ភ្នំពេញ៖ ក្រោយលោកជំទាវ ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ថ្លែងប្រាប់ពីការពិតនៃការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយបទឈប់បា.ញ់ នៅក្នុងមហាសន្និបាតអាយប៉ា (AIPA) នៅម៉ាឡេស៊ី ថៃគាំងមិនដឹងរកអ្វីមកបកស្រាយបាន ក្រោយមកបែរជាបកមកចោ.ទកម្ពុជាថានិយាយកុហកប្រាប់អន្តរជាតិ និងលើកឡើងពីរឿងផ្សេងដើម្បីបង្វែចំណាប់អារម្មណ៍អន្តរជាតិទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCWdrwA7b9uASwINfM_CXB_CSUOjk2NAGTdh50ITvqYIJxNnfydfiJy1Nhz4keJvYXMC55o3Cvlgv0gcPj0bR7JQmPRzkbwSvvNo590RQ2PP9GCo4DpcAm020P_6AS0P8-mGqxfrPMxlUkZNrmjCKwP3ab6HE6DzoFuyKFew7MmywfC-0eTueXBt3jmPum/s1280/photo_2025-09-19_10-21-38.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation របស់ថៃនាយប់ថ្ងៃទី១៨ ខែកញ្ញា បានលើកឡើងថា កម្ពុជាបាននិយាយកុហកអង្គការ AIPA ដើម្បីជំរុញឲ្យអាស៊ានបញ្ឈប់ការប្រើកម្លាំង និងអំពើហិ.ង្សារបស់ថៃ ជុំវិញអរិភាពដែលកើតមាននៅភូមិព្រៃចាន់កាលពីថ្មីៗនេះ។

នៅក្នុងអត្ថបទនៃព័ត៌មាននេះ The Nation បានសរសេថា ការលើកឡើងរបស់លោកជំទាវ ឃួន សុដារី ពាក់ព័ន្ធនឹងការចោ.ទប្រកាន់ថៃពីបទឃុំខ្លួនទាហានខ្មែរ១៨នាក់ដោយខុសច្បាប់ ការរាយបន្លាលួសល្មើសអធិបតេយ្យ និងប្រើកម្លាំងយោធាមកវា.យប្រហារជនសុីវិលកម្ពុជា គឺជារឿងមិនពិតនោះទេ ហើយជាការឆ្លើយតប លោក Chalad Khamchuang ដែលជាអនុប្រធានទីពីរនៃសភាតំណាងរាស្រ្ត និងជាប្រធានគណៈប្រតិភូសភាថៃ បានធ្វើសេចក្តីថ្លែងការណ៍ប្រឆាំងនឹងការលើកឡើងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgos_1drHUCBpizqYVfgHHGJ9997XC3gOvUNTOBCEUavU14TmlT0u_Q_yEBlgU0Ez_91DWK9crftBmb96TXBUq4w4FFPMhMa2HXG2IVKEZO8Y2SurhP3WfOtQ2y-7z-vcmN1aPrKyuSM0BdexcFoSF9XZD-U8YYsjhO3UK5bbxMGHjDRXuEQYoNaDHP6Grg/s1000/photo_2025-09-19_10-21-38%20(2).jpg

លោក Chalad បានបញ្ជាក់ថា សភាថៃមិនមានបំណងចង់បំផ្លាញបរិយាកាសមិត្តភាពរបស់ AIPA ដោយការពង្រីកជម្លោះ ឬការបង្ហាញព័ត៌មានបកស្រាយអ្វីច្រើននៅលើវេទិកានេះទេ ព្រោះរាល់ឧប្បត្តិហេតុមានឯកសារ និងភស្តុតាងច្បាស់លាស់។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចប្រជុំថា វាជាការរក្សាការគោរពគ្នាទៅវិញទៅមកក្នុងចំណោមសមាជិកដែលចូលរួម។

យ៉ាងណាក៏ដោយ លោក Chalad បានបំភ្លឺថា ស្ថានភាពព្រំដែនដែលកម្ពុជាបានលើកឡើងគឺជាការបំភ្លៃច្បាប់អន្តរជាតិ ដោយកម្ពុជាបានកត់សម្គាល់ថា កម្ពុជាបានវា.យប្រហារលើជនស៊ីវិលថៃ និងហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងប្រព័ន្ធគ្រាប់រ៉ុក្កែត BM-21 បណ្តាលឲ្យស្លា.ប់ និងរបួសជនស៊ីវិលស្លូតត្រង់ជាច្រើន រួមទាំងកុមារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP-SMRsdzPLJcU4FOGc4Sr0X6KyVjnrV2KlNO0t4JX9NIUMM_nEXBg2Bga7uuUYsuzKtlLJxEgMMkM16fl22N3wcqwz5bdh8pFWN4oVeLUN9BbkOviLKhf5udfBkxgj70KLfhuSQoGVKtKA8yzCc870gbciZoCq7Jb_jVC8SJe_OxpIMLy0TSHIItbaGDj/s1280/photo_2025-09-19_10-21-39.jpg

ការលើកឡើងរបស់លោក Chalad Khamchuang ដូចខាងលើនេះ គឺជាការព្យាយាមលើកពីចំណុចអវិជ្ជមានរបស់កម្ពុជាដើម្បីឲ្យអន្តរជាតិប្ដូរការគិត ទាំងដែលរឿងទាំងអស់នោះជារឿងដែលថៃខ្លួនឯងប្រឌិតឡើងក៏ដោយ។ មួយវិញទៀត ថៃក៏មិនមានអ្វីសម្រាប់បកស្រាយដើម្បីឲ្យអន្តរជាតិជឿផងដែរ ព្រោះជាក់ស្ដែងថៃពិតជាបានប្រព្រឹត្តល្មើសនឹងបទឈប់បា.ញ់មែន ហើយភ្លាមៗនៅពេលដែលកម្ពុជាលាតត្រដាងពីរឿងនេះ ថៃភ័យរកនឹកនិយាយអ្វីមិនឃើញ ទើបមានតែបកមកចោ.ទថាកម្ពុជានិយាយកុហក និងលើកឡើងពីរឿងផ្សេងដើម្បីបង្វែសាច់រឿង និងលាងខ្លួនចេញពីភាពអាម៉ាសដូចខាងនេះ៕