នៅល្ងាចថ្ងៃទី ១៦ ខែកញ្ញា ម្ដាយរបស់តារាសម្ដែង Yu Menglong បានប្រកាសជាសាធារណៈតាមរយៈស្ទូឌីយូរបស់តារាសម្ដែងប្រុសរូបនេះដោយបញ្ជាក់ថា៖ «ខ្ញុំជាម្ដាយរបស់ Yu Menglong ថ្មីៗនេះ ខ្ញុំបានជួបការឈឺចាប់យ៉ាងខ្លាំង កូនប្រុសជាទីស្រឡាញ់របស់ខ្ញុំ Yu Menglong បានចាកចោលយើងជារៀងរហូត ដោយធ្លាក់ពីទីខ្ពស់ដោយចៃដន្យដោយសារតែផឹកស៊ី។ ប៉ូលិសបានស៊ើបអង្កេតនិងប្រាប់ខ្ញុំពីស្ថានភាពនេះ ពិធីបុណ្យសពកូនខ្ញុំបានបញ្ចប់ហើយ។ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងពិនិត្យមើលបញ្ហានេះដោយសមហេតុផល ហើយមិនមានការស្មានអ្វីទៀតទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEzpomAhj1G_fBRQW0Qu6pkvGWO-qHGtxMW5Z3AhzBUS1LUal7NlIkYvISwd09Q3Mi3ZEK66MZKAzLNCFO7wmq3VftuYYmdbQZSIzOeXhxSYzzShQ5Dhh-hvJ0Y9Yuz6PAHJ3ZZYVuXwPnxsyAZ4etRDoJEN_9uIKXYW0rXFU4s2G3Vrda88W3n9d9n8aN/s1273/image_2025-09-15_16-45-09.png

ម្តាយរបស់ Yu Menglong បានបន្ថែមទៀតថា «ខ្ញុំក៏សង្ឃឹមថានឹងវិលមករកជីវិតដ៏សុខសាន្តវិញក្នុងពេលឆាប់ៗនេះ ដោយនាំយកនូវអនុស្សាវរីយ៍របស់ Yu Menglong មកជាមួយ ហើយព្យាយាមរស់នៅរាល់ថ្ងៃឱ្យអស់ពីសមត្ថភាព។ ខ្ញុំជឿថា នោះក៏ជាបំណងប្រាថ្នារបស់កូនខ្ញុំដែរ។ ជាចុងក្រោយខ្ញុំសង្ឃឹមថា Menglong បានសុខសាន្តនៅលើឋានសួគ៌។ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះអ្នករាល់គ្នាដែលបានយកចិត្តទុកដាក់ និងជួយយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOp76dICecKWR7JO8tkki0pxaN0lKRIg8AeVvgasANnLhV9QSopu71z46KcdifSi_eSuBd1Cmnu-0RvDufWFao7bk-RxVrrrUSWhqh4XoXQcZOoeGtTghsdxNo-RtRM4dCDmutBUhyxk0v9Bj2B0ngZElk0sSHEdaBCYy5wz5Wg39vhTeX94lDkx9wI8Ls/s1092/image_2025-09-15_16-45-10%20(3).png

មានសេចក្តីរាយការណ៍ថា ឪពុកម្តាយរបស់ Yu Menglong ជាគ្រួសារធម្មតា ហើយតារាប្រុសរូបនេះជាកូនតែមួយគត់ក្នុងគ្រួសារ។ ថ្វីដ្បិតតែគ្រួសារលោកមិនសូវមានជីវភាពធូរធារ ប៉ុន្តែបរិយាកាសគ្រួសារមានភាពកក់ក្តៅ ហើយឪពុកម្តាយរបស់ Yu Menglong តែងតែស្រលាញ់គ្នាខ្លាំងណាស់។ ឪពុករបស់ Yu Menglong បានទទួលមរណៈភាពកាលពីប៉ុន្មានឆ្នាំមុន ហើយឥឡូវនេះកូនប្រុសក៏ត្រូវឃ្លាតឆ្ងាយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFNREu7Jul_BEewECVYnaLL-DpYynoLQCVBrZmhQcfpp7bpJ5qCTD_OMXQEU94_KuHjlE2rhWpSNX0LeEM7E1np7TZiaXhkg5iKyg1lZOTCLVOoe8NsAZcGqrgid2I-6denjp4AuLq1wB-wpRERE49X5jt8wkisR3RhwTJKtSAgPxEREIE5liAouohih0O/s640/image_2025-09-17_08-59-17%20(3).png

