ក្រៅពីប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទព្រះវិហារ ប្រទេសថៃកំពុងទាមទារយកប្រាសាទខ្មែរមួយទៀត នៅលើជួរភ្នំដងរ៉ែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwY_Y0GfFc3TqqKNNXD8BEXjGq331uCug6_QgegSE6faR0S4DTjKDJEeiji_Zlt7KU-9C4_nsO4EGH878X6TezMldrx8vzga4o2a4OiQqLA6n6CrXVeIcdpgyMcCUhBPALaSNHrWm_-BQxsGYXI7d4Mc7lttI7U_7qaRIpRp_eNwISKakpHRuByBaXMCO_/s960/557130168_1855231288764776_6114584453264461852_n.jpg

ប្រាសាទខ្នារ ភូមិអូរទឹកចោល សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទល់មុខនឹង ស្រុកកាបឈើង ខេត្តសុរិន្ទ ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZabemN2JWaNDkvnqRgacgrug-du0KEv6ecwY0YRn7f5z8-q2jgwCcQmaJla5Y-O238-4nDdgnuzLA2WK4QVIt1mgQ9Cgmj1Wa-S6B7N_Czvet-xCA8qFUrndy2E3TWTwr7xMTnGOS1F6IfHGHK2fP8kUdHJlnSHDKbp4bszlmAkHkhr1FDbW-LjJEP9RJ/s1800/557764461_1855231178764787_6247008525633509720_n.jpg

ប្រាសាទនេះ ឈរនៅលើកំពូលភ្នំកម្ពស់ប្រមាណជាង៨០០ម៉ែត្រ ដែលពលរដ្ឋកម្ពុជាអាចធ្វើដំណើរឡើងបានតាមរយៈជណ្ដើរឈើមួយដែលមានចំនួន១១៨១កាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia68cRp-wp1qWPqeTjSudlZWCewKVCZuEeMw6bmpuR_gXAQ4fbsnhxag_nxoWHLsaknrTjLYuHryC5Yfhd8efMauoy9gpywPWmW_gAcVyaKDWZ4hULilp8FnesBovM365uby5Bo_H1ZQkCsCgDECfY-lT0D48hBT5DBLjZjzuhEOt91SXFiapn-nP1PVuV/s960/558706418_1855230888764816_7236426169106298350_n.jpg

មេភូមិភាគ២ថៃថ្មី បានអះអាងថាប្រាសាទនេះមិនមែនជារបស់ប្រទេសណាម្នាក់កាន់កាប់នោះទេ ដោយកំពុងស្ថិតនៅតំបន់អង្កេតការណ៍រួមគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeGfvvdekGiZWGrD4XUqRvgrtq7ThR7s20Wnk3mR_tR7ONLLeoDWZkcMuNYkqCfb5SFVEVb73E55H-rI7Ig_C8SsHY6Zt9k4iOO0u-4RSuv5jZxAAfxd_J6ZUi_LVn6kyUWtu8PAcQrS8nnGNVKRrV76Mz9ZIBqBVhkuDgzOwpBLRNTSktP9l6oVN6z39i/s2048/558906146_1855230912098147_4839490879645062586_n.jpg

គួរបញ្ជាក់ថា បច្ចុប្បន្នកងទ័ពកម្ពុជាកំពុងឈរជើងនៅទិសខាងត្បូង ពីតំបន់ប្រាសាទចុះទៅក្រោម ស្របពេលកងទ័ពថៃនៅទិសខាងជើង ក្បែរប្រាសាទដោយគ្រប់គ្រងស្រះទឹកចំនួន២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBrYrNeHxQJSuM617wzDfVfVyU8L3WrqyBJhA4jJ5uTYUKynDp-kLASQnq9bbESnfO2Vtz2PFgcYMFtGDAxL7h942Tzi4TCmzZMcj8_hz2SPF9qWN1TkannItQwB69WZMurhcwF8Hp6y8z2W1qmmRqBraqm9u2z-WKKk4nRAWppCNhAdLBw4uRzrDi3NnS/s2048/556788886_1855231235431448_8820482135310049359_n.jpg