ទីក្រុងបាងកក៖ នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul ចិត្តធំហ៊ានកំណត់លក្ខខណ្ឌឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump ប្រើប្រាស់ឥទ្ធិពលរបស់គាត់ដើម្បីដាក់សម្ពាធលើកម្ពុជាឱ្យបញ្ឈប់សកម្មភាពគំរាមកំហែងមកលើថៃ មុនពេលកិច្ចចរចាសន្តិភាពណាមួយអាចដំណើរការបាន។ ការណ៍នេះបង្ហាញថា ថៃកំពុងព្យាយាមបង្ខំសហរដ្ឋអាមេរិកឲ្យទទួលស្គាល់ថា ខ្លួនគឺជា«ជនរងគ្រោះ» រីឯកម្ពុជាគឺជា«អ្នកឈ្លានពាន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Di_nthbv9AMP560rKO-bo9iO_7lCeBBxvOkV7hyphenhyphen25NhwYZgxjaXh4K5FpoUUwAdgM3UmRl-BEgi6UasTq2CVu7v3Ga86JLqGQCEMdjjf6Uk-jmzWlz7VJXnamtGfwn0t0AlW9wZLKMSKrj2U3Ix5YXN4DjJoFEmrmvMTWZYxPJDNSKuiMQmJf_vj5Zy9/s1000/photo_2025-10-09_09-16-18%20(2).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី8 ខែតុលា ឆ្នាំ2025 បានលើកឡើងពីសម្ដីរបស់លោក Anutin ដែលបាននិយាយថា ប្រទេសថៃបើកចំហចំពោះការចរចាដោយសន្តិវិធី ដើម្បីដោះស្រាយភាពតានតឹងនៅតាមព្រំដែនដែលកំពុងបន្ត។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ការចរចាបែបនេះត្រូវតែធ្វើឡើងក្នុងបរិយាកាសនៃការគោរពគ្នាទៅវិញទៅមក និងដោយគ្មានការបង្ខិតបង្ខំ។ លោកបានបញ្ជាក់ទៀតថា៖ «ប្រទេសថៃនឹងមិនអង្គុយចរចាក្រោមការគំរាមកំហែងឬការបំភិតបំភ័យពីភាគីណាមួយឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDG2qLSjwPb83_Eb3Q-B2EfmoHRVDwTxJW6Go-Rq5OP_3pz9OMRTMMht0Q9bsuH4OfaZDwBTFnk55G6P8Ny9Z1GjnKqyHAbtLVfZcbqBAWK6Ec_EDAR30TbNH-dhE-m7hg5z6j3oUZ1P86YgfYCMfFGWvmggXNa2TbEu0bgt9ZnpupM-vaUIDPDpRBZV3Y/s1280/photo_2025-10-09_09-16-18.jpg

ជុំវិញការបញ្ជាក់នេះ លោក Anutin បានដាក់លក្ខខណ្ឌដោយប្រយោលក្នុងន័យចង់សំដៅទៅកាន់លោក Trump ថា៖ ប្រសិនបើអ្នកនៅទ្វីបឆ្ងាយចង់ចូលរួមចំណែកក្នុងការដោះស្រាយជម្លោះនេះ ថៃស្វាគមន៍ ប៉ុន្តែក៏ត្រូវអនុវត្តតាមលក្ខខណ្ឌដែលថៃបានកំណត់ផងដែរ។ លោកបានបន្ថែមថា៖ ប្រទេសដទៃដែលចង់ចូលរួមនោះ គួរតែប្រើអំណាចរបស់ខ្លួនដើម្បីបញ្ចុះបញ្ចូលកម្ពុជាឱ្យបញ្ឈប់សកម្មភាពគំរាមកំហែង ប្រឆាំងនឹងប្រទេសថៃជាមុនសិន នោះទើបប្រទេសថៃយល់ព្រមអនុញ្ញាតឲ្យប្រទេសនោះ ធ្វើជាម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpfRvr51ip_GruCKSLpPTMsBxNu5jy7SUCQyPBdgeOciv7CauOnIFaX7ccuWi7fIwY8gvyC6FnmWAAv50dHW92xHgXvp5E9KTQg1jcRoPlsC3juaKoXqTcHsHBavK9AzYIYZwuaMy6UYZ5ftYT1MHqcjP6bOgQ64WcNEGZixf9NebueyhAmbd08QoYJALv/s1240/photo_2025-10-09_09-16-19.jpg

