សុវត្ថិ មុន្នីនាគ ឬ N.John កូនប្រុសទី២របស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ជាថ្មីក្រោយពីតារាចម្រៀងរូបនេះចេញបទចម្រៀងចំតែថ្ងៃថៃឈ្លានពានមកលើកកម្ពុជា។ អ្នកមួយចំនួនដែលធ្លាប់ចេញមុខការពារនិយាយជំនួស N.John កាលពីមុនបានផ្លាស់ប្តូរចិត្តគំនិតនិងបង្ហាញការខឹងសម្បារព្រោះសកម្មភាពបែបនេះកើតឡើងច្រើនដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMjiKVkK8zWUd4QNm7gLq5gPDRg_XDDT_j0I9QX_gJd1_krOlKXbM-4bAPCX9-wMJjb9IKQJIry7fFfUMgw_xSWn9Bk-8ftS-xBroUYVmGY3GW12gLwo6aQrlZkKJoJwdLzJKEgTUIcB12MkiO3doy8Kic_E-es9iMDpaPgRXHyOg-jzjb0ic-PBilToFX/s2048/image_2025-07-26_16-37-08.png
កាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១៧ ខែកញ្ញា N.John បានបញ្ចេញ Trailer បទថ្មីដែលត្រៀមចេញបទពេញជាផ្លូវការនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ សកម្មភាពនេះបានជំរុញឱ្យសាធារណជនបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃទៅកាន់ N.John ព្រោះលោកចេញចម្រៀងចំតែកាលៈទេសៈពេលដែលមានរឿងក្តៅគគុកមានការប៉ះទង្គិចគ្នាជាមួយនឹងថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrdBeOql_4KQtXgws3QGEhioEX1ZlEVIh18BUWYKXfEfRcXrGCJdQNKtYjKyKrP4dAwhIWtIhI2WYVPOWYNKy9aL2tx_3bsRYBbYT50NvkuRfyc7i6-5k1EvhREeVxdg6AGSHP8A-HU5xw5KienKTrBtumZ93OGXzcWTCVNlcKaDf1pSrm2MYCddrDX-iJ/s1179/image_2025-07-26_16-37-09%20(2).png
«FEEL LIKE THIS» មានវាសនាមិនខុសគ្នាប៉ុន្មានពី «Sweet Love » ត្រឹមតែរយៈពេលខ្លីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាជាមួយនឹងមតិរិះគន់ឥតសំចៃ។ អ្នកមួយចំនួនថែមទាំងស្នើដល់ឧកញ៉ា ព្រាប សុវត្ថិ ជាឪពុកជួយមើលកូនប្រុស និងប្រាប់កុំឱ្យចេញបទចម្រៀងខុសកាលៈទេសៈបែបនេះ។ អ្នកខ្លះក៏លើកឡើងពីភាពស៊យរបស់ N.John ព្រោះជាច្រើនដងហើយដែលអ្នកកាន់ផេកដាក់ថ្ងៃចេញបទចម្រៀងចំតែថ្ងៃដែលថៃឈ្លានពានខ្មែរមានរឿងក្តៅគគុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN1aW3WrBtVrKL6IlspteB-_SCkdyrKmFV4dNnRgrc5FXzWBoUWwfG_TdLLWwx3PpliDFqFk6Quil_OE151XAXd2_wYQcPGCKNezn6tbyLQ78DvIh-cpLQtwUtUftG4BtriAZ3TknqURKipPFpbHi0aKwmLVljgk-3dtywRDmLcwoFIjNaxV-xC8GOAy9c/s925/Snapinst_app_470938433_18476772280010433_2129247148329016434_n_1080.jpg

គួរបញ្ជាក់ផងដែរថា N.John ទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើបទចម្រៀងមានចំណងជើងថា «Sweet Love » ប៉ុន្តែក៏ទទួលបានការរិះគន់ដូចគ្នាព្រោះឱ្យតែចេញ Trailer បទនេះលើកណាប៉ះចំតែថ្ងៃមិនល្អ។ យ៉ាងណាមិញ កន្លងមកក៏មានសិល្បករមួយចំនួនជាក់ស្តែងដូចជាពិធីករ ជា វណ្ណារិទ្ធ ជាដើមបានចេញមកបញ្ជាក់និងពន្យល់ថា N.John ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមការងារនៅសហរដ្ឋអាម៉េរិកដូច្នេះការដាក់កាលវិភាគចេញចម្រៀង N.John មិនមែនជាអ្នកសម្រេចនោះទេ៕