ថ្មីៗនេះស្រីស្អាត ឡូរីន បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ចំពោះសកម្មភាពមើលថែយកចិត្តទុកដាក់ទៅលើគូស្នេហ៍ដែលជាតារារ៉េបល្បីឈ្មោះ ម៉ាន់ វណ្ណដា ។ មិនត្រឹមតែប៉ុណ្ណោះនៅពេលកម្មវិធីបង្ហើបបទថ្មីរបស់ វណ្ណដា គឺ ឡូរីន ឡើងឈរបង្ហាញសកម្មភាពគាំទ្រតន្រ្តីសង្សាររបស់ខ្លួន។
មានពាក្យមួយថា «នៅពីក្រោយភាពជោគជ័យរបស់បុរសគឺតែងតែមានស្ត្រីនៅពីក្រោយ» និងមានពាក្យស្លោកមួយថា «សំណាបយោងដីស្រីយោងបុរស» ជាដើម។ នេះបានបញ្ជាក់ថាស្រ្តីគឺបានដើរយ៉ាងសំខាន់ក្នុងជីវិតគូដើម្បីទទួលបានភាពជោគជ័យទាំងអស់គ្នានិងអាចរួមដំណើរជាមួយគ្នាបានយូរ។ ជាឧទាហរណ៍ជាក់ស្តែងមួយរបស់គូស្នេហ៍ជាតារាល្បីឈ្មោះគឺ វណ្ណដា និង ឡូរីន ដែលបានធ្វើឱ្យសាធារណជនមានការកោតសរសើរចំពោះសកម្មភាពរបស់ ឡូរីន ទៅកាន់ វណ្ណដា។
តាមការចែករំលែកវីដេអូនៅលើបណ្តាញសង្គមទិកតុកនាយប់ថ្ងៃទី៨ ខែតុលា ជាមួយនឹងការថតចេញពីកាមេរ៉ាសុវត្ថិភាពគឺគេបានឃើញ ឡូរីន យកចិត្តទុកដាក់វែកសក់ វណ្ណដា ឱ្យមានសណ្តាប់ធ្នាប់ឱ្យមានភាពស្រស់សង្ហាប្រៀបដូចជាជំនួយការផ្ទាល់ខ្លួនដែរមួយរូបដែរ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងអំឡុងពេលសន្និសីទកាសែតមានការបង្ហើបបទចម្រៀងថ្មីរបស់ វណ្ណដា ដោយគេបានឃើញសកម្មភាពរបស់ ឡូរីន ឡើងឈរគាំទ្រនិងអង្រួនខ្លួនទៅតាមចង្វាក់ភ្លេង។
ក្រោយពីវីដេអូនេះបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមានទស្សនិកជនជាច្រើនបានបង្ហាញការពេញចិត្តចំពោះអ្នកទាំងពីរក្នុងនោះក៏មានការសរសើរសកម្មភាពរបស់ ឡូរីន ដែលមើលថែយកចិត្តទុកដាក់និងចាំគាំទ្រ វណ្ណដា ជានិច្ច។
គួរឱ្យដឹងថា ជាញឹកញាប់នៅពេល វណ្ណដា មានកម្មវិធីប្រគំតន្រ្តីឬមានកិច្ចការងារផ្សេងៗ ឡូរីន គឺចាំគាំទ្រនិងរួមដំណើរជាមួយនឹងសង្សារផងដែរ៕