Zhu Yiwei និង Bai Xinyi ជាគូស្នេហ៍ដ៏មានប្រជាប្រិយក្នុងរឿងភាគខ្លីរបស់ចិនដែលទទួលបានភាពល្បីល្បាញបន្ទាប់ពីបានសហការគ្នាលើរឿងខ្លីជាច្រើន។ មិនត្រឹមតែជាគូស្នេហ៍ក្នុងសាច់រឿងប៉ុណ្ណោះទេប៉ុន្តែក៏ជាគូស្នេហ៍នៅក្នុងជីវិតពិតដូចគ្នាហើយពេលនេះអ្នកទាំងពីរបានរៀបការក្លាយជាប្តីប្រពន្ធនឹងគ្នាហើយ។
Zhu Yiwei និង Bai Xinyi បានជួបគ្នាពេលធ្វើការជាមួយគ្នាក្នុងរឿងខ្លីហើយបានរីកដុះដាលជាទំនាក់ទំនងពិត។ កើតនៅឆ្នាំ ១៩៩៦ និង ១៩៩៨ ពួកគេមានអាយុប្រហាក់ប្រហែលគ្នា ហើយមានចំណាប់អារម្មណ៍ស្រដៀងគ្នា។ នៅក្នុងសាច់រឿង Zhu Yiwei តែងតែដើរតួជា CEO មានចរិតកាចម៉ឺងម៉ាត់ប៉ុន្តែលោកមិនកាចខ្លាំងក្នុងជីវិតពិតនោះទេ។
Zhu Yiwei ត្រូវបានគេនិយាយថាមានការគិតគូរជាឯកជនជាញឹកញាប់ទិញអំណោយតូចៗនិងធ្វើម្ហូបឆ្ងាញ់ៗសម្រាប់ Bai Xinyi។ Bai Xinyi មិនមែនជាមនុស្សស្រីស្លូតបូតដែលនាងលេចមុខក្នុងរឿងភាគនោះទេ។ នាងត្រូវបានគេនិយាយថា មានភាពរីករាយ និងរស់រវើក ដែលជារឿយៗធ្វើឱ្យ Zhu Yiwei សើច។
តារាសម្តែងទាំងពីររូបបានភ្ជាប់ពាក្យនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៤ ហើយបានទទួលសំបុត្រអាពាហ៍ពិពាហ៍នៅថ្ងៃទី ៩ ខែតុលា និងរៀបចំពិធីមង្គលការនៅថ្ងៃទី៨ តុលា។ ថ្មីៗនេះ រូបថតអាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនេះត្រូវបានចែករំលែកផងដែរដែលមានទម្រង់៣ផ្សេងគ្នា។
Zhu Yiwei និង Bai Xinyi គឺជាគូស្នេហ៍ពិត ដ៏កម្រនៅក្នុងឧស្សាហកម្មរឿងខ្លី ដោយបានសម្តែងរួមគ្នាក្នុងរឿងខ្លីជាង ៣៤ តាំងពីមុន និងក្រោយពេលរៀបការរបស់ពួកគេ បង្កើតកំណត់ត្រាឧស្សាហកម្ម។ ជាមួយនឹងដំណឹងរីករាយនេះអ្នកគាំទ្រក៏បានសម្តែងក្តីអបអរចំពោះតារាសម្តែង Zhu Yiwei និង Bai Xinyi ដ្បិតតែពួកគេនៅក្មេង ប៉ុន្តែជោគជ័យ ទាំងក្នុងអាជីព និងជីវិតស្នេហារបស់ពួកគេ៕