ទន្ទឹមនឹងថ្ងៃខួបកំណើតរបស់ភរិយាលោក អ៊ឹង សុខលី បានជូនពរយ៉ាងផ្អែមល្ហែមមកកាន់តារាចម្រៀង ឱក សុគន្ធកញ្ញា ជាពិសេសគឺប្រាថ្នាចង់ឱ្យគ្រួសារមានសុភមង្គល មានជីវិតគ្រួសារបែបសាមញ្ញៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg4SDJUSrvlnFsNstxu7SVHlooI97okhEtaa2QQ-qwkT5Y3cVony1QymqC__g0-Dr9WLFDcAVaPXvVkMRD1BX_qaRQksKi0BLVkjKwVINkxtc0u4K9_L9TG_25k-r-9kJw1gZDOvoo0cSqzDC8wBigw_FJwLRJ095vPft3QYzmT-SIUrLEhCjB2xottS6d/s2048/image_2025-09-16_13-53-14.png
រម្លឹកទៅកាលពីឆ្នាំមុន តារាចម្រៀង ឱក សុគន្ធកញ្ញា បានរៀបចំការប្រគំតន្រ្តីទោលលើកដំបូងដោយកំណត់យកថ្ងៃខែ ចំថ្ងៃខួបកំណើតរបស់ខ្លួនតែម្តង។ ខួបកំណើតឆ្នាំនេះអ្នកនាង ឱក សុគន្ធកញ្ញា មិនបានរៀបចំកម្មវិធីធំដុំអ្វីនោះទេ ប៉ុន្តែពោរពេញដោយសុភមង្គលតាមបែបលក្ខណៈគ្រួសារ។ ជាមួយនឹងការជូនពររបស់អ្នកគាំទ្រ និងអ្នកក្នុងចង្កោមសិល្បៈ លោក អ៊ឹង សុខលី គឺបានជូនពរភរិយាយ៉ាងផ្អែមល្ហែមដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhATeqtTVoI765S4LrR_Xf2sM0kCMbzRJZtBnW6GGmelOH1a-iEikpIy7xAkRqzn4zwJROb_MIZOk2UNDc0Nvdh3K_0YnRnZhnu1QpopuNqjj6Q9sAidfyFOcxQjjZeQUxJyuh4UFc4du2CtrOE9ahSTwLd2ujUiu1vxud7cKSnU1tWOQrPB2Mnqzyw2Qzh/s2048/image_2025-09-16_13-53-07%20(2).png
នៅលើទំព័រហ្វេកប៊ុករបស់ស្វាមីអ្នកនាង ឱក សុគន្ធកញ្ញា បានជូនពរភរិយាយ៉ាងដូច្នេះថា «រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់! ឆ្នាំនេះយើងកើនអាយុមួយឆ្នាំទៀតហើយ បងសូមជូនពរអូនសូមមានសេចក្ដីសុខ សុខភាពល្អ សម្រេចបំណងប្រាថ្នាគ្រប់យ៉ាងក្នុងជីវិត ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត និងសំឡេងកាន់តែពីរោះជាទីពេញនិយមសម្រាប់ប្រជាជនគ្រប់រូប និងសូមឱ្យគ្រួសារដ៏តូចរបស់យើងកាន់តែមានសុភមង្គលបែបនេះរហូតតទៅ សូមឱ្យមានជីវិតគ្រួសារបែបសាមញ្ញៗបានហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3rfqInG8dJu5v8MzzYS9qYtFKUgCi6McJT9sq8clhXPBpK8gRfs_ndSu_ETxwIvGPGcuoGzJhEC6aShE0_jA8oxYRLHFbC_aw3nONqUYR5BDZGkblISDCbABQAg7RTyJuYDW8ek_aCtz5Xp_ChBvjl7m6XDTEMYKGJ2B-hNFcAy_322tq_jcO-wTx_fkG/s2048/image_2025-09-16_13-53-10.png

ឃើញគ្រួសារអាយដលពោរពេញដោយសុភមង្គលបែបនេះ ទស្សនិកជនក៏រំភើបចិត្តនិងរីករាយនូវចំណងអាពាហ៍ពិពាហ៍របស់តារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា។ នៅថ្ងៃទី១៦ ខែកញ្ញា តារាចម្រៀងរូបនេះក៏បានបង្ហាញក្តីរំភើបចំពោះខួបកំណើតរបស់ខ្លួនកាលពីថ្ងៃទី១៤ ដោយប្រាថ្នាសុំឱ្យរក្សាភាពក្មេងវ័យដដែល។ តារាចម្រៀងវ័យ៣៨ឆ្នាំរូបនេះបានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ឆ្នាំនេះកើនតែអាយុ ប៉ុន្តែសុំរក្សាភាពក្មេងវ័យដដែល សូមអរគុណដល់អ្នកគាំទ្រទាំងអស់សម្រាប់ពាក្យជូនពរ ការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ក្នុងថ្ងៃកំណើតរបស់នាងខ្ញុំ។ ការគាំទ្រដ៏មានតម្លៃពី បងប្អូន មិត្តភក្តិ និងមនុស្សទីស្រឡាញ់គឺជាកម្លាំង និងជាការលើកទឹកចិត្តដ៏មានតម្លៃសម្រាប់នាងខ្ញុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinw5o8Sd8QUb8K1SKtAw7oJ3b_K3RBIwFSLYInbjbTgDxFQa3iC7mVRwHk8L7mds1ibsh_rySGP_2l3rfXXTQnLW7f1lAVbjW1bueH84e2f8-I_vQCTBXllbBqYvj2WuoCcb_BN2FoojzxrqeEQhJRRUm_2BeGVII-Xz_6w8iSu6QMnzN9RtIg3fxqnO_l/s2048/image_2025-09-16_13-53-11.png
គួរបញ្ជាក់ផងដែរថា ដ្បិតតែបង្កើតគ្រួសារនិងទទួលបានចំណងដៃកូនប្រុសពីរនាក់ក្តីប៉ុន្តែកេរ្តិ៍ឈ្មោះរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែរក្សាបាននូវប្រជាប្រិយភាពកេរ្តី៍ឈ្មោះល្អនៅក្នុងសង្គមសិល្បៈ ជារៀមច្បងដ៏ល្អមួយរូប៕