លោក Anutin ក៏បានសង្កត់ធ្ងន់ថា៖ ចំពោះលោក Trump ដែលថ្មីៗនេះបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការសម្រុះសម្រួលជម្លោះកម្ពុជា-ថៃ ត្រូវតែធានាថាភាគីទាំងពីរប្តេជ្ញាចិត្តក្នុងការបន្ធូរបន្ថយភាពតានតឹង មុនពេលសម្របសម្រួលកិច្ចសន្ទនាណាមួយ។ លោក Anutin បានព្រមានថា៖ «ប្រសិនបើកម្ពុជានៅតែបន្តបង្កហេតុ ឬដាក់សម្ពាធលើប្រទេសថៃ នោះការចរចាសន្តិភាពនឹងគ្មានន័យអ្វីឡើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNwmZAvoRVRzVVz_Kxsw-E3C9LhUXM8hcMXIMPndCpcox4B43cq-rcJe2MTUgYgFOioTKYcvRzOLRUW2e2lZINXmAi7ZMu8ZoJJieSeo6fzl7LQI6CqMHYr9qTX9dobLyHwNaL-MnEI4Ty1u0sf4RNBowq6BmwVMuiTaaJAtGLQ5rNNi9h8pQLQRe8B7AO/s1024/photo_2025-10-09_09-16-18%20(3).jpg
គួរជម្រាបថា តាមការប្រកាសរបស់នាយករដ្ឋមន្រ្តីថៃដែលទាមទារឲ្យសហរដ្ឋអាមេរិកបញ្ឈប់សកម្មភាពកម្ពុជា ទាំងដែលកម្ពុជានៅស្ងៀមៗស្របពេលដែលថៃខ្លួនឯងបង្ករឿងមិនឈប់នេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ថៃមានចេតនាបង្ខំឲ្យប្រទេសដទៃ ជាពិសេសគឺអាមេរិកដែលកំពុងចូលខ្លួនមកសម្របសម្រួលក្នុងជម្លោះនេះ ទទួលស្គាល់ថាថៃគឺជា«ជនរងគ្រោះ» ដែលត្រូវបានគាបសង្កត់ដោយកម្ពុជាយ៉ាងពិតប្រាកដ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqrm8eWLyV1Or5ecaZP6q-YcNicy76FNrK_5bTV7ZZRJc5rW839q4rlOnQV0Da1Tt0hgcqwh59nWaJAo59MGYaJ4LRBTljtPvnyy7aI17UzLoOS_wgH6ZgE014YA0OaVJND_GabLAKSLVH4BuNy59-0cvxKEeLw_ak2Awh4V2FPYTTpe8ZJVhSaP0kHMOB/s750/photo_2025-10-09_09-16-19%20(2).jpg
កន្លងមក ប្រទេសថៃបានជំរុញឱ្យភាគីទាំងអស់បង្ហាញការអត់ធ្មត់ និងប្រកាសក្ដែងៗថាខ្លួនត្រូវការសន្តិភាព ខណៈដែលទង្វើជាក់ស្ដែងគឺស្មើសូន្យ។ ពាក្យសម្ដីមិនពិតរបស់ថៃទាំងអស់នេះ បោ.កប្រាស់បានតែប្រជាជនជ្រុលនិយមរបស់ខ្លួនតែប៉ុណ្ណោះ ចំពោះអន្តរជាតិដែលតាមដានស្ថានការណ៍កម្ពុជា-ថៃតាមរយៈព័ត៌មានពិតច្បាស់ជាអាចពិចារណាបានហើយថា មិនមានប្រទេសតូចតាចឯណា អាចទៅឈ្លានពានប្រទេសធំដែលមានប្រៀបជាងខ្លួននោះទេ៕