ប្រទេសថៃ ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបបានធ្វើដំណើរទៅពិនិត្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសួរសុខទុក្ខកងទ័ពនៅស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ហើយលោកប្រាប់ទៅកងទ័ពថៃយកឈ្នះឱ្យបាន កុំចុះចាញ់ដាច់ខាត ។ បើកងទ័ពថៃបំពេញភារកិច្ចនៅព្រំដែនជោគជ័យ លោកនឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញឆាប់ៗ និងយកអធិបតេយ្យទៅជូនពលរដ្ឋ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5kf63P7SKWWFpGekkxduZvxPW1uFPXVr_1dlNYQUPSQx2G_UkdhJq0UZhlDUxeJZgd2iblDAvEEW0-f5sAhNDndRXCINr962eNfKXKxmH_BWcR5HkSo9sIEqPwRzNoarX-92EhSPffk39nJeBqz_I5ooIWzA2FbBsk8lQgb628v8zkrxRagHNTT9hw3v1/s1200/photo_2025-10-03_16-50-19.jpg

នាវេលាម៉ោង២រសៀល ថ្ងៃទី៣ ខែតុលា លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក អាឌុន ប៊ុនថាំចារើន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានធ្វើដំណើរទៅពិនិត្យមើលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ព្រមទាំងផ្តល់កម្លាំងចិត្តដល់កងទ័ពថៃនៅស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ។ បន្ទាប់មក នាយករដ្ឋមន្ត្រីថៃក៏បានចូលរួមបរិភោគអាហារថ្ងៃត្រង់ជាមួយកងទ័ពព្រំដែនដើម្បីបង្កើនភាពស្និទ្ធស្នាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ_ujROmGqWKPbREsdgRz1_qYKVjsWsPBK4oTSSwHa56Kqn5ODziB9ALkDSpcE_abJ_v_WP412b45nsvqAbAEfJPoNqM118rJ-_2BxxnMDCPljpkVWVPmaU5AXy5sS_K4u7z2iQl2Bd0LG9vm2IkM_od0tOjxXnCtDHtEPy2aqXfYsusyzPfq_O5PE5puc/s1200/photo_2025-10-03_16-52-25.jpg
នាយករដ្ឋមន្ត្រីថៃបាននិយាយមកកាន់កងទ័ពថា លោកគាំទ្រការបំពេញភារកិច្ចកងទ័ពឱ្យទទួលបានជោគជ័យយ៉ាងមានប្រសិទ្ធភាពបំផុត និងដោះស្រាយគ្រប់បញ្ហាក្នុងជីវិតរបស់កងទ័ព ក៏ដូចជាពលរដ្ឋថៃឱ្យមានសុវត្ថិភាព ។ លោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយសង្ឃឹមថា ភាពជិតស្និទ្ធ និងការទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយកងទ័ព គឺជាផលប្រយោជន៍ខ្ពស់បំផុតក្នុងការបំពេញភារកិច្ចរបស់កងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8w7GA8ecalOw0zXtlxQM1NykfCswUz1RcbM-Y7TIUOYYlsdGjXGO6g3iC8W5ongBI0erBWM7mSRgE0QWbnLq5LhWy3mPFcf3U5vnqPs0tH3b4qF-8hY7DbX9xxrxP0Dfv4kL0urS3vYKz7lfjANpOK8AY5vPIvzapLCcXvP50P7zx9pWKVVxkaravtZIp/s960/photo_2025-10-03_17-03-41.jpg

នាយករដ្ឋមន្ត្រីថៃបន្តថា កងទ័ពថៃត្រូវតែឈ្នះក្នុងការបំពេញភារកិច្ចនៅព្រំដែន និងទន្ទេញឱ្យចាំមាត់ កងទ័ពថៃមិនចុះចាញ់ដាច់ខាត ពីព្រោះមានកងទ័ពតិចតួចប៉ុណ្ណោះដែលទទួលបានកិត្តិយសខ្ពស់បំផុតដើម្បីការពារទឹកដីថៃអស់មួយជីវិត ហើយខ្ញុំមានកិត្តិយសដែលបានចូលរួមក្នុងការបំពេញភារកិច្ចកងទ័ពឱ្យទទួលបានជោគជ័យ ។ ខ្ញុំពុំធ្លាប់គិតថា កងទ័ពថៃចុះចាញ់ទេ ខ្ញុំនឹងធ្វើគ្រប់យ៉ាងឱ្យអស់ពីសមត្ថភាពដើម្បីឱ្យកងទ័ពនៅព្រំដែនបានត្រឡប់ទៅផ្ទះវិញឆាប់ៗ និងនាំមកនូវជ័យជម្នះ អធិបតេយ្យជាតិជូនពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEGorszvnP9RzXRFDVBVcNSRPf28E0Psv0cqN3ZeilIi96_RxVafFI8Zxb4j_wrf_PzYDyTUME2pBRkcJq0g5YOYZBrnqsbi2QYRFUZqPpjsLdSemRSuCBybv0ZDMV8jk738rfdWGCLlEqLlq2OBxOsqm6DYvph8TnqK_v8Pd2z8i-6E7wYRqoaKvuqK33/s800/photo_2025-10-03_16-56-12.jpg

ក្រៅពីនេះ លោក អនុថីន ក៏បានសន្យាផ្តល់ប្រាក់សំណងដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការប៉ះទង្គិចនៅព្រំដែនផងដែរ ដោយសារពលរដ្ឋមួយចំនួនធំពុំទាន់ទទួលបានប្រាក់សំណងពីរដ្ឋាភិបាលនៅឡើយទេ ៕