បាងកក៖ ទីភ្នាក់ងារព័ត៌មានអន្តរជាតិដ៏ធំមួយរបស់ពិភពលោក BBC និងមានបណ្ដាញផ្សព្វផ្សាយនៅក្នុងប្រទេសថៃដែរនោះ បានធ្វើការរិះគ.ន់ដោយបើកចំហរទៅលើសារព័ត៌មាន Amarin TV ដែលជាស្ថាប័នព័ត៌មានក្នុងស្រុកធំមួយ ប៉ុន្តែធ្វើការផ្សព្វផ្សាយព័ត៌មានដោយគ្មានវិជ្ជាជីវៈ ញុះញង់ឲ្យមានការរើសអើ.ង និងប្រើប្រាស់ពាក្យសំដីមិនសមរម្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtloKilNZI1PK-rn73v3RMHQwnkqQ5qzBTB642lxLVJ7BISIiA71Kbbz3DrSI-lC4dz2x4FcRZE-nIHrzZTrZe__ViBhzF3jtshTRZVSRusNeDgYCbeO8apKSR9EQb6I7yy-mr74ZqDVL-dCLCU95X2hgpD-48f2aik5hie0SQssD7CKrzNUMXyjsDjV2X/s960/photo_2025-10-20_15-39-15.jpg
យោងតាមទំព័រផ្លូវការរបស់ BBC Thai កាលពីថ្ងៃសៅរិ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ បានសរសេនូវសំណេររិះគន់មួយជាមួយនឹងអត្ថន័យយ៉ាងដូច្នេះថា តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយថៃក្នុងជម្លោះកម្ពុជា-ថៃកំពុងត្រូវបានចោទសួរ ថាតើពួកគេបានគោរពតាមគោលការណ៍សារព័ត៌មានឬអត់? ខណៈភស្តុតាងជាក់ស្តែងនៅក្នុងករណីថ្មីៗនេះ ពួកគេបាននិយាយប្រមា.ថទៅលើសកម្មជនសិទ្ធិមនុស្សថៃ លោកស្រី Angkhana Neelapaijit ដែលមិនយល់ស្របនឹងទង្វើរបស់លោក Kan Jom Phalang ចាក់សម្លេងរំខានពលរដ្ឋខ្មែរនៅព្រំដែន ដោយពួកគេបានធ្វើការសើចចម្អក និងហៅលោកស្រីថាជា «មាតានៃប្រទេសកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZaNGqvR3vhoiiQsCbD9rHCiBYuh03NHVcC8nytiJD3tfgaB3nrkNQVStriXWfJZjFrGBBQDnm2s-K6TypX2to0LkGBizFU3wG_12e6sSlrzoAXWI4Fc0Bvvp7IdvqwLWzk3cvoqgd9JL20r69QOqgwsbWT6gUrDQfi6oA7V8VPnnsHwyea3lhJU7Qu9jt/s1280/photo_2025-10-20_15-37-58%20(3).jpg

លើសពីនេះ BBC Thai បានកត់សម្គាល់ថា កម្មវិធីព័ត៌មានផ្សាយផ្ទាល់របស់ថៃមួយនេះ បានប្រើពាក្យពេជន៍រើសអើង ដែលជំរុញឲ្យមានការស្អ.ប់ខ្ពើមគ្នារវាងប្រជាជន និងប្រជាជនម្តងហើយម្តងទៀត រួមទាំងឃ្លាមួយចំនួនដែលមាក់ងាយមកកាន់ខ្មែរដូចជា “ចូលចិត្តសម្ដែង ឬពូកែធ្វើDrama ថាថៃធ្វើបាប” ចាត់ទុកយោធាកម្ពុជាថា “អន់” ហើយថែមទាំងជះកំហឹ.ងជាញឹកញាប់លើប្រព័ន្ធផ្សព្វផ្សាយ និងប្រើវាជាឧបករណ៍ដើម្បីឃោសនា និងលើកតម្កើតពីយោធារបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtAiffTf7Rm_IymvPPEa3I1vjZkPe-YGuzd002nBxe9KLMJQScsPo-T1YQC4A16rQEHvW6o3F688KQdtgRaDAt4YMWlkfHfvS0-7Xp8m2ZhLJSL9j39zzoFNV15Wcx_iOxTbnoVxePb8gBtDuwr4hCKAm7bB-cmfurHNhNDh_ZEETSUjh3exfwvz_n_LLy/s1024/photo_2025-10-20_15-37-58%20(2).jpg

សកម្មភាពរបស់ពីធីករ នៅក្នុងកម្មវិធីផ្សាយផ្ទាល់ព័ត៌មានរបស់ទូរទស្សន៍ Amarin TV បែបនេះ ត្រូវបាន BBC Thai ចាត់ទុកថា គឺជាទង្វើញុះញង់ បង្កហេតុឲ្យមានភាពតានតឹង និងបញ្ឆេះជម្លោះរវាងប្រទេសនិងប្រទេស តាមរយៈការប្រកាន់ភាពម្អៀងជ្រុលក្នុងការផ្សាយព័ត៌មាន ចោ.ទប្រកាន់អ្នកមានគំនិតផ្ទុយថាក្បត់ជាតិ និងប្រើពាក្យសំដីគ្មានវិជ្ជាជីវៈ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលស្ថាប័នបរទេសមានមូលដ្ឋាននៅប្រទេសថៃបានរិះគ.ន់អំពីរបៀបដែលប្រព័ន្ធផ្សព្វផ្សាយថៃផ្សាយព័ត៌មាន។ កន្លងមក មានទាំងស្ថានទូតប្រទេសផ្សេងៗដូចជា ចិន និងកូរ៉េខាងត្បូង ក៏បានច្រានចោលនូវការផ្សាយទាំងបំភ្លៃការពិតរបស់សារព័ត៌មានធំៗរបស់ថៃដូចជា The Nation និង Bangkok Post ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCgHpQl5WUFTxaOSlD4olG9sdJrRxNTt_7OgM7C4uZCXVIJBlEtkRyvI7I1EA4zTk7SLZhp_8JtzqDQrcZMflX5lXuFaXT8WmtrUMbrH7dYjP5RQhQ7fUWDagebGYDakDEbGnJ0iBvoccOOBt5dLp4aG5YIrF2c_JQBtU0HkiGi9M18q8Fw4ioLrilY7FU/s1200/photo_2025-10-20_15-37-58.jpg

យ៉ាងណាក៏ដោយ ការរិះគន់របស់ BBC Thai ទៅលើទូរទស្សន៍ Amarin TV ដូចខាងលើនេះ ហាក់មិនសូវទទួលបានមតិវិជ្ជមានពីពលរដ្ឋថៃប៉ុន្មាននោះទេ ដោយពួកគេម្នាក់ៗតែងមានទំនោរទៅលើការនិយាយយកល្អសម្រាប់ខ្លួនឯង និងមិនដែលពិចារណាថាវាជារឿងខុសឬត្រូវនោះទេ ឲ្យតែវាបម្រើផលល្អសម្រាប់ថៃ នោះពួកគេនឹងគាំទ្រជានិច្ច៕