ឲ្យផលច្បាស់ៗពេកមិនជឿដូចជាមិនសម! គ្រោះធម្មជាតិនៅប្រទេសថៃក្នុងឆ្នាំនេះ មានសភាពខ្លាំងក្លាលើសពីឆ្នាំមុនៗ ដែលជំរុញឲ្យមានការសង្ស័យថាប្រទេសនេះហាក់កំពុងត្រូវបណ្ដាសារដូនតាខ្មែរ និងទទួលរងផលកម្មដែលខ្លួនបានឈ្លានពានមកលើកម្ពុជា ជាពិសេសការធ្វើឲ្យខូចខាតប្រាង្គប្រាសាទព្រះវិហារតាមរយៈការទម្លាក់គ្រាប់បែ.កក្នុងអំឡុងពេលនៃសង្រ្គា.មកាលពីចុងខែកក្កដាកន្លងមក។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHvrZ6fUCI9GFTHXCAAvysn6vgCpUkS66PayF2UOtpHfcmNe1j-bSwzYXPMq7xPO_GpvsBeCJ2aqMvQZcYyV8qxrqml-J7o5S8s9NktmO4-Y4FDG_1a2ncqHHuWvsyNrq8e5B9SIFhJsnxSwJ5e3fhO1gsVcEPY6ifaygnmXsf4vLhWJ9zIu4EInr8A5Oq/s570/photo_2025-09-25_14-55-35%20(2).jpg
    ដូចបានដឹងស្រាប់មកហើយថា នៅក្នុងអរិយធម៌ខ្មែរយើងជំនឿអរូបិយដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាការពារជនល្អ និងដាក់ទោសជនដែលប្រព្រឹត្តខុស ឬបៀតបៀនអ្នកដទៃ។ ជាក់ស្ដែងដូចជាការសាងសង់ប្រាសាទ ការធ្វើបដិមា និងការថ្វាយដង្វាយផ្សេងៗទៅដល់ទេព ឬប្រាសាទ អតីតព្រះមហាក្សត្យខ្មែរ ឬបុព្វបុរសជំនាន់ដើម តែឆ្លាក់ចារលើសិលាចារឹកឬធ្វើពិធីដាក់បណ្ដាសារដល់ជនណាម្នាក់ ឬក្រុមណាមួយដែលមានបំណងបំផ្លាញសមិទ្ធទាំងនោះ ឲ្យធ្លាក់នរក និងរងទុក្ខទោសវិនាសហិនហោច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQQTewOmwS7mAj3LPFXcfTdiWLDZWCV6x33akzO_2TcMpxJpOQ_aefrLJdIGUXG__SLKBBdTPJQOQ592AR6bWwNvQgyHravcZam99vvMsKafp_gYCNUibCUIxYY-8Oy_odPvC5ZM6q_6PYqrludxU57eC_7D6amnuQX_AOfZ2TWHepA71n1b134AnjnMh1/s1280/photo_2025-09-25_14-55-34%20(2).jpg

