ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបដិសេធទាំងស្រុងនូវការចោទប្រកាន់ពីសំណាក់កងទ័ពជើងគោកថៃ និងប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួន ដែលបានអះអាងថា កងកម្លាំងកម្ពុជាបានបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិភាគទី២ និងបានបង្ហាញឲ្យដឹងដែរថានាយប់រំលងអាធ្រាតថ្ងៃទី២៥ ខែកញ្ញានេះ មានការផ្ទុះអាវុ.ធចំនួន៤លើកនៅខាងភាគីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi73TGnuw1PKmZgAbDXV03aa_e62OKOfDF1U_BWjfJDiW-hSBJDv2t4GX_LwHu2cojIVPuiYtETOT04pi_vEsXvFPCfufNnfa2JRNAZB91QQZjXWUWTIbP6ZEvzT4bzjNH3TW88P93G79DEPKlQnwPET5b-HzDLRgRAYmIHaXtjDbab1abnjRP2UEt-bljK/s696/photo_2025-09-25_15-57-06.jpg

តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងរបស់ខ្លួនមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់នោះទេ។ សេចក្តីប្រកាសដដែលបានបន្ថែមថា កម្ពុជានៅតែបន្តគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8_OZX-92TCT4_z3mIsAbR1ZY5uUXQ5fLGCLLwzfn5FHS6zEUGrWihpZ9YJBlcPkMN04TMPky6UO-R5RLdmlePUIs6iST3vxTieLFSIvHC8i_-q61nTBL3bn7blUHKssYb2QR6aH9BzJ3TTHNw8z1zeRoYAJKdbcJQApV8cYPnRiLY28KRBhjvRHbUlgPX/s1280/photo_2025-09-25_15-57-06%20(3).jpg

ផ្ទុយទៅវិញ បើយោងតាមការបញ្ជាក់ពីកងកម្លាំងរបស់កម្ពុជាយើងដែលឈរជើងនៅជួរមុខបានឱ្យដឹងថា នៅរំលងអធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ មានការផ្ទុះអាវុ.ធចំនួន៤លើកពីសំណាក់យោធាថៃក្នុងទឹកដីថៃ ដោយ៖
នៅវេលាម៉ោង ២:៥៧នាទីព្រឹក មានផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃ ចំនួនមួយគ្រាប់
នៅវេលាម៉ោង ៥:០០នាទីព្រឹក មានផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃ ចំនួនមួយគ្រាប់
នៅវេលាម៉ោង ៦:០០នាទីព្រឹក មានផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃ ចំនួនមួយគ្រាប់
នៅវេលាម៉ោង ៧:០០នាទីព្រឹក មានផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃ ចំនួនមួយគ្រាប់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8lKSPZEOa974AKpA5Ay8ktLVHFyq9TJLUNXSjMjrqrF6CFYBUqdAxHRSbI9anIBaVJBLkSS4KvaEFE8etNHaQaIQYoYbsPUBH7KYxvAH7oGwfsUrmbhjX__OEYOuamzi_w-h2MU_7w2Cmpx-sigYk-iN-1ytVFdRAL9MfCIMI3nVHZoQbZJurtUbDUcTH/s1280/555418213_1150313843866344_8146175954592650100_n.jpg

ជាមួយគ្នានេះ ក្រសួងការពារជាតិក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ ដោយក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខតែងតែធ្វើការជាមួយគ្នាជាប្រចាំដើម្បីផ្លាស់ប្តូរព័ត៌មាន និងបញ្ជាក់គ្នាទៅវិញទៅមក ដើម្បីចៀសវាងការយល់ច្រឡំ ឬភាពតានតឹងដែលមិនចាំបាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyQRimz-S0NlzrfFbomMT45hNBr3PcR8gonVCL3p4zs1s7XVg9AhP_FKipoxwMY8vAMtF4dt0eBGjfCcBS8uMRhqOYxa50OzPNDlA2lZk-6kSYxlIV7fne3-odQTbAfgnNyjQqsPlmJm1BTuL_e9l0x9Z57b4Y2fWn6sURJA_VbDVxf_OVcftJN7BrrdSr/s555/photo_2025-09-25_15-57-06%20(4).jpg

គួរបញ្ជាក់ថា សេចក្តីប្រកាសព័ត៌មាននេះធ្វើឡើងបន្ទាប់ពីផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានថៃមួយចំនួនបានចុះផ្សាយព័ត៌មានថា មានហេតុការណ៍ផ្ទុះអាវុធ និងសកម្មភាពគួរឱ្យសង្ស័យនៅតាមព្រំដែន ដែលពួកគេបានចោទថាជាទង្វើរបស់កងទ័ពកម្ពុជា។