ប្រទេសថៃ ៖ ការបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគីរបស់កងទ័ពថៃដើម្បីដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា បែរជាធ្វើឱ្យក្រុមហ៊ុនឯកជនថៃដែលប្រកបអាជីវកម្មនៅកម្ពុជា និងក្រុមហ៊ុនថៃក្នុងស្រុករងផលប៉ះពាល់ខ្លាំងទៅវិញ ។ ក្រុមហ៊ុនថៃតែងតែស្នើរដ្ឋាភិបាលរបស់ខ្លួនដោះស្រាយបញ្ចប់ជម្លោះព្រំដែនឆាប់ៗដើម្បីឱ្យស្ថានការណ៍ត្រឡប់មកប្រក្រតី ប៉ុន្តែរហូតមកដល់ខែតុលានេះ ព្រំដែនប្រទេសទាំងពីរនៅតែបិទទ្វារ ទើបរដ្ឋមន្ត្រីក្រសួងការបរទេសថៃហៅក្រុមហ៊ុនឯកជនថៃនៅកម្ពុជា មកប្រជុំរកវិធីកាត់បន្ថយផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE1fYMxr3VndiDiY9DeDiRoKEcV06Po1-3of7DyoLEMoJo0ue11zvWNeP6e__Qa-xkdFt5u7JIwsbyXis2M-oJ7XzmwTuKLcrN9-tLNjLHrVWehYde2tzmUYZLED71m8qdAB8ESCsza2NaLfGrbzk8z1N-2WFPwF1dkxxEnp6E9k0p_wzZ38QE4R9AGmJi/s1280/image_2025-10-13_09-25-37.png

តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ឱ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ បានប្រជុំជាមួយក្រុមហ៊ុនឯកជនថៃដែលប្រកបអាជីវកម្មនៅកម្ពុជា ដើម្បីរកវិធីជួយដោះស្រាយផលប៉ះពាល់ ក្រោយពីក្រុមហ៊ុនឯកជនថៃរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនអូសបន្លាយ ។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃនិយាយបំភ្លៃថា កម្ពុជាមិនស្មោះត្រង់ក្នុងការចរចា និងផ្តោតលើការយកប្រៀប ទើបធ្វើឱ្យជម្លោះអូសបន្លាយបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiISf1R0VJDimMHzHQUGl3dius0963ZCKzuK3HHqNqHyvRIeizlm5iv2lBOrvolvGF_2KvjBHoe_u6edLkLQ4EFt2E5qkfUdGWBx4lR6K-SOn2o8nxJVerceiW20AxQDc0uXg1RATHOC4J_NViSglZ8bCOTV1-H8O6v9hNgGpQF1ihHn_zSSXGmETNUEHCG/s1280/photo_2025-10-10_16-58-36.jpg

នៅថ្ងៃទី១០ ខែតុលា រដ្ឋមន្ត្រីក្រសួងការបរទេស លោក សីហស័ក្តិ បានហៅក្រុមហ៊ុនឯកជនថៃដែលប្រកបអាជីវកម្មនៅកម្ពុជា មកប្រជុំនៅក្រសួងការបរទេស ដើម្បីស្តាប់ពីផលប៉ះពាល់ដោយសារជម្លោះព្រំដែនអូសបន្លាយ ។ លោក សីហស័ក្តិ និយាយក្នុងកិច្ចប្រជុំថា រដ្ឋាភិបាលជ្រាបច្បាស់ គឺក្រុមហ៊ុនថៃនៅកម្ពុជា រងផលប៉ះពាល់យ៉ាងខ្លាំងដោយសារស្ថានការណ៍បច្ចុប្បន្ន ទើបលោកចង់ស្តាប់បញ្ហាពីក្រុមហ៊ុនឯកជនដោយផ្ទាល់ថា តើរងផលប៉ះពាល់ដូចម្តេចខ្លះ? ដើម្បីឱ្យរដ្ឋាភិបាលរកវិធានការកាត់បន្ថយផលប៉ះពាល់ ដោយចរចាដោះស្រាយបញ្ហាជាមួយកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyOS90d6vJiLNVJ9wwOSgIAOiaOJHcYH4aJZgMNTAnDv_L6ifAkXx3U2LMS0Mbzzp7x7J3nlkITdtQBRELUxZLsekt7b7BiNzS7LuddGSLWFAfc9lc1PKUoBKKyEM2ofBdL_a5K5swz8AWvguj3SHZOXDgIB1uPsoLHKQkq9_WM3onULJh0R4rM8dkrN61/s1280/photo_2025-10-10_16-58-37.jpg
លោកបន្តថា កម្ពុជា និងថៃ គឺជាប្រទេសជិតខាងដែលត្រូវរួមរស់ជាមួយគ្នាដោយសន្តិភាព ស្ថិរភាព ហើយភាពរីកចម្រើនរបស់កម្ពុជា គឺជាសន្តិភាពរបស់ថៃ ប៉ុន្តែស្ថានការណ៍បច្ចុប្បន្ន គឺជាអ្វីដែលថៃពុំចង់បាន ។ លោកចោទប្រកាន់កម្ពុជាព្យាយាមយកប្រៀបគ្រប់ពេលវេលាទើបធ្វើឱ្យប្រទេសទាំងពីរពិបាកចរចា ទាំងដែលកម្ពុជាដឹងច្បាស់ថា ថៃចង់ចរចាត្រឹមទ្វេភាគី ប៉ុន្តែកម្ពុជាតែងតែជ្រើសរើសឱ្យអន្តរជាតិចូលរួមចរចា ។ បច្ចុប្បន្ន ប្រទេសមហាអំណាច ជាពិសេស សហរដ្ឋអាមេរិកបានចេញមុខឱ្យរៀបចំកិច្ចប្រជុំចតុភាគី ដើម្បីជំរុញឱ្យកម្ពុជា-ថៃអាចអង្គុយចរចាគ្នា ។ ថៃពុំជំទាស់នឹងការចូលរួមពីអន្តរជាតិទេ ពីព្រោះនេះជាវិធីមួយទៀតដែលប្រទេសទាំងពីរអាចឈានទៅរកដំណោះស្រាយពិតប្រាកដ យើងពុំខ្លាចការចរចាជាមួយកម្ពុជា ឱ្យតែកម្ពុជាមានភាពច្បាស់លាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglnIqB1-9or-9uO7kjc4CQOv3eRMCmW4a-E4B8W3pPZhdNoD7V7N0DbcEW_Qyk2p8XJ42cUvOctPD9BUKkmrLgI0r5Vyb3_1UeYCiSJsA5aMf2RiGWM4VYGGlrI1LJgjPISNFJLJxGOy87R1cOf5rBqGQqN895Ve8wXFLd6SVshdBsiG8gcHaovFlwqCZb/s1280/photo_2025-10-10_16-58-38.jpg

គួរបញ្ជាក់ថា ថៃតែងតែដើរតួជាជនរងគ្រោះនៅចំពោះមុខអន្តរជាតិ ហើយប្រកាសដដែលៗសុំចរចាត្រឹមភាគី ពុំចាំបាច់មានការចូលរួមពីអន្តរជាតិ ។ បើថៃពិតជាប្រទេសរងគ្រោះ ស្អាតស្អំមែននោះ ហេតុអ្វីថៃពុំស្វាគមន៍ការចូលរួមពីអន្តរជាតិ ខណៈអន្តរជាតិដឹងច្បាស់ពីសន្តានរបស់ថៃដែលឈ្លានពានកម្ពុជាជាប្រទេសតូច មានពលរដ្ឋតិចជាង ៕