ទីក្រុងប៉េកាំង៖ ទើបទិញនាវាមុជទឹកពីចិនសោះបែរជាមិនទុកចិត្តគ្នា! រដ្ឋាភិបាលចិនបានបដិសេធយ៉ាងដាច់អហង្ការចំពោះព័ត៌មានមិនពិតដែលកំពុងសាយភាយនៅក្នុងប្រទេសថៃ ដែលថាខ្លួនបានផ្គត់ផ្គង់អាវុ.ធដល់កម្ពុជា ដើម្បីប្រើប្រាស់នៅក្នុងការប៉ះទង្គិចតាមព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ថា “ការអះអាងទាំងនេះគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវ”។

យោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំប្រទេសថៃ នៅថ្ងៃទី2 ខែតុលា បានឲ្យដឹងថា «ចិនមិនបានផ្តល់សម្ភារៈយោធាណាមួយដល់កម្ពុជាសម្រាប់ប្រើក្នុងការប៉ះទង្គិចគ្នាតាមព្រំដែនកម្ពុជា-ថៃនោះទេ។ វាបានបញ្ជាក់ថា ឧបករណ៍យោធាចិនណាមួយដែលកម្ពុជាបាន ឬកំពុងកាន់កាប់បច្ចុប្បន្នមានប្រភពចេញពី “គម្រោងសហប្រតិបត្តិការចិន-កម្ពុជាដែលមានស្រាប់” តែប៉ុណ្ណោះ។.png)
ការបដិសេធនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃបានចុះផ្សាយពីរបាយការណ៍ដែលទទួលបានពីកាសែត New York Times ពាក់ព័ន្ធនឹងគ្រាប់រ៉ុក្កែតដែលផលិតដោយចិន ត្រូវបានប្រើប្រាស់ដោយយោធាកម្ពុជានៅក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ និងការដឹកជញ្ជូនសព្វាវុ.ធមួយចំនួនទៀតយកទៅស្តុកទុកនៅមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុរបស់កម្ពុជា។
ព័ត៌មាននេះផងដែរ បានជំរុញឲ្យលោក Anutin Charnvirakul នាយករដ្ឋមន្រ្តីថៃ បានកោះប្រជុំប្រឹក្សាសន្តិសុខជាតិ (NSC) មេដឹកនាំយោធា និងនាយកដ្ឋានពាក់ព័ន្ធរបស់ថៃ ដើម្បីពិភាក្សាពីលទ្ធភាពក្នុងការត្រៀមកម្លាំងទប់ទល់ជាមួយកម្ពុជា ដែលធ្វើឲ្យស្ថានភាពជម្លោះរវាងប្រទេសទាំងពីរកាន់តែមានភាពតានតឹង។
កត្តានេះបានជំរុញឲ្យចិនចេញមកបញ្ជាក់ពីជំហររបស់ខ្លួនឡើងវិញថា ប្រទេសចិនរក្សាគោលនយោបាយមិនជ្រៀតជ្រែក ហើយមិនដែលផ្តល់អាវុធសម្រាប់ជម្លោះនោះទេ។ អ្នកនាំពាក្យលោក Jiang Yu បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងប៉េកាំងគាំទ្រកិច្ចសន្ទនាដោយសន្តិវិធីរវាងកម្ពុជានិងថៃ ដើម្បីដោះស្រាយជម្លោះព្រំដែនដ៏រ៉ាំរ៉ៃរបស់ពួកគេ។
បន្ថែមពីនេះ ស្ថានទូតបានសង្កត់ធ្ងន់ថា ប្រទេសចិនដែលជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់ប្រជាជាតិទាំងពីរ បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការបន្ធូរបន្ថយស្ថានការណ៍ក្នុងនាមប្រទេសជិតខាងជាមិត្តរបស់ប្រទេសទាំងពីរ។.png)
យ៉ាងណាមិញ ប្រតិកម្មរបស់ប្រទេសថៃក្នុងការបង្ហាញពីភាពមិនសប្បាយចិត្ត និងត្រៀមខ្លួនប្រឆាំងនឹងកម្ពុជាក្រោយលឺថាកម្ពុជាទទួលបានជំនួយពីចិនដូចខាងលើនេះ បានបញ្ជាក់ពីការមិនទុកចិត្តរបស់លើចិនពីសំណាក់ប្រទេសថៃ បើទោះជាថៃទើបចុះកិច្ចសន្យាទិញនាវាចម្បាំងពីចិនក្ដី៕










