តារារ៉េប នេន ទុំ បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍និងសម្តែងការសរសើរទៅលើបទចម្រៀងថ្មីរបស់លោកទោះបីជាមិនទាន់ទម្លាក់ជាផ្លូវការក្តី។ «លុយខ្មែរ» គឺជាស្នាដៃថ្មីរបស់លោក នេន ទុំ ដែលផ្សារភ្ជាប់ជាមួយនឹងប្រាក់រៀលជាពិសេសទៅលើអត្ថន័យរូបនីមួយៗនៅលើក្រដាសប្រាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHZvefTJ6SnI4fugx-mmUP0t2RovkiTNT3prcI8sgdMlQlH3ZB1RC9KJsHgkdgefoYI-H6Xy0pKtrfqeGAW7_hdO41ey9gwJM_P8apqoCQfjaCvV6-gvrC_wMc3rNbvbZ1eDIbH3bsUL1vgU2v8HRGgci7YENZzO54l9NIjskMBBdoA6D91zbKxDVnTSJQ/s2048/image_2025-10-23_09-06-42.png

កាលពីយប់ថ្ងៃទី២២ ខែតុលា តារារ៉េបជើងចាស់ នេនទុំ បានបញ្ចេញវីដេអូខ្លីនៃបទចម្រៀងថ្មីនៅលើគណនីទិកតុកអំពីលុយរៀល។ ក្នុងចម្រៀងនេះលោកបានរៀបរាប់នូវក្រដាសប្រាក់១០០រៀលចាស់មានរូបវិមានឯករាជ្យចំណែកឯក្រដាសប្រាក់១០០រៀលថ្មីមានរូបព្រះបរមរាជវាំង ក្រដាស៥០០រៀលមានរូបប្រាសាទអង្គរវត្ត ក្រដាស១០០០រៀលមានរូបក្លោងទ្វារធំប្រាសាទអង្គរវត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNhV6Ynj1N-ZQjFWouezM5HptWo0mP47khFU1GxFWkG26LMMeXy5Ili2blGoRUZAmVZumpZ6ahrICfdJzgYe6bJIOl2T_kYQkgzS71JFyXJJIj1LmE0gaY0ak6WI2DkKQFQizMHmSj8e2tMka3LGZJ8jcE81Tx5ePwVljV73sQGD7qu5xZwyZLsiXSs8-z/s960/image_2025-10-23_09-06-43%20(2).png
ជារួមតាមរយៈស្នាដៃថ្មីរបស់តារាចម្រៀង នេន ទុំ គឺបានបង្ហាញរូបិយប័ណ្ឌខ្មែរជាច្រើនទៀតមានដូចជាក្រដាស២០០០,៥០០០, ១០០០០,២០០០០,៥០០០០ ,១០០០០០ រៀល ដោយមិនភ្លេចរម្លឹកពីក្រដាសប្រាក់ចាស់នោះទេ។ ក្រដាសប្រាក់នីមួយៗ នេន ទុំ បានបង្ហាញពីរូបភាពសម្គាល់ក្នុងក្រដាសប្រាក់ដែលមានដូចជា ប្រាសាទព្រះវិហារ, ស្ពានកំពង់ក្តី , ពិធីបុណ្យអុំទូកដែលជាប្រពៃណីទំនៀមទម្លាប់ខ្មែរ និងរូបសម្តេចតាសម្តេចយាយនៅលើក្រដាសប្រាក់ធំជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9TN-lVDHeBcD74Al14Rx7geB1yKuy-j7ZzmOkSSnbEdIlcGOFmQ6tBpsYIxKPflMkh2fyAns1BPx2dHTGd2myZpla80cUgP5PkXtborYZhJ22EJB5Wn0QhwyxbqejlGAYcujojp2VUS9RjIEnWaZg4-sC3wEtMoWi7d-tn6po_q83G1-uSZElOdwLcd7o/s2048/image_2025-10-23_09-06-43%20(3).png

តាមរយៈការបង្ហើបបទចម្រៀងថ្មីដែលលើកស្ទួយលុយរៀលផ្សារភ្ជាប់ជាមួយនឹងអត្ថន័យ របស់តារារ៉េប នេន ទុំ ទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជន។ អ្នកលេងបណ្តាញសង្គមទិកតុកបានបញ្ចេញមតិស្រដៀងៗគ្នាថា បទនេះឡូយមានអត្ថន័យ ពួកគេគាំទ្រពេញទំហឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoGoxKctH5KhFbm20rMuG68WiotXhy30zqapQPolxTD9YkkXbIDhmFWMNxkm_2h2Rhcp0Ildtir8EComBBm2sgvk6dWvQtPOuJRBMX8phPoHBafok28G0rHQwUj_-e6xLPMY6XWOvUACYQzLT8dSvqoqoZvfuRLzK78NOmsipomt4tAF04vFuOufJg56dH/s2048/image_2025-10-23_09-06-43.png

គួរឱ្យដឹងថា ចុងក្រោយនេះតារាចម្រៀង នេន ទុំ បានធ្វើឱ្យទស្សនិកជនជាច្រើនសរសើរសម្រាប់ការផ្តល់ម៉ូតូមួយគ្រឿងទៅកាន់បុរសម្នាក់ដែលទូលនំលក់។ បុរសដែលលោក នេន ទុំ ជួយនេះក៏បានធ្វើឱ្យទស្សនិកជនសរសើរជាច្រើនព្រោះតែបានប្រើសម្តីផ្អែមល្ហែមទៅកាន់ប្រពន្ធរបស់ខ្លួនយ៉ាងពីរោះពិសារ៕