កន្លងមក ការទទួលមរណភាពភ្លាមៗរបស់ Yu Menglong ក្នុងវ័យ ៣៧ ឆ្នាំ បានធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងវិស័យកម្សាន្តរបស់ប្រទេសចិន។ ស្ទូឌីយូរបស់តារាសម្តែងរូបនេះបានបញ្ជាក់ថា Yu Menglong បានស្លាប់ដោយការធ្លាក់អាគារខ្ពស់កាលពីថ្ងៃទី ១១ កញ្ញា។ តាមរយៈការស៊ើបអង្កេតដំបូង ប៉ូលិសបានច្រានចោលយ៉ាងឆាប់រហ័សពីលទ្ធភាពនៃករណីឧក្រិដ្ឋកម្ម។ ទោះបីជាយ៉ាងណាក៏ដោយសាធារណជនបានចោទជាសំណួរជាច្រើនអំពីការស្លាប់របស់ Yu Menglong ។ សហគមន៍អនឡាញកំពុងមានការភ្ញាក់ផ្អើលជាមួយនឹងសំណួរដែលមិនមានចម្លើយដូចជា «ហេតុអ្វីបានជាកាមេរ៉ា CCTV ដំណើរការខុសប្រក្រតី, ទ្វារបង្អួចត្រូវបានបើកពីខាងក្នុង , Yu Menglong មាននាឡិកាម៉ាក Rolex ចំនួនពីរនៅក្នុងហោប៉ៅរបស់ខ្លួន និង ឧប្បត្តិហេតុបានកើតឡើងបន្ទាប់ពីផឹកជាមួយមិត្តភក្តិ..??។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGGP-XeVNdJwKSa7uXOAoBTUomQGZzC7lsze8uKtDAiSNaB60Eu8EGSyLd9wB2-DzFuL9cty8nmn7PnHdVDCyZDStCIhHrgMPc3_bylkz6Bd8lp5JUJxfhYxcGeHIJbdKy_6P7OmQJKY_oQ8uj9GvE0_hp5v6l_i8CAQ2xWnQhf_4pK5HjKF6ScIb2v4J5/s959/image_2025-09-15_16-45-10.png

មហាជននៅតែសង្ស័យថាសំណុំរឿងរបស់ Yu Menglong នៅតែលាក់បាំងអាថ៌កំបាំងជាច្រើន ដូច្នេះសំបុត្ររបស់ម្តាយ Yu Menglong ដែលបង្ហោះតាមរយៈស្ទូឌីយូរបស់តារាប្រុសរូបនេះ ក៏ត្រូវបានគេសង្ស័យថាសរសេរដោយអ្នកផ្សេង។ តារាសម្តែងល្បីៗដូចជា Dilraba Dilmurat, Liu Yuxin, Xing Fei និង Zhu Zidan បានចូលរួមរំលែកទុក្ខ។ មជ្ឈដ្ឋានមួយចំនួនបានសម្តែងការខឹងសម្បារដោយសង្ឃឹមថាករណីនេះនឹងត្រូវបានស៊ើបអង្កេតឱ្យបានច្បាស់លាស់ព្រោះនៅមានមនុស្សជាច្រើនមិនទាន់ដឹងច្បាស់នៅឡើយ៕