ប្រទេសថៃ ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ថា សហរដ្ឋអាមេរិកបានដាក់សម្ពាធឱ្យក្រុមហាម៉ាស់ទម្លាក់អាវុ.ធដើម្បីគោរពបទឈប់បា.ញ់នៅតំបន់កាហ្សា ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump ជំរុញឱ្យបញ្ចប់សង្គ្រា.មជាស្ថាពររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយលោកអាចនឹងកំទេ.ច បើក្រុមហាម៉ាស់មិនព្រមទម្លាក់អាវុ.ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLb99A2ZAsE1L8I0wOPQcsAOX14mGmYMz7FxGEbiAtiz9PgviUXVgqC7zXG61xQLrcicrodJB6rvQgq2R_XouCTUAFGCnSrFx3QvJNxFbFYc27rQnBiZaOzYQ6MAZX06eUVCUvG14RRaHmHv5BIh-j7Mp07-IpyV8xiH7wd-vfQK4Ekt4ne36PdZwvzmYb/s1498/image_2025-10-23_08-55-38.png
ពេលធ្វើដំណើរមកប្រទេសអ៊ីស្រាអែលនៅថ្ងៃទី២១ ខែតុលា កន្លងមក អនុប្រធានាធិបតីអាមេរិក លោក JD Vance និយាយថា កិច្ចព្រមព្រៀងឈប់បាញ់ដំណើរការល្អជាងការរំពឹងទុក ប៉ុន្តែបើក្រុមហាម៉ាស់មិនសហការទេ ពួកគេនឹងរងការកំទេចមិនខាន ។ ពាក្យសម្តីរបស់អនុប្រធានាធិបតីអាមេរិក គឺដូចគ្នានឹងលោក Trump និយាយមុននេះថា នឹងប្រើប្រាស់កម្លាំងទ័ពយ៉ាងខ្លាំងក្លា និងដាច់ខាត បើក្រុមហាម៉ាស់មិនព្រមទម្លាក់អាវុធ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWbQgIXW6OevHr2kqTNx3lvA_S3vmlppAtV62yngq-pu4yOpkRGFzSiq6wgQf55F7ao2EAgp9oHuzR72ycgOyY_iQGu2IPrDRMWlveq6A15zC_fQ8R-tdDQv8GJQi2U3uiY4GVZ7TiYptQ2pKsyemgDRqK23MwzkU90No13RDBICp7-WZK-NyBYNx8vyDk/s1100/image_2025-10-23_08-55-38%20(2).png
អ៊ីស្រាអែល និងក្រុមហាម៉ាស់បានចោទប្រកាន់គ្នាទៅវិញទៅមកថា ល្មើសកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចូលជាធរមានរយៈពេល៨ថ្ងៃហើយ ។ ភាគីទាំងពីរនៅតែប៉ះទង្គិចគ្នាជាបន្តបន្ទាប់ ព្រមទាំងមានជម្លោះពាក់ព័ន្ធនឹងការបញ្ជូនសាកសពឈ្លើយសឹក ការបើកព្រំដែន និងការជួយសង្គ្រោះក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKz5sFEpUiycddLAIw0f0evKyeeJN76XsYw3x-SFlrmyHh7CkVvTOQQ9uXGgm_QJdxyxbfVf_pukoYTuPukMOjTF3312inVrKNKr8KCtU9jdIvlnkNu_-fh0wwTA14VSZqO_g9lUP0bBv0EbrHtgLrNzFjvE3Y8N9mhfG-FzAoiamV2ngMftNE0ElSUX7n/s1024/image_2025-10-23_08-55-40%20(2).png

