តារាចម្រៀងប្រចាំរស្មីហង្សមាស ប៉ាច គីមមួយ បានតំណាងកម្ពុជាចូលរួមក្នុងកម្មវិធី ASEAN FRIENDSHIPS CONCEPT 2025 ដែលរៀបចំឡើងនៅម៉ាឡេស៊ី។ មិនត្រឹមតែប៉ុណ្ណោះ គីមមួយ បានបង្ហាញថាមានមនុស្សជាច្រើនចូលចិត្តកម្ពុជា ខណៈរូបនាងក៏បានសំណេះសំណាលជាមួយតារាចម្រៀងឡាវ Thin Lamphone ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Zxcb1prvB3LmecldxMaIuheY_jbn3tH9tq1PSQnktfrVwK3rsup2OKkZyyaGorjkBUQDofEEhOjlTjjoil82ccln-QlIZUlexZ9G86iH85iYg2DdkvUwwqPlADj492MKLkDEc_pvtnMDxjWK1Wd987SlXXLWZ32admt5NO5YcqB2Q961o4yRnlkwxXGm/s2048/image_2025-10-20_14-02-38.png

នេះគឺជាលើកទី១ហើយសម្រាប់ ប៉ាច គីមមួយ ដែលបានតំណាងកម្ពុជានៅលើឆាកអន្តរជាតិក្នុងកម្មវិធី ASEAN FRIENDSHIPS CONCEPT 2025 ក្រោមប្រធានបទ «ភ្លេងការរួបរួម ចង្វាក់នៃមិត្តភាព» (Melody of Unity, Rhythm of Friendship) មានការចូលរួមសម្តែងចំនួន ១០ នាក់មកពីគ្រប់ប្រទេសជាសមាជិកអាស៊ាន។ ប៉ាច គីមមួយ បានបកស្រាយចម្រៀងទោល មួយបទមានចំណងជើងថា «Cambodia, how do you do» ដែលមានការលាយរ៉េបផងដែរ និងបទ « The land we love » ដែលបកស្រាយរួមជាមួយនឹងតារាចម្រៀងផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF_L5866ag-isP2sdbxhflrGYzIlRYeBG0ypdvSoqtlFJenIqMFw45bGbVivmkpxdYCMt5oBYTR5gtUr_H5XCynAyUTW-eIx_BuqRsZmLXJuUnpf2xn1n2-8QV6Pw1FpCaScBB96bFIcMMczVhSk2IIt6wjQ6697NIk37_x2C2Xiz1ipkO5DuKimNPY6iw/s2048/image_2025-10-20_14-02-39.png

ក្រោយពីបញ្ចប់បេសកម្មរបស់ខ្លួន ប៉ាច គីមមួយ បានបង្ហាញថា នេះជាក្តីរំភើបបំផុតក្នុងជីវិតនាង ដែលមានឱកាសតំណាងប្រទេសកម្ពុជាចូលរួមក្នុងកម្មវិធី ASEAN FRIENDSHIPS CONCEPT 20205 ហើយអ្វីដែលរំភើបបំផុតនោះគឺមានបងប្អូនច្រើនស្រលាញ់ចូលចិត្តកម្ពុជា។ ក្នុងវីដេអូដែលតារាចម្រៀងរូបនេះបង្ហាញគឺគេបានឃើញអ្នកចូលរួមតំណាងប្រទេសផ្សេងទៀតបង្ហាញការរាប់អានរាក់ទាក់មកកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5z_hyxHWOczKu732RYT-7DEbCXlkzbi7lr4i0rpOXf_vE88dWp3cpKKYY1IIgpKtYZbIAbb7pXyXx6q5i6RVmrJVdGEPfUGwUq3D6MNq-K1GPvOxgcvfo-Y8HFkO6aaIaNF9ceowhkHT6MRSOV6FLcqz7SUmSV2AUE8662lf-OGHpBtoo_BZ1qfpf6rHa/s1918/image_2025-10-20_14-02-44.png

លើសពីនេះទៅទៀត គីមមួយ ក៏បានជួយនឹងតារាចម្រៀងឡាវ Thin Lamphone ផងដែរដោយអ្នកទាំងពីរបានថតរូបប្រាស្រ័យទាក់ទងជាមួយគ្នាយ៉ាងល្អប្រកបដោយសុខុមដុមរមនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEo1gkMYhu18IdCI6Xow-GlhGfy6yFNxdkXoRPQGq6rvZA_cRNr-po8hLypK5RkI-CaKbReAOT4qijQC4HU5CnoZgO1Ihj2Iya17MF8Pv-y1CqVhckcpvrEKILRO6wJrD91V2jUJbrP2bo4KP23_LZCyEDvgQYl0PEmdmB07Mk4GArso1AbS3QFb0hUxmI/s1920/image_2025-10-20_14-02-45.png

តារាចម្រៀងឡាវ Thin Lamphone កាលពីពេលថ្មីៗកន្លងមកនេះគឺបានរាំបទចម្រៀងរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ហើយនាងធ្លាប់មកសម្តែង ការប្រគំតន្រ្តីរបស់ វណ្ណដា កាលពីកន្លងមកនេះបន្ទាប់ពីអ្នកទាំងពីរមានឱកាសសហការគ្នាជាលើកដំបូង។ ចាប់តាំងពីពេលនោះមកអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ទៅកាន់តារាចម្រៀងឡាវរូបនេះថែមទាំងបង្ហាញការស្រលាញ់ជារឿយៗនៅលើបណ្តាញសង្គមរបស់នាងផងដែរ៕