អ្នកបង្កើតមាតិកាល្បីឈ្មោះលោក ហេង វិសាល បានសរសេរបង្ហោះនៅលើបណ្តាញសង្គមបង្ហាញទៅកាន់មិត្តអន្តរជាតិថាប្រទេសថៃបានល្មើសបទឈប់បាញ់ហើយលោកមានការឈឺចាប់និងភ័យខ្លាចដែលមានប្រទេសជិតខាងដូចជាថៃ មិនគោរពច្បាប់អន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះលោកបានស្នើសុំឱ្យអន្តរជាតិចាត់វិធានការអ្វីមួយដើម្បីដោះស្រាយរឿងនេះជៀសវាងប្រទេសដទៃយកគំរូតាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwAeo6DzEHI_qx_33bqe-CjslFds7Q4Y9VOB7Zkll29yW4-VW0Olf3ezZZU8rU6aHySGoqzCdzyzzC7J95Wdmo_aa_GN1uX8Y59-ukLMBfvJ1jJVw5JSlW9-14h1yD0dy2gL-GUfkYAw5WZ8Zl6T8n_JwY8IHTlXc_LPEvmsS2R8FYdo0NUyeSwswDJz1f/s2048/image_2025-09-27_14-26-56.png
នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ក្រសួងការពារជាតិបានសេចក្តីប្រកាសថានៅវេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ ស្ថានការណ៍តានតឹងនេះបានបង្កឱ្យប្រជាជនមានការព្រួយបារម្ភជាថ្មីព្រោះតែភាគីមិនគោរពបទឈប់បាញ់បានល្មើសការព្រមព្រៀងគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3daIeDN7M7b7PyrDUXz-g8974NwRxjicMuFETAZ01ur8d2AUPSeaoMMZkTTMdFUdTrzGVpZVKnu093gcodUyvj9TgzEBwbEeEkCVy7ROqj3Rq8W6r1Bon6jpE2t8Kp8RC3anaBwIWoNw2UCRa2YBkxvTPox9tvlD_Mlhsx_TcmhIIlJAHorrMtxcI2Kj4/s1280/image_2025-09-27_14-26-58%20(2).png
ស្របពេលដែលប្រទេសថៃបានបំពានបទឈប់បាញ់ លោក ហេង វិសាល បានបង្ហាញទៅកាន់មិត្តអន្តរជាតិថា «អត្ថបទមួយនេះគឺខ្ញុំសរសេរជូនទៅកាន់មិត្តអន្តរជាតិ នៅថ្ងៃនេះប្រទេសថៃបានល្មើសបទឈប់បាញ់ម្តងទៀតហើយ ដោយថ្ងៃនេះប្រទេសថៃបានធ្វើការបាញ់ប្រហារដោយកាំភ្លើងមកកាន់ប្រទេសកម្ពុជា ដែលនេះគឺជាការប្រឆាំងទៅលើបទឈប់បាញ់ ក៏ដូចជាមិនទុកមុខ និងមិនគោរពនៅការជួយរកសន្តិភាពរបស់ប្រធានាធិបតី Donald J. Trump និង Malaysia ដែលជាប្រធានប្តូរវេនអាស៊ានផងដែរ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq809MQTwhcTexLFFopO0FVbGVF-wSxxuNjwkrYSZCIazhyphenhyphenJGJExxZePaX1zRRz1QKGsj2kgSkK93a7ZaspmEBNZJ648fy9_Yal4ky_Xn5XgFo47UjevCE5ZyiLHIC2h-Ag48T_fsvEAR6Wp9LObPY6LkF4gKyO2j0zY-DkLIQfRH4vbsLh0O3hXlsW8so/s736/image_2025-09-27_14-26-56%20(2).png

ស្វាមី ជា ស្រីនា បានបន្តទៀតថា «ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាម្នាក់ ពេលនេះខ្ញុំពិតជាមានអារម្មណ៍ឈឺចាប់ និងភ័យខ្លាចដែលមានប្រទេសជិតខាងដូចជាថៃ ដែលកាចសាហ៊ាវ មិនគោរពច្បាប់និងមិនខ្លាចច្បាប់អន្តរជាតិទាល់តែសោះ ក្នុងនាមជាមនុស្សដែលរស់នៅលើផែនដីមួយនេះដូចគ្នា ខ្ញុំពិតជាស្នើរសុំ ឱ្យអន្តរជាតិចាត់វិធានការអ្វីមួយដើម្បីដោះស្រាយរឿងនេះ បើមិនដូច្នេះទេ នឹងមានប្រទេសជាច្រើនទៀតនឹងយកគំរូតាមថៃ ដោយមិនស្តាប់ និងមិនខ្លាចច្បាប់អន្តរជាតិទៀតឡើយ ពេលនោះពិភពលោកនឹងវឹកវរ សង្ឃឹមថាមិត្តបរទេសនឹងបានឃើញហើយពិចារណា អ្នកធ្វើវាមិនមែនដើម្បីកម្ពុជាទេ គឺធ្វើវាដើម្បីសន្តិភាពពិភពលោក»៕