ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា ភ្ញៀវទេសចរខកបំណងយ៉ាងខ្លាំងពុំហ៊ានមកកម្សាន្ត ឬចុះលេងទឹកសមុទ្រនៅឆ្នេរបាងសែន ស្ថិតក្នុងឃុំសែនសុខ ស្រុកមឿង ខេត្តឈុនបុរី ដោយសារនៅលើឆ្នេរខ្សាច់មានសំរាមច្រើនពេកបណ្តាលឱ្យកខ្វក់ខ្លាំង ។ អាជ្ញាធរខេត្តព្យាយាមប្រមូលសំរាមសម្អាតឆ្នេរឡើងវិញដើម្បីស្តារមុខមាត់ប្រទេសជាតិដែលធ្លាប់ទាក់ទាញភ្ញៀវទេសចរ និងមានសណ្តាប់ធ្នាប់ក្នុងការបោះចោលសំរាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIL_VO87T_uh6IrILB4CSjwe19Dn45alNksAu0kENXlGfFL9IbwiX4BgFy1o5_XgVR1aqbCU1I6TCk4bg_LGxyKFXFPma5qasr-9_UWAXwwd2Loxq0EzhyphenhyphenrY8_A8DWwNWldLYzcfKqL1NWU-va8zqaHYJ3V_0DPdLDaEdNPACLWh5x8gdtBvm5BY0cYBUv/s696/photo_2025-09-25_15-47-48.jpg

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នេរបាងសែនដ៏ល្បីល្បាញរបស់ថៃពោរពេញទៅដោយសំរាមយ៉ាងច្រើននៅលើខ្សាច់ និងគ្មានភ្ញៀវទេសចរមកបោះតង់សម្រាក ឬទទួលទានអាហារដូចមុនទេ ដោយសារគ្មានខ្យល់បរិសុទ្ធ និងមានគំរាមសំរាមជុំវិញខ្លួន ។ សំរាមជាច្រើនប្រភេទត្រូវបានទឹករលកបោកបក់មកលើខ្សាច់ ដូចជា ៖ ថង់ផ្លាស្ទិកច្រកចំណីអាហារ កែវភេសជ្ជៈ ដបទឹក និងកំទេចកំទីឈើ ជាហេតុធ្វើឱ្យអាជ្ញាធរខេត្តឈុនបុរីបញ្ជូនកម្លាំងមកប្រមូលសំរាមតាមឆ្នេរជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWGpARmupBz8MPI8rfWqc53mLYPL4LirEFrtVqVO4Hzl6Hjzo8t2n8a4gTDMyOKDaB4VxzZcx7j8SbvVyBan6v2uG_Q57AfnZMM8A5Nah6ITvZ2fnOwgZYP5ea_Y68S_6qd2a2qrpghTfhyphenhyphenOxAJBTszfONDPOJzZCVNjOmd_DoZiCV4WnzH9NUZI-PK0kT/s1280/photo_2025-09-25_15-47-49.jpg

អាជីវករនៅឆ្នេរបាងសែន លោក វិឆ័យ ប្លៀនប្រាសឺត អាយុ៧១ឆ្នាំ និយាយថា សំរាមទាំងនេះត្រូវបានខ្យល់បក់មកពីកន្លែងផ្សេង ហើយក្រោយពីភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទឹកភ្លៀងលាយសំរាមហូរចូលសមុទ្រ ។ បន្ទាប់មក ទឹករលកក៏បោកបក់សំរាមឡើងលើខ្សាច់វិញ ទើបធ្វើឱ្យឆ្នេរនេះពោរពេញដោយសំរាមយ៉ាងច្រើន ពេលភ្ញៀវទេសចរឃើញ ក៏លែងហ៊ានលេងទឹកសមុទ្រ ។ តាមពិត វាជាធម្មជាតិដែលខ្យល់បក់សំរាមមកពីកន្លែងផ្សេង វាមិនមែនជាសំរាមរបស់ភ្ញៀវទេសចរបោះចោលទេ ពីព្រោះនៅទីនេះ មានធុងសំរាមគ្រប់កន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_0E4Dn1xRpyPWbB2Q-e-DyPxe7ZAI633c566uedu0ccRzbzIy3TumSAI16PlevbTHmiHEbZJ5dqpyZ4ldnSkGdZY7sUKoh28j2Sv-kpC6ycBjfbGOgCe3Et8yjuZlh4mrx3upwkKwxv4Olaw13q_spcGnQ6b6xiO2aZEV5M1xrc3rq3HLsVhgT4iRxXII/s1280/photo_2025-09-25_15-47-50.jpg

