មេទ័ពភូមិភាគ១ថៃ បានដាក់លក្ខខណ្ឌមកឱ្យភាគីកម្ពុជា ជម្លៀសពលរដ្ឋចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ទើបខាងភាគីថៃយល់ព្រមចូលរួមការប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjebSMwLILFpm2-PvRVstFhZqIoFhnGw1vE1BP3A2r4SlPlLz4jKoZRitt6lYVBJ49UlGbLjxAbE2ixXhX5TuwHFwrxqVp70WSl4v5hUdHTFMzoQtuIW55yzFOYfnnJDxctFEfC6tBeo-38yVHtR8QnA1u_lB_BCM3FSusK0CaJUCh5bX6C-OjxI0b6kk5x/s994/image_2025-10-06_10-16-13.png

ភូមិភាគ១ថៃ បានកំណត់ឱ្យពលរដ្ឋខ្មែរ ដែលស្ថិតនៅបរិវេណភូមិណងចាន់ ភូមិណងយ៉ាកែវ ស្រុកខូកស៊ូង ខេត្តស្រះកែវ និងភូមិតាផាក់យ៉ា ស្រុកតាផាក់យ៉ា ខេត្តស្រះកែវ សរុបចំនួន៣តំបន់ ត្រូវចាកចេញត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWycgFKM0pWySG8MIGtKlT3JgZHlUwWKKYJj5ERowZyzv00pMDME0DFHKX2wxqsE2WTEO0wwFgrDtESpUYcfXlKGGo3Krf-CfcYHTSB1IgGIpaRoAPwL9uPDH7zwjDKKHF27JmA7yuns1aK23NtkNvFgmbZ24UL0M7ADe0DCneLBWEa8NEVCAjqRf3Bjg4/s1080/image_2025-10-06_10-23-03.png

ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការភូមិភាគ៥ បានដាក់លិខិតឆ្លើយតបថា ៖”កម្ពុជាប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ពោលគឺត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំ JBC ចំពោះករណីនៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយរួមទាំងតំបន់ដែលមានសំណង់ថៃ និងប្រជាជនថៃធ្វើសកម្មភាព ហួសបង្គោលព្រំដែនមួយចំនួនផង។ ក្នុងន័យនេះ កម្ពុជាក៏ជំរុញឱ្យមានកិច្ច ប្រជុំ JBC ឱ្យបានឆាប់ដើម្បីស្វែងរកដំណោះស្រាយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiryqS30R_4ixjP7VV4BwY2B4wCgQKWLei43Ge9fSlemWozysuNGIo-Ot5mMzbBcqghWxnNROftpO5scnmFaR8MiNebIASq25oKKn1gWgRPp40TVvPDKlZpswGID7ZhfImbodA2WvNUykIfDn5QeFQVUJ87apgGTnI5ssI_Vrn9E77xddwk2yrxqPwsL8Mi/s512/image_2025-10-06_10-25-56%20(2).png

មេបញ្ជាការភូមិភាគ៥រូបនេះ ក៏នបានសង្កត់ធ្ងន់ថា៖”ផ្អែកតាមការអង្កេតនៅលើដីជាក់ស្តែងបានបង្ហាញច្បាស់ថា នៅកន្លែងខ្លះក៏មានការកាន់កាប់ និង អាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃ ចូលក្នុងអធិបតេយ្យភាពរបស់កម្ពុជាដែរ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3cZAMgbyyk3iCBG_KakhjP2yqcdpWwV35ZC4H6StRjM3xaRzfNk7IkVaYQoHZOpztsv5fGnEzeanCHCoNl53MvM-hi4j_Lldnfq5ZBBujiUqir4_o13v8qiJYlLmkQfosODcqIl7ljVpyf9zP3hyphenhyphenNJabbz7hkxJqohqp_EAz20GWpmYFHAbxl0r1o_pqI/s1280/image_2025-10-06_10-16-12%20(2).png