អនុប្រធានាធិបតីអាមេរិក លោក JD Vance មានគម្រោងជួបលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Beniamin Netanyahu នៅថ្ងៃទី២២ ខែតុលា ដោយលោក JD Vance រំពឹងថា កិច្ចព្រមព្រៀងឈប់បាញ់នឹងជំរុញការស្តារទំនាក់ទំនងរវាងអ៊ីស្រាអែល និងប្រទេសនៅឈូងសមុទ្រអារ៉ាប់នាថ្ងៃអនាគត ។ ទោះយ៉ាងណា លោកទទួលស្គាល់ការប្រគល់សាកសពឈ្លើយសឹកទាំងអស់ចំណាយពេលយូរ និងការអនុវត្តតាមផែនការឈប់បាញ់របស់លោក Trump ត្រូវតែព្យាយាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-UlNVZLsUWNnmB3rX0iMoA8682bzgXxwjHxTs8diPniCJVrVX5R-iYwR8Y2aqWkXQE3Wpks0PLI95mQs3_bRE3PDalAP45o-F5xHH8Y8JSiVhieCQS7Zy4T2l_rrhBbJSpcmc7t23rCKQgD-zyBnVeiIO22x7LU9ahEAl-FvMStlJcyNZxWM0rFn1-rb2/s1600/image_2025-10-23_08-55-39%20(2).png

ផែនការឈប់បាញ់របស់លោក Trump បានអំពាវនាវឱ្យក្រុមប្រដាប់អាវុធហាម៉ាស់ទម្លាក់អាវុធ រីឯអ៊ីស្រាអែលត្រូវដកកងកម្លាំងចេញពីតំបន់កាហ្សា ព្រមទាំងកំណត់ការបង្កើតរដ្ឋាភិបាលប៉ាឡេស្ទីន ។ លោក Trump ស្នើបង្កើតក្រុម Technocrats ដើម្បីគ្រប់គ្រងតំបន់កាហ្សាស្ថិតក្រោមការមើលការខុសត្រូវរបស់គណៈកម្មការអន្តរជាតិ ព្រមទាំងបង្កើតកងកម្លាំងពហុជាតិមិនពាក់ព័ន្ធជាមួយក្រុមហាម៉ាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgvK7CZUHa9X9-_1myjM59bqqqKiSK5EgRM5Qkx5_7wHam2aax-S1A8C6BXOOoTAbGqQH23-j3M2Ts1ZCZc6fhdjeZp27HXzFcyt5LpX7q9lyfJdWuzdStkgDz9ukej2QQ62IFqDXtExtKjs3ODO4Yzv5EPNPFjaTVFNewxOPoYYuXr1_QTZdUtnUcpDvb/s770/image_2025-10-23_08-55-40.png

លោក JD Vance បាននិយាយក្នុងពេលស្ថិតនៅមូលដ្ឋានកងទ័ពភាគខាងត្បូងរបស់អ៊ីស្រាអែលថា អាមេរិក អ៊ីស្រាអែល និងប្រទេសនៅឈូងសមុទ្រអារ៉ាប់យល់ស្របលើកលែងទោសឱ្យក្រុមហាម៉ាស់ ប៉ុន្តែពួកគេត្រូវតែព្រមទម្លាក់អាវុធ ។ បើមិនទម្លាក់អាវុធទេ យើងនឹងអនុវត្តតាមលោក Trump និយាយ គឺកំទេចតែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8WdGf9e2whWz4VLGbeP8W62hZXclMgQQgB-N-La1I15JiHMnlZNhCD2IkjlUdq24miN9stuL3ac9zuPMujGami3Diid8IRDFD_KpKIBjMI159kQv7JiAn5-pUI4v3MerRjACkgzznFofdrN4WoTzPT-ow_T4FJQfwmOzjYAQ6TZcgHWGN_kBU5YM1E5DH/s919/image_2025-10-23_08-55-39.png

តាមការអះអាងរបស់ជនជាតិប៉ាឡេស្ទីន គឺក្រុមហាម៉ាស់រីករាយក្នុងការបង្កើតក្រុម Technocrats ដើម្បីគ្រប់គ្រងតំបន់កាហ្សាដោយពុំចាំបាច់មានអ្នកតំណាងរបស់ខ្លួន ប៉ុន្តែត្រូវតែមានការឯកភាពទាំងក្រុមហាម៉ាស់ និងមេដឹកនាំប៉ាឡេស្ទីន ៕