ទីក្រុងញូយ៉ក៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើការរិះគ.ន់ចំៗទៅលើអង្គការសហប្រជាជាតិថាមិនបានយកចិត្តទុកដាក់បញ្ឈប់សង្រ្គា.មរបស់ប្រទេសជាច្រើន និងចោ.ទប្រកាន់អង្គការនេះថាបានបរាជ័យក្នុងបេសកកម្មជាមូលដ្ឋានបំផុតរបស់ខ្លួន ក្នុងការទប់ស្កាត់សង្គ្រាម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃពុធសប្ដាហ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiTFLbl-A0GKZOjFxDfawut8o5NksspUqFKziZHQ_8h52zLid_ufVpmCkqplXWqeY4ICyVkARUwT2nmLTF8cFCaXuN5MpHLuXZxOhAmkmD59dIvo-OvJX1p0phqQbjixT8Np_dyIdAMG1WkdcVaqIqbHTtm9M-uC-hRbWeOtyZ5yKgd46oGLDfMUKu9k4v/s1600/image_2025-09-25_15-58-52.png
ថ្លែងនៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាតិនៅទីក្រុងញូយ៉ក មេដឹកនាំកំពូលរបស់សហរដ្ឋអាមេរិកបានអះអាងថា UN ជាញឹកញាប់តែងសង្កត់ធ្ងន់លើសេចក្តីថ្លែងការណ៍ និងអនុម័តដំណោះស្រាយដោយមិនពិនិត្យមើលឲ្យច្បាស់លាស់នូវអត្ថន័យដែលគូជម្លោះចង់បាននោះទេ។ លោក Trump បានប្រកាសថា “អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងដើម្បីបញ្ឈប់សង្គ្រាម ប៉ុន្តែមិនដែលបានបញ្ឈប់អ្វីបាននោះទេ។ លោកបានអះអាងទៀតថា ជម្លោះរាប់មិនអស់នៅជុំវិញពិភពលោកបានបន្តផ្ទុះឡើង ខណៈដែលស្ថាប័នពិភពលោកមួយនេះនៅតែគ្មានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI8JwkPv3yBKn9JmycAp_3zPYiHTMq19PaBJjuBWxMVNnGhsszKso4Op9Z1iy5-b3uRV9gOxoitb66c9d31P8874JwJjtrRAgdfqJOYtLbc0mswEe5PFfkRuBQmOImfVrFbiDBqKIGmEqXxj6m4PUbDQmHdk5QilwnX7RBtYXL8K5sz7TSiFZ_iPDNTEMF/s2048/image_2025-09-25_15-58-53.png

លោក Trump ក៏បានបន្តចោទស្ថាប័ននេះថាលាក់ខ្លួនពីក្រោយ«ពាក្យគ្មានបានការ» ជាជាងចាត់វិធានការម៉ឺងម៉ាត់ដើម្បីដោះស្រាយវិបត្តិ។ លោក Trump ថែមទាំងបានដកស្រង់កំណត់ត្រាផ្ទាល់ខ្លួនរបស់លោកដោយអួតពីខ្លួនឯងថា គាត់បានបញ្ចប់នូវអ្វីដែលគាត់បានពិពណ៌នាថាជា “សង្រ្គាមដែលមិនអាចបញ្ចប់បានចំនួនប្រាំពីរ” ខណៈពេលដែលចោទប្រកាន់អង្គការសហប្រជាជាតិថាឈរនៅស្ងៀម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4spp8M3eL4AIUyMBXd1USUaksRrJ0aCCqXmLlfuwt3K64ZdPadDtC_Mw6QXqUWF1cadIu4xmECqDCrPE8ZaJHUMiZqDk5_9giySBKpqOavr12HA0sic-S9ZEnoDqU95XSFrovvSgTZkthGS8vKNUQIQwrbV-iiJ0RVflPupfjvaqtTFkMV5FGjZ7TOag6/s1280/photo_2025-09-25_10-34-19.jpg

យ៉ាងណាក៏ដោយ ក្រុមអ្នករិះគន់បានជំទាស់នឹងការលើកឡើងរបស់លោក Trump ដោយកត់សម្គាល់ថាជម្លោះជាច្រើនដែលគាត់បានចូលខ្លួនទៅធ្វើជាអាជ្ញាកណ្ដាលនោះ នៅតែមិនទាន់ត្រូវបានដោះស្រាយចប់សព្វគ្រប់នៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmrEmzkWL9Dv4d39UDcAhUkUoTBBus4rGKj1j3YneaIauZRbaTJM8DtIIb7qokhr-T09c7l0DURMf5C5gYrssKbhMIXM0FWeULnZ-TUaajpnQ6QtDKh-LBPNpFOfJOK-BEiCt-SXyCwYBGvNOci_AFf3qu59aujfY8uqdFbaqXHC7paBvfnbOfIXOyFHpc/s1280/photo_2025-09-25_10-34-20.jpg

បកទៅកាន់ការថ្លែងរបស់លោក Trump នៅលើវេទិការបស់អង្គការសហប្រជាជាតិខាងលើ វាបានឆ្លុះបញ្ជាំងឲ្យឃើញថា សុន្ទរកថានេះបានទាក់ទាញប្រតិកម្មយ៉ាងមុតស្រួចពីមេដឹកនាំពិភពលោកនានាជាច្រើន ដែលអ្នកខ្លះបានការពារសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់អង្គការនេះ ចំពោះមុខលោក Trump វិញភ្លាមៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP-I3O0zVtyy5O4VEtNeg5uxHB8EzFknGL56YavyT4dOR2l5lrq8sAFz6IpILD-wigp82NqLq-9V8iVsk3BLVrXPzxqSD5EaBA7sJMKxQ2ZB4MtMTA99_AhKGo7xY1MQoVl8yrIIbEgCeaH1C-ZpYUqU6o1Pz0_UYAePyVHMLZeSiNriXN-5QnufwOi4c9/s1536/image_2025-09-25_15-58-54.png

តួយ៉ាង ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើការស្តីបន្ទោសលោក Trump ដោយបើកចំហថា បញ្ហាសកលមិនអាចដោះស្រាយបានតាមរយៈ “ច្បាប់នៃភាពខ្លាំង” របស់អង្គការសហប្រជាជាតិបានទេ ប៉ុន្តែវាអាចធ្វើទៅបានតាមរយៈការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព និងសន្តិសុខពីគ្រប់ភាគីទាំងអស់ ៕