លោកចង់ផ្តាំផ្ញើទៅអ្នករស់នៅតាមមាត់ប្រឡាយ ឬនៅជិតសមុទ្រ ត្រូវចោលសំរាមក្នុងធុងឱ្យបានត្រឹមត្រូវ កុំចោលសំរាមក្នុងទឹក ពីព្រោះបើមានភ្លៀងធ្លាក់វានឹងនាំសំរាមហូរចូលក្នុងសមុទ្រ ។ នេះជាការបំពុលបរិស្ថាន និងបំផ្លាញធនធានធម្មជាតិ រួមទាំងសត្វផ្សេងៗរស់នៅក្នុងសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfaEkYRofe8dRnEyqwcb0xWrhdC2mALPOfB7e34n0aiNbll9IlRHep8H7vD3HNjDKQHzliZNjXiJs8BVVEE7-Tf67A6zH5yKxNZmhgo8ujJ4ALNd0Jy_-hyS2H_LwtQ8Lw7bENA1WPjXdBoz57bKz8I9fIHwUSgaMbPIXYvh5uUFBDIDYxvHmZepO1uaJs/s1280/photo_2025-09-25_15-47-51.jpg

ចំណែកលោក ណាត់ថាផុង ជេមក្រាចាង អាយុ៤៤ឆ្នាំ ជាភ្ញៀវទេសចរនិយាយថា លោកបានធ្វើដំណើរមកឆ្នេរសមុទ្របាងសែនកាលពីថ្ងៃទី២១ ខែកញ្ញា ប៉ុន្តែពេលមកដល់ ស្រាប់តែឃើញសំរាមយ៉ាងច្រើនលើខ្សាច់ ។ កន្លងមក លោកតែងតែឃើញឆ្នេរនេះមានភាពស្រស់ស្អាត ប៉ុន្តែមកលើកនេះខកបំណងយ៉ាងខ្លាំង ងាកទៅណាឃើញតែសំរាម ទើបពុំហ៊ានលេងទឹកសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhobhDOAft1Mpjd4vEcOCoQZ7hvTC1pxPldjlBb2ZKtzNMJ9keVdpHDY0BohgIyst2fx2PowqdN8C5tHBnFJVPaDPE1105TYROJccnQM4fZ20hfdNv_V1680DsGJfwGDzqM_6e-xzKw7GGyHernP7rjttiBjLM3nllYI9_C_T46e2KMCQjGchbv_gwj1JEQ/s1200/photo_2025-09-25_15-47-47.jpg

អាជ្ញាធរខេត្តឈុនបុរីបានបញ្ជូនកម្លាំងមកប្រមូលសំរាមតាមឆ្នេរ រួចហើយ ដាក់ក្នុងរថយន្តយកទៅបោះចោល ដើម្បីធ្វើឱ្យទេសភាពមាត់សមុទ្រត្រឡប់មកស្អាត មានខ្យល់បរិសុទ្ធដូចមុន ។ ទោះយ៉ាងណា ភ្នាក់ងារប្រមូលសំរាមពុំអាចសម្អាតឆ្នេរទាន់ពេលវេលាទេ និងសំណូមពរភ្ញៀវទេសចរចោលសំរាមឱ្យបានត្រឹមត្រូវ ក៏ដូចជាសំណូមពរឱ្យអាជីវករនៅឆ្នេររក្សាអនាម័យ ចោលសំរាមក្នុងហាងរបស់ខ្លួន និងចូលរួមសម្អាតឆ្នេរជាមួយអាជ្ញាធររៀងរាល់ថ្ងៃអង្គារ ៕