ប្រទេសថៃ ៖ អតីតមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ដែលបានចូលនិវត្តន៍ពីការងារកងទ័ពកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវបានស្តេចថៃប្រគល់តំណែងថ្មីធ្វើជាអង្គរក្សពិសេស ពេលនេះ លោកបានទទួលតំណែងមួយទៀតហើយ គឺទីប្រឹក្សាមេបញ្ជាការកងទ័ពជើងគោក ដែលមានតួនាទីណែនាំពីយុទ្ធសាស្ត្រការពារប្រទេស និងផ្តល់នូវបទពិសោធន៍ពង្រឹងសន្តិសុខរបស់កងទ័ព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន TNN នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdYFVS4ktaEEeuyBGAensttrqrzpR1lR6W6LRio-2RelvXtvCdQ58rjJTUAWQH5Cj7pPLhqvPJcdDpGxbghIRdM3EA1Bqcn2LQg_Lv7djqUhMw0xXjqWJZ7Frw4Mo70Bk60bgBqg2cdZWHGKQIodOjmVHLRndg4BQDTaAQjvb4AcGNAhdq4Be064PEnCLC/s1000/image_2025-09-02_10-26-03.png

កាលពីថ្ងៃទី១ ខែតុលា កងទ័ពជើងគោកថៃបានចេញលិខិតតែងតាំងលោក ប៊ុនស៊ីន មន្ត្រីកងទ័ពចូលនិវត្តន៍ ឱ្យកាន់តំណែងជាទីប្រឹក្សាមេបញ្ជាការកងទ័ពជើងគោក ដែលលិខិតនេះចុះហត្ថលេខាដោយលោក ផាណា ឃ្លេវផ្លតថុក មេបញ្ជាការកងទ័ពជើងគោក ។ លោក ប៊ុនស៊ីន មានតួនាទីចម្បង គឺផ្តល់ការណែនាំពីយុទ្ធសាស្ត្រផ្នែកសន្តិសុខ និងយុទ្ធសាស្ត្រការពារប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRpg6Mh1LF004lNs8iGZarPeSpNR6bbNZ8gBUcmH2kHDC_6neesAMxPBywmT3-dcj0hZgvOmGNehnFd1nFsIThG0E8VxFID0e9jXSB1oMtBrugVrZgUfoiZWK25JcvzNiNg10XmY-N4fKJqAjg4coorPOOkMKlp-2Seku68zEXD2GXFTZRGERDF8itGsvD/s1799/image_2025-09-02_10-26-01.png

ការតែងតាំងនេះមានគោលបំណងប្រើប្រាស់ធនធានមនុស្សរបស់កងទ័ពឱ្យមានប្រយោជន៍បំផុត ដោយកងទ័ពជើងគោកថៃចាត់ទុកលោក ប៊ុនស៊ីន គឺជាមេដឹកនាំកងទ័ពដែលមានចំណេះដឹង សមត្ថភាព ការលះបង់ និងបទពិសោធន៍ក្នុងការបំពេញតួនាទី ជាពិសេស ពេលសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ ។ លោក ប៊ុនស៊ីន បានរក្សាអធិបតេយ្យភាព និងការពារសុវត្ថិភាពពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVDoPOFmJWOqVZeM71JbCswfn2a9UcqSrSwq5-LAajhKWEDejeHFnvk879ztdW5Zt6JemAvMFSemeSDr-QTQYN_XSWkYy3DpCRtNRfzSqkyz1npbVrr2jL8-rYPXlFWU48C1177nDF1136PBNr39Ov3A_EqkEvYI5uhww-GAPxMBcnsnTQG2o9GETpeDQg/s1280/502903512_1279293264197075_3520140587514084175_n.jpg

ទីប្រឹក្សាមេបញ្ជាការកងទ័ពជើងគោកមានតួនាទីចម្បង គឺផ្តល់ការប្រឹក្សា ណែនាំ និងណែនាំពីយុទ្ធសាស្ត្រសន្តិសុខ យុទ្ធសាស្ត្រការពារជាតិ រួមទាំងគាំទ្រភារកិច្ចរបស់មេបញ្ជាការកងទ័ពជើងគោក ។ ការតែងតាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កងទ័ពជើងគោកក្នុងការយកបទពិសោធន៍របស់លោក ប៊ុនស៊ីន មកប្រើប្រាស់នាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaNhwG2itbXYyiAEmHFLzN2k_f5OLWpqpKa5kc1bE1Mbo2Fuu2s5d3UmyCfK8VNeRecKkAIHWZbpdSzHL1SiSTgY20ExX0SIY0Q_l0AxhDzv6DUWdpsCX1eX3L8aXZvl2lahEOgz096NS13Xus8uQuG9nTHPoCkuprjjmQmM2Z-Q6gOv_MDo3K3yxSTh_w/s1280/503118461_1279293244197077_8540269263006696195_n.jpg

គួរបញ្ជាក់ថា លោក ប៊ុនស៊ីន គឺជាបុគ្គលបង្កជម្លោះ និយាយមូលបង្កាច់ និងចោទប្រកាន់កម្ពុជា រហូតទទួលបានការលើកតម្កើងពីពលរដ្ឋថៃនៅទូទាំងប្រទេសចង់ឱ្យលោកធ្វើជានាយករដ្ឋមន្ត្រី ថែមទាំងធ្វើរូបសំណាកគោរពទៀតផង ។ ដូចគ្នានេះ ស្តេចថៃបានចេញព្រះរាជក្រឹត្យតែងតាំងមេទ័ពឈ្លានពានរូបនេះធ្វើជាអង្គរក្សពិសេស ដោយសារលោក ប៊ុនស៊ីន បានបំពេញភារកិច្ចតាមការបញ្ជារបស់ស្តេចថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPTTnjF2EBDe0IuA1ksU8U9XYG0JYWA8ZDnLNV7AtfvfgbthkwnLiL78tc0LkL01wkihdGcRTVpJDBRf0sYw0WJE-60XsQ9p6aeXYZo1pmhQCyhBVViTramGR3s6MJgvEzK8v4AddMdG_2t7Gfl2ZuPJVg9NivprbC26YExAotcgls6XB8dT_lx0NIBcV-/s1280/photo_2025-08-26_09-24-23.jpg

លោក ប៊ុនស៊ីន បានបង្កសង្គ្រាមជាមួយកម្ពុជាដើម្បីកសាងប្រជាប្រិយភាពរបស់ខ្លួន ដោយលោកនិយាយនាពេលកន្លងមកថា ស្តេចថៃបានយកព្រះទ័យទុកដាក់ខ្លាំងលើស្ថានការណ៍ព្រំដែនជាមួយកម្ពុជា រាល់ការវិវឌ្ឍន៍ស្ថានការណ៍ព្រំដែន លោកត្រូវតែរាយការណ៍ផ្ទាល់ថ្វាយឱ្យព្រះអង្គជ្រាប ៕