ក្រោយដំណើរការអស់៦៦ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបិទដំណើរការជាផ្លូវការហើយ ដោយគ្រោងនឹងកែលម្អទៅជាសួនសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrOkTiCqgY3Elkbf6DW6Ls23IybHllf1Zc1f2O6Ll6Uqn-t2eO-looRB8nsQFZ0gZLwDyoUbwvxW9rJbMtW24yejoK6APwfzHUaVETQmMoTvxgGa2xjJ9TXODzpHZBg3vGtVp9FC9bxhkbQUWLmPYInmURBgty0Zt2XhQVsOD_06jSkKfUGuh90OX92Fhj/s1000/image_2025-11-07_10-27-17.png
បើតាមប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖”មិនត្រឹមតែដាច់ខាតមិនលក់ ព្រលានពោធិ៍ចិនតុង ទៅឱ្យក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ តែរាជរដ្ឋាភិបាល គ្រោងនឹងចំណាយថវិកា៣លានដុល្លារក្នុងមួយឆ្នាំ លើការថែទាំ ព្រលានចាស់ពោធិ៍ចិនតុង ជាទ្រព្យសម្បត្តិសាធារណៈ សម្រាប់បម្រើផលប្រយោជន៍ ដល់ប្រជាជនកម្ពុជា ដោយមិនឱ្យប៉ះពាល់ដល់ផ្លូវហោះហើរនៃព្រលានឡើយ ដើម្បីបម្រុងទុក ជាកន្លែងចុះចត ប្រសិនបើព្រលានថ្មី ជួបប្រទះនូវបញ្ហាណាមួយ ជាយថាហេតុ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNSA209tFbZQr2mInCWmxt6MszkFfQ7b0vRUZig4PwSuESj8qDrw476PHdNTcmuTdjsIGmLYy0LBQV1IlwCvsMH0VaQqoxcoFgQrwKq2JS3KX21OEYp7lp5-f4l4s3Qzbe2LRKyttRCPdexgBQpoSBuZ-woWkI2CnrCjmN6fIf23tA6VrOVZ11l23E8ja7/s1200/image_2025-11-07_10-27-16.png

គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូបានបង្កើតដោយរដ្ឋាភិបាលអាណាព្យាបាលបារាំង ជាអាកាសយានដ្ឋានតូចមួយ ឈ្មោះថា ពោធិ៍ចិនតុង នៅឆ្នាំ១៩២៤ ក្នុងគោលបំណងបម្រើឱ្យវិស័យកងទ័ព ក្នុងតំបន់ឥណ្ឌូចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVr3Hl7e8jKH6j8kXqXaaWEuRTU9LEOG1cbn1gqkHxNXmyoEDXAEFKClRaZoNeicuwA0uh8-MCpTc_Fj92UdF_eqtQZfdb8yed8gp8W2qZeVC6ttcekFXqfYDTveKjLdsp7cLxL3-EeMMdl1iqn52f9mC5AnD1RbDGJbXHWO-cFboxLSJSRsd3cOLwqxPX/s1280/image_2025-11-07_10-27-17%20(2).png

ក្រោយមក ចប់សង្គ្រាមលោកលើកទី២ បារាំងបានអភិវឌ្ឍវាទៅជាអាសយានដ្ឋានសុីវិល ដោយធ្វើទំនើបកម្មនៅឆ្នាំ ១៩៥៧ ហើយដាក់សម្ពោធជាផ្លូវការនៅក្នុងឆ្នាំ ១៩៥៩៕