អ្នកបង្កើតមាតិកា Shuy បានបង្ហាញការហួសចិត្តជាខ្លាំងបន្ទាប់ពីលោកបានទៅកម្សាន្តផ្លូវថ្មើរជើងចតុមុខ (Walk Street) បានឃើញជនបរទេសបន្ទោបង់ខ្វះសណ្តាប់ធ្នាប់នៅទីសាធារណៈរត់រកមន្រ្តីសណ្តាប់ធ្នាប់ឱ្យជួយបែរជាមានការរុញដាក់គ្នាពីមួយទៅមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaHki71OyARH7Jngo5zeWI2aqE5UOh4mIvu1GeWgVDMQZq8q6DcaAR7i1bK1F6NmBKgZ9NmknvSv_I9toCACVNqstx2ydnf4j8OaIqFOSLKheWPpPQRERJdg__cMRai5-r94vbpezVjDMYrtpouBl0mNy_G6JNvFb0ey1a8l44AS6w2yan-YgB9YVpshn7/s2048/image_2025-10-20_09-29-07.png

នៅយប់ថ្ងៃទី១៩ ខែតុលា អ្នកបង្កើតមាតិកានៅលើបណ្តាញសង្គម Shuy បានបង្ហាញថាលោកក្តៅចិត្តដោយលោកបានទៅលេង Walk Street ហើយបានអង្គុយញុំាអីនៅមាត់ទន្លេប៉ុន្តែមានជនបរទេស៣នាក់មកជក់បារី ស្តោះទឹកមាត់ ជាដើម។ អ្នកបង្កើតមាតិការូបនេះបានបន្តទៀតថា អ្វីដែលកាន់តែលើសលប់ធ្វើឱ្យខ្លួនអត់ទ្រាំមិនបានលើសពីការជក់បារី ស្តោះទឹកមាត់គឺមានជនបរទេសម្នាក់ដោយមិនដឹងថាជាជនជាតិអ្វីនោះទេ គឺបានបន្ទោបង់នៅមាត់ទន្លេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH6mnGZUukc51ZIRzB4j_13D6nLac41e68a1B9cbDG5NdlbFwWdPO1IR7rEQzAGlX5hreDLi5zo8-L70ff2WVhtvqFvBn9PMy_64XAoUlTXUTX1dfA_NFUP7zM_Hw_qdoA0hXS9nnvUB9zdRX8TcVyu2fF-Rv6F4KIPUKe_vBqEjgl9oBYEydIST3Kx9kY/s2032/image_2025-10-20_09-29-11.png

អ្នកបង្កើតមាតិកា Shuy បានឱ្យដឹងទៀតថា នៅពេលឃើញដូចនេះលោកបានថតទុករួចហើយដើរទៅប្រាប់សមត្ថកិច្ចដែលដើរល្បាតនៅជិតហ្នឹង ប៉ុន្តែទទួលបានការឆ្លើយតបវិញថាខ្លួនគ្រាន់តែជាអ្នកល្បាតទេដោយឱ្យលោកទៅនិយាយជាមួយនឹងខាងសណ្តាប់ធ្នាប់។ ក្រោយមកលោកក៏បានដើរទៅនិយាយជាមួយនឹងបងៗខាងសណ្តាប់ធ្នាប់ហើយអ្វីដែលខ្លួនទទួលបានគឺមិនមែនជាតំបន់របស់គាត់ ដោយរុញឱ្យលោកទៅខាងតំបន់ផ្សេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJVez1TvEyK9RttIGe_YxL_9VVnXjThjnGGlFObt5JqjZcYl0_j5LxzqOEATqG6ZS4lDNXi-KqNpEP5Q-_jvzGzom9s4z40D3v_ziZCHpLGUGYutOm9j_h_j0vA_mJAX319UiOfbEMVLHJOLVt9ROeK-MUME3MMygFOax3PzfAlJ4bivTri9h2kXXki2a5/s2048/image_2025-10-20_09-29-12.png
អ្នកបង្កើតមាតិការូបនេះបានសម្តែងការហួសចិត្តយ៉ាងខ្លាំងព្រោះតែមិនដឹងទៅរកអ្នកណាឱ្យប្រាកដ ដោយគោលបំណងរបស់ខ្លួនគ្រាន់តែចង់ឱ្យសមត្ថកិច្ចឬខាងសណ្តាប់ធ្នាប់អប់រំជនបរទេស៣នាក់នោះ ប៉ុន្តែអ្វីដែលខ្លួនទទួលបានគឺពាក្យថាមិនមែនជាតំបន់របស់ខ្លួន។ ចុងក្រោយនៅពេលរុញគ្នាទៅវិញទៅមក Shuy បាននិយាយថាជនបរទេសនោះដើរទៅណាបាត់ទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjakvVyS9D6G_ILma2NKs46TJ3uKVCaRa48VE0dlEEHQZYZ3fnO3PEUyJW96wyI8IwQHU9Vt-2_KhWr8_jKmO7dBLmv-DnN5nPrvsy00PD5XQkLUX74SCRyJKSeYmFWcjW0GIeEWiOqmonPmtbmQOiIUQ-ihRGXqU0v0UkDtmrYuJDm3z0J-zSifBVSBB_/s1280/image_2025-10-20_15-18-53.png

ក្រោយពីអ្នកបង្កើតមាតិការរូបនេះបង្ហោះវីដេអូនេះហើយបានធ្វើឱ្យប្រជាពលរដ្ឋហួសចិត្តយ៉ាងខ្លាំងដោយមានអ្នកខ្លះស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធពិនិត្យលើបញ្ហាមួយនេះព្រោះវាអាចបង្កឱ្យមានផលប៉ះពាល់នៅទីសាធារណៈដែលជាតំបន់ដែលកំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋនិងជនបរទេសទៅកម្សាន្តនៅថ្ងៃចុងសប្តាហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivAyoeR2RlEP-1Zi77r24Tl44Ipn4fJqQ2The-K42m_h0HdGimpwmJKrJpd_hwKoY9qXPNuK1kJN7ibikqCLmuYLCLlxiLSziTItTC3xOGqjeSzRQ7KQFpLlYMSsjad44ctgFzY6JGOS5OGaxrNFpRZQBv9_RhwgP-yV7jp3dftkpMgKYAilaQOS8uBCnJ/s1280/image_2025-10-20_15-18-54.png

គួរជម្រាបជូនថាកាលពីខែសីហា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសហាមដាច់ខាត មិនឱ្យមានការជក់បារី គ្រប់បរភេទ នៅតាមទីសាធារណៈ ជាពិសេសតាមបណ្តោយផ្លូវថ្មើរជើងចតុមុខជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់៕