ថៃបំភ្លៃព័ត៌មានសារជាថ្មី ដើម្បីបិតបាំងទង្វើអាក្រ.ក់របស់ខ្លួន ដែលបានប្រើប្រាស់ការបង្រ្កាបបែបហិ.ង្សាយ៉ាងអមនុស្សធម៌លើបងប្អូនប្រជាជនខ្មែរនៅភូមិព្រៃចាន់ ដោយបង្វែរការចោ.ទប្រកាន់មកលើប្រជាជន និងកងកម្លាំងកម្ពុជាវិញថា ជាអ្នកព្យាយាមរំលោ.ភបំពាននិងឆ្លងដែនចូលអធិបតេយ្យថៃ ទើបទាហានថៃធ្វើការឆ្លើយតបដើម្បីការពារខ្លួន។ នេះបើយោងតាមសារព័ត៌មាន The Nation របស់ថៃ។

ការប៉ះទង្គិចគ្នារវាងជនសុីវិលខ្មែរជាមួយកងកម្លាំងសន្តិសុខថៃដែលផ្ទុះឡើងកាលពីល្ងាចថ្ងៃពុធ ទី១៧ ខែកញ្ញា បានក្លាយជាប្រធានបទដ៏ក្ដៅគគុកនៅលើប្រព័ន្ធផ្សព្វផ្សាយ និងបានទាក់ទាញចំណាប់អារម្មណ៍សារព័ត៌មានអន្តរជាតិជាច្រើនឲ្យចុះផ្សាយពីរឿងនេះផងដែរ។ ស្របពេលជាមួយគ្នានេះ ថៃកំពុងព្យាយាមកែប្រែព័ត៌មានពិត ដោយទម្លាក់កំហុសគ្រប់យ៉ាងមកលើកម្ពុជា។

សារព័ត៌មានបានចុះផ្សាយថា ភាពតានតឹងដែលបានផ្ទុះឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃពុធ គឺបណ្ដាលមកពីអ្នកភូមិខ្មែរដែលមានគ្នាច្រើននាក់ បានលើកគ្នាមករុះរើបន្លាលួស និងបំពានចូលទឹកដីថៃ នៅ Ban Nong Ya Kaeo ក្នុងខេត្តស្រះកែវ ដូច្នេះទើបកងកម្លាំងសន្តិសុខថៃធ្វើការឆ្លើយតបដើម្បីការពារខ្លួន និងបូរណភាពទឹកដី។ ហើយការប្រឈមមុខដាក់គ្នានេះ បានធ្វើឱ្យមន្ត្រីថៃជាច្រើននាក់រងរបួស ដោយសារក្រុមបាតុករបានប្រើជំពាមបា.ញ់ និងគប់វត្ថុដាក់ពួកគេ។
ប្រភពដដែលនេះបានប្តទៀតថា អង្គភាពគ្រប់គ្រងកុបកម្មរបស់ប្រទេសថៃបានឆ្លើយតបដោយការដាក់ពង្រាយឧស្ម័នបង្ហូរទឹកភ្នែក ប្រើកាំភ្លើងជ័រ និងឧបករណ៍បំពងសម្លេងចម្ងាយឆ្ងាយ ដើម្បីរុញហ្វូងហ្វូងមនុស្សត្រឡប់មកវិញ និងក្រោយមកបានរាយបន្លាលួស រួមជាមួយសំបកកង់បន្ថែមដើម្បីការពារការលុកលុយបន្ថែមទៀត។
លើសពីនេះ សារព័ត៌មានធំៗរបស់ថៃបានព្យាយាមលាបពណ៌កម្ពុជាទៅកាន់ឆាកអន្តរជាតិជាមួយនឹងការចុះផ្សាយព័ត៌មានថា ថ្នាក់ដឹកនាំ និងយោធាកម្ពុជាបានប្រើប្រាស់ជនសុីវិល និងសូម្បីតែព្រះសង្ឃមកធ្វើជាខែលការពារ នៅក្នុងសកម្មភាពឈ្លានពានចូលទឹកដីថៃ។
នេះគឺជាអះអាងទាំងបំភ្លៃការពិតពីសំណាក់ភាគីថៃ បន្ទាប់ពីបានរំលោ.ភបទឈប់បា.ញ់ មិនគោរពកិច្ចព្រមព្រៀងនៅក្នុងកិច្ចប្រជុំទ្វេភាគីកន្លងមក ជាពិសេសចំណុចដែលបានឯកភាពថាមិនបង្កើន ឬពង្រីកជម្លោះឲ្យហួសពីតំបន់ជម្លោះប្រដាប់អាវុ.ធកន្លងមកនៅភូមិសាស្រ្តខេត្តព្រះវិហារ និងឧត្តរមានជ័យ។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតផ្លូវការមួយផ្ញើទៅកាន់ប្រធានអាស៊ានបច្ចុប្បន្ន និងថ្នាក់ដឹកនាំពិភពលោកនានារួមមាន សហរដ្ឋអាមេរិក ចិន បារាំង និងអង្គការសហប្រជាជាតិ ដើម្បីឲ្យមេដឹកនាំទាំងនោះជំរុញការអនុវត្តបទឈប់បា.ញ់ និងរាលកិច្ចព្រមព្រៀងទាំងអស់រវាងកម្ពុជា-ថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់៕










