អ្នកបង្កើតមាតិកា Q Win បានគោរពកោតសរសើរទៅកាន់អ្នកបង្កើតមាតិកា ហេង វាសនា ដែលជាញឹកញយចេញមកកាពារ ហេង វិសាល ជាប្អូនប្រុសរួមទាំង ជា ស្រីនា ជាប្អូនថ្លៃ នៅពេលមានការចោទប្រកាន់បង្កើតរឿងចម្រូងចម្រាសលើបណ្តាញសង្គម។
កាលពីថ្ងៃទី២១ ខែតុលា ហេង វិសាល និង ជា ស្រីនា បានចេញមកបញ្ជាក់ព្រមៗគ្នាក្រោយពីមានគណនីហ្វេកប៊ុកមួយបង្ហោះចោទថាលួចប្រើសេវាកម្មថៃទាំងធ្លាប់អំពាវនាវឱ្យប្រជាជនខ្មែរពហិការ។ ទោះយ៉ាងណាប្តីប្រពន្ធមួយគូនេះចេញមលបញ្ជាក់ថាដោយសារតែមានកុងត្រាតាំងពីមិនទាន់មានជម្លោះហើយមិនអាចផ្តាច់បានភ្លាមៗនោះទេ។ ក្រោយពីរឿងនេះសាយភាយ គេសង្កេតឃើញថាអ្នកបង្កើតមាតិកា ហេង វាសនា ជាបងប្រុសបង្កើត វិសាល និងជាបងថ្លៃ ស្រីនា បានចេញមកការពារប្អូនដូចគ្នា។

លោកបានសរសេរនៅលើបណ្តាញសង្គមថា «ធ្វើមនុស្សល្អ មិនបានន័យថា យើងត្រូវនៅស្ងៀម ឱ្យគេជាន់តាមចិត្តទេ ជាពិសេសការចោទប្រកាន់ដោយគ្មានសច្ចៈជាសាធារណៈ, យើងអាចឆ្លើយតបពីជ្រុងយើងបានដូចគ្នាបើយើងស្អាតស្អំ, គេហ៊ានចេញមុខចោទ យើងក៏ហ៊ានចេញមុខការពារខ្លួន, ហើយក៏ត្រូវឱ្យពួកគេដឹងពីតម្លៃដែលគេត្រូវបង់ បន្ទាប់ពីចេញមុខវាយប្រហារយើងដោយបំណងមិនល្អ បើមិនដូច្នោះ គេអាចនឹងញៀនអាចនឹងធ្វើបែបនេះបន្តដាក់អ្នកដទៃ ដោយសារតែបានល្បីនិងដូចចិត្ត»។
សំណេររបស់ Influencer ហេង វាសនា បានទាក់ទាញមនុស្សជាច្រើនដោយកោតសរសើរលោកថាជាបងប្រុសល្អ សូម្បីតែ ហេង វិសាល ផ្ទាល់ក៏រំជួលចិត្តដូចគ្នា។ វិសាល បានបង្ហាញអារម្មណ៍របស់ខ្លួនមានមោទនភាពដែលមាន ហេង វាសនា ជាប្រុស។ «មោទនភាពដែលមានគាត់ជាបងប្រុសរបស់ខ្ញុំ និងអ្នកទាំងអស់គ្នា អរគុណគ្រប់គ្នាសម្រាប់រឿងព្រឹកនេះ ខ្ញុំស្រឡាញ់ពេលវេលាលំបាកព្រោះវាបានធ្វើឱ្យខ្ញុំស្គាល់មនុស្សល្អៗកាន់តែច្បាស់»។ នេះជាការចែករំលែករបស់ ហេង វិសាល។
មិនត្រឹមតែ ហេង វិសាល ប៉ុណ្ណោះទេដែលមានមោទនភាពចំពោះបងប្រុសរបស់ខ្លួន អ្នកបង្កើតមាតិកា Q Win វិញក៏គោរស្ងប់ស្ញែង ហេង វាសនា ដូចគ្នាដោយចាត់ទុកថា ហេង វាសនា ជាបងប្រុសដ៏ល្អបំផុត ជាបងម្នាក់ដែលតែងតែការពារប្អូនប្រុស។ .png)
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេដែល ហេង វាសនា ចេញមកការពារប្អូនប្រុសនិងប្អូនថ្លៃជាក់ស្តែងកាលពីកន្លងមកនេះដែលមានការចោទប្រកាន់ថាអ្នកទាំងពីរកិបកេងស្បៀង មានការរិះគន់លើរូបរាង ជា ស្រីនា ហេង វាសនា គឺតែងតែចេញមកការពារប្អូនជានិច្ច៕










