ប្រទេសថៃ ៖ ជាច្រើនថ្ងៃមកនេះ បុគ្គល កាន់ ចមផ្លាំង Influencer ថៃដែលតែងតែធ្វើសកម្មភាពឈ្លា.នពានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ មិនថាការបញ្ជូនលាម.ក មកកាន់តំបន់ព្រំដែនខេត្តស្រះកែវ និងបើកសំឡេងរំខាន បានរងការរិះគ.ន់យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានទូទៅ ជាពិសេស រងការរិះគ.ន់ពីសមាជិកសភាគណបក្សប្រឆាំង ដោយសារកេងបន្លំប្រាក់មូលនិធិរាប់រយលានបាត ។ ពលរដ្ឋថៃបានផ្ញើប្រាក់ក្នុងម្នាក់ៗរាប់ម៉ឺនបាតតាមធនាគារមកឱ្យ កាន់ ចមផ្លាំង សម្រាប់ចំណាយការងារព្រំដែន ព្រោះជឿថា ជាគណនីធនាគាររបស់បុគ្គលនេះ ប៉ុន្តែមានការបែកធ្លាយជាគណនីធនាគាររបស់រដ្ឋមន្ត្រីកសិកម្ម ទើបធ្វើឱ្យអ្នកផ្ញើប្រាក់ទាំងអស់ទាមទារប្រាក់មកវិញ និងឱ្យបុគ្គលនេះបកស្រាយឱ្យច្បាស់លាស់ ។
ការធ្វើសកម្មភាពនានារបស់ កាន់ ចមផ្លាំង គឺឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ថាំម៉ាណាស់ ព្រំផៅ នៅពីក្រោយខ្នង ព្រមទាំងពាក់ព័ន្ធជាមួយប្រាក់មូលនិធិផងដែរ ។ ក្រោយផ្ទុះរឿងអាស្រូវពាក់ព័ន្ធនឹងការកេងបន្លំប្រាក់មូលនិធិ កាន់ ចមផ្លាំង ប្រកាសថា ខ្លួននឹងបកស្រាយជាសាធារណៈពីប្រាក់មូលនិធិនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ។ នៅថ្ងៃនេះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ លោក ថាំម៉ាណាស់ ព្រំផៅ បានបដិសេធមិនពាក់ព័ន្ធជាមួយការកេងបន្លំប្រាក់មូលនិធិរបស់ កាន់ ចមផ្លាំង ទេ លោកមិនដឹងរឿង គឺ កាន់ ចមផ្លាំង ធ្វើអ្វីមិនចេះគិត ។
.jpg)
នាវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា នៅវិមានរដ្ឋាភិបាល រដ្ឋមន្ត្រីកសិកម្ម លោក ថាំម៉ាណាស់ ដែលមានឋានៈជាប្រធានទីប្រឹក្សាគណបក្សក្លាថាំ បានផ្តល់សម្ភាសន៍ពីការរិះគន់ថា បើប្រាក់មូលនិធិ កាន់ ចមផ្លាំង បរាជ័យ តើប្រាក់មូលនិធិទាំងអស់នឹងក្លាយជាកម្មសិទ្ធិរបស់លោក មែនទេ? លោក ថាំម៉ាណាស់ ឆ្លើយថា កាន់ ចមផ្លាំង បានផ្លាស់ប្តូរឈ្មោះម្ចាស់កម្មសិទ្ធិមូលនិធិ ពេលធ្វើអ្វីមិនសួរនាំទេ លោកមិនដឹងរឿង ។ កាន់ ចមផ្លាំង ធ្វើអ្វីមិនសូវចេះគិត វាមិនពាក់ព័ន្ធជាមួយគណបក្សក្លាថាំទេ គឺ កាន់ ចមផ្លាំង ប្រមូលប្រាក់មូលនិធិដោយខ្លួនឯង មិនពាក់ព័ន្ធនឹងលោក ពេលនេះ ប្រាក់មូលនិធិក្នុងធនាគារត្រូវបានផ្ទេរទៅឱ្យអ្នកផ្សេង ប៉ុន្តែមិនដឹងផ្ទេរទៅអ្នកណា ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែតុលា កាន់ ចមផ្លាំង បានចេញមកស្រាយបំភ្លឺពីការកេងបន្លំប្រាក់មូលនិធិជាសាធារណៈក្នុងសណ្ឋាគារមួយកន្លែងនៅទីក្រុងបាងកក ដើម្បីឱ្យមហាជនបាត់ការសង្ស័យ ។ កាន់ ចមផ្លាំង ថាប្រាក់មូលនិធិដែលខ្លួនប្រមូលបានសរុបចំនួន២០៧លានបាត (ស្មើជាង៦លាន ៣សែនដុល្លារ) ដោយបានចំណាយអស់ ១១៧លានបាត ពេលនេះ ប្រាក់មូលនិធិនៅសល់ក្នុងបញ្ជីធនាគារត្រឹមតែ ៩០លានបាត ។ មូលហេតុដែលខ្លួនឱ្យមហាជនផ្ញើប្រាក់មូលនិធិចូលគណនីធនាគាររបស់លោក ថាំម៉ាណាស់ រដ្ឋមន្ត្រីកសិកម្ម ដោយសារប្រញាប់ ខ្លួនមិនបានធ្វើជាប្រធានប្រាក់មូលនិធិទេ ព្រោះគ្មានអំណាច ។

ប្រាក់មូលនិធិនៅសល់ចំនួន៩០លានបាតនេះ ខ្លួនមានគម្រោងទុកចំណាយលើការជីកលេណដ្ឋាន ទិញឧបករណ៍អេឡិចត្រូនិក ធ្វើស្ពាន និងផ្លូវ បើមហាជនសង្ស័យពីការកេងបន្លំប្រាក់មូលនិធិ ខ្លួននឹងឈប់ធ្វើសកម្មភាពជួយសង្គម ។ រីឯសមាជិកសភាគណបក្សប្រឆាំង អ្នកនាង រ៉ាក់ឆាណុក ស៊ីណក ក៏បានធ្វើដំណើរមកស្តាប់ការបកស្រាយរបស់ កាន់ ចមផ្លាំង ផងដែរ ក្រោយពីនាងបានសួរនាំរឿងការកេងបន្លំប្រាក់មូលនិធិធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ពេញប្រទេស ៕









