នេះជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហផាពសហព័ន្ធយុវជនកម្ព្ជា (ស.ស.យ.ក. ) ថ្លែងក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEuMqFbzeafnwyMVWF150BU8iWyTs2qXtfVF5KmTSYMU98H_AgEWhqLRFgQFuAKUWIUdchXA7u0ue2QcmAbdogGCAxcsbbH6Pe0Agte4RRssKGleqzXv2B4CS6VGTJM2ebUWtIheCssn1V9kz-cyhifnjbGHfP6AtocABgrJmAW4MNzPsrEglDCvt6LGjL/s1280/2025-09-27%2008.42.28.jpg
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរដែលរៀបចំឡើងដោយ ស.ស.យ.ក. នាឱកាសនេះ ជាវេទិកាដ៏សំខាន់ដែលបង្ហាញពីសមត្ថភាព និងសក្ដានុពលរបស់កម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគតជុំវិញពាក្យគន្លឹះថា «ខ្មែរធ្វើបាន»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4fBCJR9Sp9rmlbUauycY4deeVmstL_fwDgNshi2wgorECaoM07zu9aUj4hD5qUxxwIIJVRqIpO4sHkT3cmpoZKexPq8wVFB_pGzcpB56qV0eJa6csnkX23BJjgFc-5bk0d_TCZtnEg-MecekJ1iYsUEdGnqDnvLMwalUr5wpNxvS_g0uvskcBVNbY1aJg/s1280/2025-09-27%2008.40.44.jpgដូច្នេះ ពិព័រណ៍ផលិតផលខ្មែរ គឺលើសពីកម្មវិធីតាំងពិព័រណ៍ ប៉ុន្តែជាវេទិកាប្រមលផ្ដុំសំឡេងតែមួយ ឆន្ទៈតែមួយ ក្នុងការចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក។ ឯកឧត្តមបានបន្ថែមថា ឆន្ទៈ មនសិការ និងការចូលរួមប្រជាជននៅក្នុងកម្មវិធីពិព័រណ៍នេះ ជាកម្លាំងចិត្តដ៏ធំធេង និងមិនអាចកាត់ថ្លៃបានសម្រាប់ផលិតករ អាជីវករ និងសេវាករទាំងអស់ក្នុងការប្រឹងប្រែងពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួន ដែលជាការមួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន។ ឯកឧត្តម សង្កត់ធ្ងន់ថា ស្មារតីគាំទ្រ ស្មារតីសាមគ្គីភាព និងការរួបរួមគ្នា មិនមែនមានតែក្នុងស្ថានភាពនេះទេ ប៉ុន្តែត្រូវបន្តមានជារៀងរហូត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeV2bCHI-yRPRePCF3IjaXQVxgi835kzqKuzH7SbaSTvcGGgmxmckD6WyyNr3vdd2fkYV-Li2cZ5V3gD-eya6oGFZrxH9a29ujx85IO3kVw1dUJVNEw-KglArJsYuZa_TR0fqWOMTnYSKWN9KDjFIBmqO3dy3Df5_mzCLeSF3u7LIm8whj76NtmmlxsQqM/s1280/2025-09-27%2008.43.13.jpg

ក្នុងនាមគណៈកម្មការរៀបចំកម្មវិធីពិព័រណ៍ ឯកឧត្តមក៏បានបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានប្រឹងប្រែងរៀបចំកម្មវិធីនេះឡើង ព្រមទាំងថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ម្ចាស់ឧបត្ថភម្ភទាំងវិស័យរដ្ឋ និងឯកជន ដែលបានចូលរួមចំណែកឱ្យព្រឹត្តិការណ៍នេះ អាចដំណើរការទៅបាន ព្រមទាំងគាំទ្រនូវរាល់គំនិតផ្ដួចផ្ដើមរបស់ ស.ស.យ.ក. ក្នុងការរៀបចំកម្មវិធី ព្រឹត្តិការណ៍ វេទិកានានាកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioHIJq0fEu-u6TclktgTaRYTVxawjFbkGsViMsv6_4K8d2D22cgX2XL23kav-OLgaxRBRjnECgKhFsx_mVaGrnyOzlpVK7FAGPE-UQ43TbJ84ZFTQAhHE3-xVyeX77au2NDmYM6HmqerGVoTdc_GwvNmUah_1KF2loPT7sDoPC9WyQqaZ5Tc6XsRFCkhpA/s1280/2025-09-27%2008.43.24.jpg ឯកឧត្តមបានបានលើកទឹកចិត្តឱ្យផលិតករក្នុងស្រុក ខិតខំពង្រឹងសមត្ថភាពផលិតកម្ម បង្កើនសេវាកម្មសប្បូរបែប ដោយគិតគូរទាំងបរិមាណ និងគុណភាព និងបង្កើនការប្រើប្រាស់រាល់វត្ថុធាតុដើមក្នុងច្រវាក់ផលិតកម្មរបស់ខ្លួន ហើយ ស.ស.យ.ក នឹងប្ដេជ្ញារៀបចំកម្មវិធីពិព័រណ៍ផលិតផលខ្មែរឱ្យបានរាល់ឆ្នាំ និងមានភាពទាក់ទាញ ដើម្បីជាប្រយោជន៍ដល់ផលិតករ សេវាករ អ្នកប្រើប្រាស់ រួមទាំងសម្រាប់សង្គមជាតិកម្ពុជាទាំងមូលស្របតាមបុព្វហេតុ និងបេសកម្មរបស់ ស.ស.យ.ក.៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfqrq880QsEHSk42Pxak2RmOXNPlcXKJ2AV7EvSyBr6VSMevPy5ZvFhmnQGvvrAN8pOHHACVeJPRjfjXbzlNXoP_GuRtfC283jj5pbqUCwsPEqLzFc_LDeuuZ_SsqcLVYtbds5EuDPAnsTVYaU7KxKHZRm2turaI4Dd9NWvd2h222NrPxXuNYvh2Giyx7B/s1280/2025-09-27%2008.43.34.jpg