អង់គ្លេស៖ មនុស្សរាប់ពាន់នាក់នៅចក្រភពអង់គ្លេសបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Johnson & Johnson (J&J) ដោយចោទប្រកា.ន់ក្រុមហ៊ុនថែទាំសុខភាពដ៏ធំរបស់អាមេរិកមួយនេះ ពីបទលក់ផលិតផលម្សៅ talcum ដែលមានផ្ទុកនូវសារធាតុគីមីម្យ៉ាង អាចបង្ករឲ្យទារកឬកុមារកើតជំងឺមហារីក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYMAOEz0buIuhc-I4OHAgodRZ6d04TFiDuV6E-IQOORLVl4tkMtMuPwXdtvcVwqgN6sF_8vn2HkATv9YKRzjVNESuQDBF0cx2ODWQwRVkcWsXX1n4q7NX3Q0gOwLuLX6Kv4hq2nrjXGTq9gPCA0cxpXksPwhyphenhyphen4dS3Hw9bgNrpLwjPRzl78jXlzPx1njMSm/s1280/photo_2025-10-17_14-56-14%20(2).jpg
យោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី15 ខែតុលា ឆ្នាំ2025 បានឲ្យដឹងថា មនុស្សប្រមាណជា 3,000 នាក់បានដាក់ពាក្យបណ្ដឹងនៅក្នុងតុលាការជាន់ខ្ពស់របស់ទីក្រុងឡុងដ៍ ដើម្បីទាមទារសំណងការខូចខាតសរុបជាង 1 ពាន់លានផោន (1.28 ពាន់លានដុល្លារ) ពីក្រុមហ៊ុន Johnson & Johnson (J&J) ដោយពួកគេចោទប្រកាន់ថា ម្សៅទារករបស់ និងផលិតផលមួយចំនួនរបស់ J&J ដែលមានមូលដ្ឋានលើ talc ផ្ទុកនូវសារធាតុ asbestos ដែលជាធាតុបង្កមហារីកដូចជា មហារីកក្រពេញអូវែ និង គ្រឿងក្នុង (mesothelioma ) នៅពេលប្រើប្រាស់ក្នុងរយៈពេលវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUl_e55Ujn0Est7hmKLYaJIIegs3NCP04rs9ITRwLGTaV57jENFACoW767010UWg7XbIxiMr8JBR3I5Pk3c81EQhaVXXl_Lq66rSzEToffPkVOPMULJ76b24swu5_a9UOulfj10F46ZvGLcC_QmzrxRfYw6AdmSTjaTD4RtLnJyjmG4NR5FXQVYx6G5h8w/s1140/photo_2025-10-17_14-56-14.jpg

មេធាវីរបស់ដើមចោទម្នាក់អះអាងថា ក្រុមហ៊ុនបានដឹងពីហានិភ័យនៃការចម្លងរោគនេះអស់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែពួកគេនៅតែបន្តលក់ផលិតផលបែបនេះ ដោយគ្មានការណែនាំសម្រាប់អ្នកប្រើប្រាស់។ បន្ថែមពីនេះ ដើមបណ្ដឹងបានចោទប្រកាន់ J&J ពីការលាក់បាំងលទ្ធផលស្រាវជ្រាវ និងបញ្ចុះបញ្ចូលនិយតករឱ្យរក្សាផលិតផលខ្លួនលក់នៅលើទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLB3A4vcth9pTYz3t5rmARh5M1huj0Q4ggU_gRoIUXcKKlIAMhsQCpo1S6C1Td7U1zBMAKlpaEEJTgjqoqCbv60pC1oDFNDPWMHCNjBr2LvHy5Qxkn-56OzVLIZX10TDs4hirvTwwx-e0RSjq56Dz3lV5wbF6wnlWt-R3VRkG08AJ6KIoDGN9UJv-wcqGW/s1280/photo_2025-10-17_14-56-13%20(2).jpg

ឆ្លើយតបនឹងការចោ.ទប្រកាន់នេះ ក្រុមហ៊ុន J&J បានបដិសេធយ៉ាងដាច់អហង្ការ ដោយទទូចថាផលិតផល talc របស់ខ្លួនមានសុវត្ថិភាព គ្មានជាតិអាបស្តូស និងបំពេញតាមស្តង់ដារគុណភាពអន្តរជាតិទាំងអស់អស់រួចរាល់។ តែទោះជាយ៉ាងណា J&J នៅប្រឈមនឹងបណ្តឹងស្រដៀងគ្នារាប់ម៉ឺនទៀតនៅសហរដ្ឋអាមេរិក ដែលតម្រូវឲ្យក្រុមហ៊ុននេះបង់ប្រាក់សំណង រាប់ពាន់លានដុល្លាររួចជាស្រេចក្នុងការទូទាត់សងតាមផ្លូវច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUHrDw7Ik3aLrrN_9hzCsxIcWcH6_A4mh79ynKtgdbBRUAJOeEMKpPcRpKiTHc6TOOSdG49XJc-BrBtnr7_C-zpozRIDZG81SuGWriewMWdP5HcFwuE98qje3DonfU6l5JKJiFTu2mPctXiN7usVubnHnbKKFWIMY2Dqd1FdBcN1YhP9lmVFPZvcLmy1DC/s1280/photo_2025-10-17_14-56-13.jpg

គួរបញ្ជាក់ដែរថា កាលពីដើមខែនេះ តុលាការក្នុងរដ្ឋ Connecticut របស់សហរដ្ឋអាមេរិក បានបញ្ជាឲ្យក្រុមហ៊ុន J&J និងក្រុមហ៊ុនសម្ព័ន្ធបង់ប្រាក់ចំនួន ២៥ លានដុល្លារ ជាការខូចខាតដល់បុរសម្នាក់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានដុំសាច់ក្នុងរន្ធទ្វារធំរបស់គាត់ បន្ទាប់ពីប្រើម្សៅទារក J&J អស់រយៈកាលជាយូរ។ គណៈវិនិច្ឆ័យនៅក្នុងការកាត់ក្តីបានរកឃើញថា ក្រុមហ៊ុនឱសថមានការធ្វេសប្រហែសក្នុងការលក់ផលិតផល talc ដែលមានជាតិអាបស្តូស។ បន្ទាប់ពីការសម្រេចរបស់តុលាការ Connecticut J&J បានបដិសេធការប្រព្រឹត្តខុស ហើយត្រូវបានគេរំពឹងថានឹងប្តឹងតទៅខាងឧទ្ធរណ៍៕