    ជាក់ស្ដែង បើយោងតាមឯកសារចងក្រងនៃបណ្ដាសារដូនតាខ្មែរបានបង្ហាញពីបណ្ដាសារមួយក្នុងចំណោមបណ្ដាសារជាច្រើនផ្សេងទៀតដែលអត្ថន័យយ៉ាងដូច្នេះថា៖ ប្រទេសណា ជនសាសន៍ណា ដែលរុករាន ទន្ទ្រាន ឈ្លានពាន ទឹកដី ទ្រព្យសម្បត្តិ ដោយប្រព្រឹត្តិអំពើ ឃោរឃៅ ព្រៃផ្សៃ ធ្វើបាប ប្រមាថ មើលងាយប្រជាពលរដ្ឋ «ព្រះនគរកម្ពុជា» សូមឲ្យប្រទេសនោះ ជន នានានោះ ទទួលបាបកម្ម រងទុក្ខទោស ជួបគ្រោះអាសន្ន មហន្តរាយ វិនាសហិនហាយ ឈ្លោះទាស់ទែង ខ្វែងគំនិតគ្នា អាប់ឱនកេរ្តិ៍ឈ្មោះ ជួបគ្រោះកាចហូរហែ កុំបីអាក់ខាន គ្មានសុខក្សេមក្សាន្ត បានតែក្តៅក្រហាយ ពុំសប្បាយក្នុងស្រុកនិងជាតិសាសន៍ខ្លួននោះពុំលែងឡើយ។ សូមអស់ទេពនិករ អមរមេឃ ទេវតា ឥន្ទ្រ ព្រហ្ម យម យក្ស ទេព្រក្ស ល្បាក់សា អារក្ស អ្នកតា យាយទេព បង់បទ ខ្មោច ព្រាយ បិសាច អសុរកំណាចក្លោងខ្លាំងផងទាំងពួង ជួយជាសាក្សី កុំបីរំលងផងចុះ!
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMCEvewNltDQ-qqUr3Pu5oB8fv9tV40WQRQomHNWzeXuXbENQJn7hX13zcJvMxlZygIlQ-cKChMQwtfjpjSJUnRRq6bikbuQYMAwQmFlqW1LFpHPB5DNoqxMgFw-HupHu3LzrsW8egNnlx470GVNS7Jlgu8zx-OSk_RUwbUn3se1yTXaWAwiguzYmuhHZ0/s960/photo_2025-09-25_14-55-35.jpg
    ជុំវិញការលើកឡើងពីពាក្យផ្ដាសារខាងលើនេះ វាបានធ្វើឲ្យយើងចាប់អារម្មណ៍នឹងរឿងរ៉ាវ និងបញ្ហាទាំងឡាយដែលកំពុងកើតមាននៅក្នុងប្រទេសថៃ ដែលមានទាំងការវា.យប្រហារដោយគ្រោះធម្មជាតិជាប់ៗគ្នាឥតឈប់ឈររួមមាន គ្រោះរញ្ជួយដី ខ្យល់ព្យុះ ទឹកជំនន់ និងការបាក់ស្រុតដីក្នុងពេលថ្មីៗនេះ ក៏ដូចជាបញ្ហាប្រឈមទាំងឡាយដូចជាអស្ថិរភាពនយោបាយ បញ្ហាសេដ្ឋកិច្ច និងជំងឺឆ្លងផ្សេងៗ បានឆ្លុះបញ្ជាំងយ៉ាងច្បាស់ពីភាពមិនប្រក្រតីជាជាងការចៃដន្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzrd24XlIeJuw-yat_gVdqnlK4n51lC-AWDMK70Fuf8o_4Wqv6QSgQrlNAh2Pf8nxsSblyKRtfDv6jQUpyD1Rrk13oJwaorY0m2lPngDVOnU9lfL_wZTqZXAZy20lxVneVuX7uymbWADoCAcorZn7NeE9vLTA3RKQ_ZeyGVaUswSdM59AktHx5_0P2IQuC/s800/photo_2025-09-25_14-55-34%20(3).jpg

    យ៉ាងណាក៏ដោយ ទាំងនេះគឺជាជំនឿសម្រាប់បុគ្គលម្នាក់ៗដាច់ដោយឡែកពីគ្នាអាស្រ័យទៅតាមការគិតពិចារណារៀងៗខ្លួន។ ជាក់ស្ដែងសម្រាប់ប្រជាជនថៃផ្ទាល់បានយល់ឃើញថា ការលើកឡើងពីបណ្ដាសាររបស់ដូនតាខ្មែរនេះ គឺគ្រាន់តែជារឿងមិនពិតដែលពលរដ្ឋកម្ពុជាបង្កើតឡើងដើម្បីសើចចម្អកថៃចំពេលមានទុក្ខ និងមិនទទួលស្គាល់ជាដាច់ខាតថាវាជាកម្មផល ត្បិតកន្លងមកថៃជឿជាក់ថាខ្លួនមិនដែលបានបំពានលើកម្ពុជាឡើយ ហើយបញ្ហាដែលបានកើតមានទាំងអស់គឺជាការចៃដន្យ និងកន្លងមកថៃក៏ធ្លាប់ជួបប្រទះនឹងគ្រោះធម្មជាតិបែបនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0cdIbwM3a20MNvFY8t1qDzr5SRA22rwOrYOySIZiJwMF43x9LkBauhNSA69EEhy9T40_nfWO8Pn46GK4k1cOxHzVJ7durMrCmXp9vnm17cApiZqUzejwkZURf0ufHGHixII00pQ5r0OAL1QAgqebXzaeIE-rBBkfb4htLcad6AcnjnGzPkyh5tR6QI1Ma/s1280/photo_2025-09-25_14-55-34.jpg

    ជាងនេះទៅទៀត ពលរដ្ឋថៃថែមទាំងចោ.ទប្រកាន់កម្ពុជាវិញថា ឆ្លៀតពេលដែលថៃជួបទុក្ខលំបាក ពលរដ្ឋកម្ពុជាបែរជានាំគ្នាអបអរសាទរ ចម្អកឌឺដង បង្ហាញពីភាពគ្មានមនុស្សធម៌ក្នុងនាមជាអ្នកជិតខាងនឹងគ្នា។ កត្តានេះបានជំរុញឲ្យពលរដ្ឋខ្មែរហួសចិត្តជាខ្លាំង ព្រោះកន្លងមកថៃខ្លួនឯងតែងប្រមាថមើលងាយមកកាន់កម្ពុជាជារឿយៗ ប៉ុន្តែពេលនេះបែរជាមកនិយាយពីគុណធម៌ និងមនុស្សធម៌ដូចខ្លួនជាមនុស្សត្រឹមត្រូវទៅវិញ៕