រាជធានីភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ជាថ្មីម្ដងទៀតថា រដ្ឋនឹងមិនលក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅឲ្យក្រុមហ៊ុនឯកជនណាមួយឡើយ។ តាមគម្រោងរបស់រាជរដ្ឋាភិបាល នៅក្នុងពេលឆាប់ៗខាងមុខ រដ្ឋនឹងរៀបចំកែប្រែទីតាំងនៅផ្នែកខ្លះនៃអាកាសយានដ្ឋាននេះធ្វើជាសួនសាធារណៈសម្រាប់ពលរដ្ឋមកកម្សាន្ត និងទុកទីតាំងនៅផ្នែកខ្លះទៀត ធ្វើជាផ្លូវបម្រុងសម្រាប់ការចុះចតបន្ទាន់ណាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTlLj085iU6wKJTViJVTd1XbKsyilRpNL4QnOLDBgwd5m21TDBFn6Tag08PRuPCyhHUXRUcCJTao9QcMENF-a8n6g3l3xt85VGhMiPiGBUc8hXzWd7KPPK-BO86aoRzUIWG8pjbpPQT4RC5clX9JSSGqyhkMFx0hfAzLIBekMFitgy_RiXteW-ogzSXjUD/s1024/photo_2025-10-20_12-00-20%20(3).jpg
ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងទាក់ទងនឹងអាយានដ្ឋានចាស់ដែលបច្ចុប្បន្នត្រូវបានបិទដំណើរការថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវរក្សាទុកជាអចលវត្ថុរបស់រដ្ឋ ដោយគ្មានការលក់ទៅឱ្យទៅក្រុមហ៊ុនឯកជនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIKRNOnmyLOfuMvimGsVQc-5zqIkLtiArxl_n-Pn_Rzt6zBNx92W1gvWXgSR6l8qJrPOV40EqtWg5-puiOJjYPRXCpJO5lTW12z0NJzng5Sbbc1JTimgNSPdc94HzTaL_HIDet_s_P1libBqk17d7wsDegNlzDgP87S2xGsAqT0qgBpQs4vLqjmKpd2nbT/s1280/photo_2025-10-20_12-00-21%20(2).jpg
សម្ដេចបានបញ្ជាក់ថា ក្នុងមួយឆ្នាំរដ្ឋនឹងចំណាយថវិការប្រមាណ ៣លានដុល្លារ ដើម្បីថែទាំព្រលាននេះ សម្រាប់ការប្រើប្រាស់ ក្នុងគោលគំនិតពីរធំៗគឺ ទី១.រក្សាទុកជាអាកាសយានដ្ឋានបម្រុង និងទី២ គ្រោងរៀបចំជាសួនសាធារណៈដើម្បីទុកបម្រើជាប្រយោជន៍របស់សាធារណៈជន និងប្រជាពលរដ្ឋទូទៅចូលលេងកម្សាន្ត លម្ហែកាយ ឬយូរៗម្ដងអាចរៀបចំជាទីតាំងប្រគុំតន្រ្តីបានទៅតាមកាលៈទេសៈជាក់ស្ដែងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtHyWinWGDfXeExEDjrtmmbC94y2p_Ee7H8ynualpSmlXzsqxtiEq7V01rLOnfDk4QaQYkZKazUTSpwkBsQS4UqAPS-IY_RCCrBWrU-sT3kXoBH-uTjCE3vLWkCW-1SbTog6TQatOfCxmka3mJ5jmO1j2YPL5gAT5jUEC5Z1DtL2ZkwaJ00LP8S68LUI-t/s960/photo_2025-10-20_12-00-20%20(4).jpg
គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬ ព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានចាប់កសាងជាលើកដំបូងដោយក្រុមហ៊ុនបារាំងនៅឆ្នាំ ១៩៥៧ រួចធ្វើពិធីសម្ពោធនៅថ្ងៃទី ១៩ មករា ១៩៥៩។ ព្រលាននេះ សង់លើផ្ទៃដីប្រមាណជាង ៤០០ ហិកតា ដោយបម្រើផលប្រយោជន៍ពីវិស័យអាកាសចរណ៍ដល់កម្ពុជាអស់រយៈពេល ៦៦ឆ្នាំមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwYEKEm2qdYsEejKHM0Pk3xomRhVF0rmPIIzR5wGAfL2txJt1dm74zCyHPmpA0r85_TkbxBuhfc9Zyz14P6JeOB2RM7c9-hktClKQWnJ8zNjQWfbt9n-C0gmjgpCXAqNfhH_4ZeHBNl04MicPTw-_lTcTO4JogSLWIFYENHMNEYyRPkaLkYKj5O_uFrjBh/s990/photo_2025-10-20_12-00-20.jpg

ក្រោយបិទដំណើរការ នៅវេលាម៉ោង ០.០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ព្រលាននេះ បានក្លាយជាការចងចាំរបស់មនុស្សរាប់លាននាក់ ដែលធ្លាប់មានអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់នៅទីនេះ ឲ្យមានភាពអាលោះអាល័យ និងស្រណោះជាពន់ពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBfWlnPNnRqgGtOmdOxnGqwrKJBrnFifmmfZLt07b5Ya_4ATCdZe5Y16a1i5CLvn_6rGKH7xaV98m_EqE0fU4Sugq4K5-HLbfK-70WM8Qmx-PJy-umdNcj7f3e_Tr5-RmDXf-__gnT-Y8u8PhPC1QlRgPl9sLopuBDg0NK6up-JmHXR23xBb69-GXF6P-K/s1200/photo_2025-10-20_12-00-21.jpg

ដោយឡែក ក្រោយការប្រកាសខាងលើរបស់សម្ដេចធិបតី ពលរដ្ឋជាច្រើនបានសម្ដែងការគាំទ្រ និងរីករាយចំពោះគម្រោងរបស់រដ្ឋាភិបាលជាខ្លាំង ដោយមានមតិជាច្រើនបានយល់ឃើញថា ការកែប្រែនេះនឹងធ្វើឲ្យទីតាំងទំនេរដ៏ធំមួយនេះ នឹងក្លាយជាកន្លែងកម្សាន្តដ៏ពេញនិយម ហើយនឹងបម្រើជាផលប្រយោជន៍ដល់ជាតិ និងពលរដ្ឋបន្ថែមទៀតផងដែរ៕