ថិតក្នុងស្ថានភាពតានតឹងយ៉ាងណាក៏ដោយ។ ផ្ទុយពីទង្វើរបស់ថៃ ដែលមិនត្រឹមតែរំលោ.ភបំពានចូលអធិបតេយ្យកម្ពុជា ទន្ទ្រានយកដីផ្ទះ ស្រែចម្ការបស់ពលរដ្ឋខ្មែរនោះទេ ថែមទាំងប្រើហិង្សាបង្ករបួសស្នាម និងធ្វើទុក្ខបុកម្នេញគ្រប់រូបភាព ដូចជាការចាក់សម្លេងរំខានលាន់លឺខ្លាំងៗជាដើម។
យ៉ាងណាក៏ដោយ ក្រោយកិច្ចប្រជុំ JBC នៅម៉ាឡេសុីត្រូវបានបញ្ចប់ ភាគីកម្ពុជា.ថៃ បានសម្រេចសម្រួលថានឹងមានការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនបណ្ដោះអាសន្នរួមគ្នា ដោយកំណត់លើកំណាត់ខ្សែព្រំដែនអទិភាព ចន្លោះបង្គោលលេខ ៤២-៤៧ ព្រមទាំងកែសម្រួលនូវសកម្មភាពមួយចំនួនរៀងខ្លួន ដោយអនុលោមតាមមាត្រា ៣ នៃ MOU ឆ្នាំ ២០០០៕.jpg)










