តារារ៉េប យូហៃ ដែលជាម្ចាស់ពានមួយរូបត្រូវរងនូវការវែកញែកពីទស្សនិកជននៅពេលលោកដើរចូលរួមក្នុងកម្មវិធីសន្និសីទសារព័ត៌មាន តែហាក់បង្ហាញកាយវិការមិនរាក់ទាក់ដូច ជារៀមច្បង វណ្ណដា ឬ នរិទ្ធ ជាដើម។ សកម្មភាពរបស់ យូហៃ រងនូវមតិប្រតិកម្មចម្រុះដោយអ្នកមួយចំនួនគិតថាការរិះគន់នោះហួសហេតុពេកគ្រាន់តែដើរធម្មតាក៏ខុសនិងមានមតិជាច្រើនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQypGnuxTfMLg4CvKH-AZESRNTiXClrpIPJdq5EP_LWzM7Rx-R5zIOogOrPPt3BJvCa6OiA50C1G_RB45I0VBzekiXV2m7AT0Ah7UCBFdLZzGSSGNsh7efL6lSrDbqqTNwuA72ClcauwUSmWsu-cg3VcQLOYyX1F2woKwRLM2ylrC2WsU9zbxA2sb0x3oZ/s960/image_2025-10-10_09-18-14.png
កាលពីពេលថ្មីៗនេះ យូហៃ ម្ចាស់ពាន The Rapper Cambodia ទទួលបានឱកាសធ្វើជា Captain មួយរូបក្នុងចំណោម៣រូបក្នុងកម្មវិធីប្រលងចម្រៀងរ៉េបថ្មីដែលទើបនឹងបង្កើតឡើងដោយស្នាដៃកូនខ្មែរ។ ជាមួយនឹងទទួលបានឱកាសមួយនេះ ខណៈដែលខ្លួនលោកទើបតែក្លាយជាម្ចាស់ពានក្នុងរយៈពេលជិត២ឆ្នាំក៏រងនូវមតិពីរផ្ទុយគ្នា។ ទស្សនិកជនមួយចំនួនបានអបអរសាទរចំពោះ យូហៃ ស្របពេលមតិមួយទៀតគិតអំពីបទពិសោធន៍របស់តារារ៉េបវ័យក្មេងរូបនេះអាចនៅមានកម្រិតនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0N3eGKBrP5ULdZfsAW3Vm5guE34IkfKK-f1Za5Su7DV_5USApfjDHbb367QnaFmLj9zkiqfJOoLtA9bXZGQCl-v_mRGQjejTRWalamI-X5k5oyxsL0TRD89vrnAF8mfKYSOK6WexIus4q32CNw-4eBFmcl07uIQCnlQOuCdIrTlbsNA1RAeFR881BBaj7/s2048/image_2025-10-10_09-18-16.png

ជាមួយគ្នានេះ ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកស្រាប់តែមានការវែកញែកអំពីសកម្មភាពរបស់ យូហៃ អំឡុងពេលដើរចូលរួមក្នុងកម្មវិធីកាលពីកន្លងទៅ។ នៅក្នុងវីដេអូដែលមានការចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយគេបានឃើញ យូហៃ បានដើរដោយទឹកមុខញញឹម ប៉ុន្តែដៃរបស់លោកគឺស៊កចូលហោបៅខោទាំងសងខាងមិនបានចាប់ដៃស្វាគមន៍ជាមួយនឹងហ្វេនៗឡើយផ្ទុយនឹងសកម្មភាពរបស់រៀមច្បង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIveT5jYyzFrA6v234bQzs_2pC9zKuohTDcAjTHpDJEvfsT7WmVsjPEfYifDahBSPqhlAtHjm8zM9RW8rDKoSehsEZodGoXqMc-LCHP3uF7GZRRSem695ryFEZBWffyinPco-et1eyxiCubtKSte7kUEZpAO_m1o7YP035xCVrDA3HSCXBeHgAQptan98R/s1180/image_2025-10-10_09-18-12.png
វីដេអូមួយនេះបានជំរុញឱ្យមានការពិភាក្សានៅលើបណ្តាញសង្គមទិកតុកដោយអ្នកខ្លះក៏បញ្ចេញមតិថា យូហៃ បង្ហាញសកម្មភាពខុសឆ្គង ចំណែកអ្នកខ្លះទៀតចាត់ទុកថានេះជាការទើសហួសហេតុគ្រាន់តែដើរធម្មតាសោះក៏រងការរិះគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHRHweP35g2hvBagi5LLawU0P1-qrtT1yfZA7MbV7OcQvM1nqZT477niz-DHqImGVOsLORjobcE80jSAyAG1_wADiA_0fEZCGHEXbTuPfSKcwcdzs1Rh0THU3TY56rodqQNoGASg76vGRokYvRn7rxOEyQttBNRdUtGRsilIgD8uBydmSQQF6doWSdHTxB/s2048/image_2025-10-10_09-18-14%20(2).png

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «បើគាត់ដកដៃចេញពីហោប៉ាវ ប្ដូរជាការលើកដៃសំពះវិញជាការល្អ ព្រោះគាត់ជាបុគ្គលល្បីជាគំរូដល់មនុស្សទូទៅ, ទៅចឹងទៅ ដើរធម្មតាក៏ទើស, Style ដើររបស់គាត់ទេ , វាជាស្ទាយ៍ តើមើលទឹកមុខគាត់មើលញញឹមឡើយស្រស់, ទើបឡើងចឹងហើយ, ស្ទាយ៍បរទេសគេអត់ដូចខ្មែរទេ….»៕