ការបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគីពីសំណាក់កងទ័ពថៃក្រោមហេតុផលផ្តល់សុវត្ថិភាពដល់ពលរដ្ឋខ្លួន និងទប់ស្កាត់បទល្មើសអនឡាញ បានធ្វើឱ្យក្រុមហ៊ុនជប៉ុនកាន់តែច្រើនរងផលប៉ះពាល់ខ្លាំងដោយត្រូវចំណាយលើថ្លៃដឹកជញ្ជូនទំនិញរហូតដល់៣ដង ព្រមទាំងប៉ះពាល់ដល់គម្រោងពង្រីកអាជីវកម្ម «Thailand Plus One» ផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDX2NAKz3yoUuzTgaYG-lmsmqcDQWwAMLH4uzUeefbSY2e2mGSpHHbn_1Mn2SYh-PrLhZtP3TDigLg5rICPpgMPOvvlYwpLFtacPQe9A9PuY3y28ckTCTlzymr-ozWK_W6Ei7x45xudfwT3o-QzCfCHAF73XKVgLH8pig1tZtFGvDcjaI9M4H4c0ExBSyK/s1024/photo_2025-09-19_14-00-41%20(2).jpg

Yazaki Corporation គឺជាក្រុមហ៊ុនដំបូងគេរបស់ជប៉ុនដែលចាប់ផ្តើមអនុវត្តគម្រោងពង្រីកអាជីវកម្ម «Thailand Plus One» ប៉ុន្តែដោយសារក្រុមហ៊ុននេះពុំអាចដឹកជញ្ជូនទំនិញតាមព្រំដែនកម្ពុជា-ថៃផ្លូវគោក ក្រោយពីកងទ័ពថៃបិទព្រំដែនជាឯកតោភាគីកាលពីចុងខែមិថុនា ឆ្នាំ២០២៥ បានធ្វើឱ្យក្រុមហ៊ុនប្តូរមកដឹកទំនិញតាមផ្លូវអាកាស និងផ្លូវទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwMQO-y9Pc_L3mMNaIDhyphenhyphenKv9_79X20K3YwGC_MbXhbXZw3uNAYfp7DW95pFeaV63zrKPSNkYgjcJH6i3-DPdV8WWZ2zCFY_9vyYxsebud7FmabdaOoo529K3T6fgn_umtbRf_C-BVYSGr4R_uMSCysbmSolARTdhQ6LOLURpiYBsKnpvbLOMUx1EP6r0gi/s1024/photo_2025-09-19_14-00-41.jpg

កន្លងមក ក្រុមហ៊ុននេះបានចំណាយពេល២ថ្ងៃសម្រាប់ដឹកទំនិញឆ្លងព្រំដែនកម្ពុជា-ថៃផ្លូវគោកតាមរយៈរថយន្តដឹកទំនិញ ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុនចំណាយពេលរហូតដល់១០ថ្ងៃ សម្រាប់ការដឹកទំនិញតាមសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOAeOmjzYDiex7Gop6_NhE9-HGyw_IFFlAZ-_t9bvbs150QM37E-MVu1shDyxaqw2vrGPQrXIRFFjNDJPSEKgeul5z0stm66y1LPZDFESN4p_dZklXtRaNWUTkISXaXDm0GYXv6uqVyF6vjQ5kbliDEthoYLYSiWgTX2jxW9nmGmpCzziKujrjReytvJTJ/s1000/image_2025-07-21_15-43-33.png

ប្រធានសាខាក្រុមហ៊ុន Yazaki Corporation ប្រចាំប្រទេសថៃ និងកម្ពុជា និយាយថា ៖ «ទោះជាប្រទេសថៃស្ថិតនៅមិនឆ្ងាយពីរោងចក្រជប៉ុននៅខេត្តកោះកុង ប៉ុន្តែយើងត្រូវបង្ខំចិត្តដឹកទំនិញតាមរយៈផ្លូវផ្សេងវិញ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3wWA5UdYFzZOyC_vNGWGisSFBe2DCtnWFmkV-1ljwcEubcABYbn8Y2Fm_fQXiypHO0BZXBah8TLMVq-3A9ia1-HutrEt_HIouqPPR5-bNsNJ-Fod5zg5DU0ZxbA5TzBThW1W7tzNMujkluJUd41OtyyWz9nWwmI37QusEGs0s4nIQSbgYjnYFYk8_NY2_/s1280/image_2025-07-21_15-43-35%20(2).png

ក្រៅពីនេះ ក៏មានក្រុមហ៊ុនជប៉ុនជាច្រើនទៀតរងផលប៉ះពាល់ដូចគ្នាក្រោយពីថៃបិទព្រំដែនជាមួយកម្ពុជា ដោយសារក្រុមហ៊ុនទាំងនេះមានរោងចក្រផលិតទាំងនៅថៃ និងកម្ពុជា ។ តាមអ្នកជំនាញ គឺការបិទព្រំដែនកម្ពុជា-ថៃប៉ះពាល់ដល់ការចំណាយដើមទុនដឹកទំនិញរបស់ក្រុមហ៊ុនជប៉ុន និងប៉ះពាល់គម្រោង «Thailand Plus One» ដែលក្រុមហ៊ុនជប៉ុនអនុវត្តគម្រោងនេះដើម្បីដោះស្រាយបញ្ហាការចំណាយលើថ្លៃកម្លាំងពលកម្មខ្ពស់នៅថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwAzS_Qv6Yb5GQwJBMBuCcHh8-Uzpr1br1t0vQbYu9RQiJ5WrJ4QPHr6XLQ7w1mCG-Q0D8nBqEBg8QyAISstgcTgxg5rfOZFQnG8OM6VuuiculXcREyevjkD-JzolnkDm08gXb9lHgjSvAAE3i7Jg4-Lo9lJ-acn2-puWU2KqZ0nvU2g-PUBwwG-1dEwaf/s1080/image_2025-07-21_15-43-35.png

គួរបញ្ជាក់ថា តាំងពីឆ្នាំ១៩៩០ ក្រុមហ៊ុនជប៉ុនជាច្រើន ជាពិសេស ក្រុមហ៊ុនរថយន្តបានពង្រីកអាជីវកម្មមកកាន់ប្រទេសថៃ ក្រោយពីការចំណាយថ្លៃកម្លាំងពលកម្មនៅជប៉ុនកើនឡើង ។ ចាប់ពីពេលនោះមក ថៃក៏ទទួលបានោកប្រយោជន៍សេដ្ឋកិច្ចពីក្រុមហ៊ុនជប៉ុន ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ការចំណាយថ្លៃកម្លាំងពលកម្មនៅថៃចាប់ផ្តើមកើនឡើង ទើបជប៉ុនផ្លាស់ប្តូររោងចក្រមកកម្ពុជា ឬផលិតនៅថៃដើម្បីនាំចេញទំនិញទៅទីផ្សារកម្ពុជា ដោយអនុវត្តគម្រោង «Thailand Plus One» ៕