ប្រទេសចិន ៖ ចិនកំពុងអភិវឌ្ឍន៍ និងប្រើប្រាស់រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ (Robotaxi) ជាបន្តបន្ទាប់ ដោយក្រុមហ៊ុនបច្ចេកវិទ្យាចិនធំៗបានដំណើរការសាកល្បង និងផ្តល់សេវាកម្មនៅតាមទីក្រុងនានា ដូចជា ៖ ប៉េកាំង សៀងហៃ និងស៊ិនជិន ។ រដ្ឋាភិបាលចិនគាំទ្រយ៉ាងខ្លាំងដើម្បីឱ្យពលរដ្ឋធ្វើដំណើរតាមរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិកាន់តែច្រើននាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxTJnxnaYWtSCrfMfnIMYhH5zeEta8m_9ZMjaw27UHmDCYkBpKQ40MOyl5H3XVv-GsHt9XHe9RPB15Owb-lBQkm97SfsDr2oR9i_i_GnPxXLYU1fCDedkPCSF0gXbTIuaQj8b57kHTiRpqUYGM9bZ3c3x9tugKpbikoKL-6NSvf-mUiRofI1kheXtrqgWA/s4000/image_2025-09-16_13-25-43%20(2).png
តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា ចិនបានកំណត់គោលដៅមានរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិរហូតដល់៣សែនគ្រឿងនៅឆ្នាំ២០៣០ ឬរយៈពេល៥ឆ្នាំទៀត នៅទីក្រុងធំៗចំនួន៤ ដោយសារបច្ចេកវិទ្យា AI រីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ន និងការប្រកួតប្រជែងក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនីកាន់តែខ្លាំងក្លាក្នុងប្រទេសចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5CxW5eRAbdMQeF9d8CcKC_99il_iI7-iY6kmR1Nuwcuq_-UTbm_ryWkjQ9bVUN69Iv2yDSrWSDuOqnEIgAz7L5FM8lj4l67O1vbVOTNzuh3BAXpPJpxieh06nO5l38Av1Q889F6QvLEBeCLRLEZqrbZM3VQ-6tPKnO1C_4JSrOkzN8wuRNnIgHhlpZbJ9/s2000/image_2025-09-16_13-25-40.png
លោក Paul Gong ប្រធានផ្នែកស្រាវជ្រាវឧស្សាហកម្មរថយន្តចិននិយាយថា ចំនួនរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ (Robotaxi) នៅប្រទេសចិនដែលមានទឹកដីធំទូលាយនឹងកើនឡើងខ្លាំងនៅចុងឆ្នាំ២០៣០ ខណៈពលរដ្ឋចិនមានចំណេះដឹងពីបច្ចេកវិទ្យាថ្មីៗកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOqe6T54Xc3gDIp2-uK9aymDhSCmi2n1PJY7dg1lnj2mLD0ygoS62RCNbKi_M1oV-j78lHOHKHWxnQj3e4fiVzw255ryXRisUom4HdOY8bgArGInOXwwR_Ie_0j3cDK4H12TuXalFgeXHwWtc_ff24xK1gNDxp3TUxk8Dd3eeA8lnBg5e-8g7THE8iV2f-/s900/image_2025-09-16_13-25-41.png

ក្រៅពីបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័ស និងការចំណាយដើមទុនថ្លៃកម្លាំងពលកម្មកើនឡើងជាបន្តបន្ទាប់បានធ្វើឱ្យរថយន្តបើកបរដោយស្វ័យប្រវត្តិជួយបង្កើនប្រសិទ្ធភាពការងារយ៉ាងខ្លាំង ។ ការលក់រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិអាចស្មើទឹកប្រាក់ជិត២សែនលានដុល្លារក្នុង១ឆ្នាំ ប្រសិនបើរថយន្តតាក់ស៊ីដឹកអ្នកដំណើរបច្ចុប្បន្ន ផ្លាស់ប្តូរជារថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgIr0dBl_RwldkfcH3hr3s0LfuOWnfnc8wM_QFDAfi6EjEoo8XRvBNIQWDZ49YzeWsyGhlP2p6x3cMHG7QrxgGMs3myJBhkop8Ok_veYQtqOCyty3QpDvVoRHKygA4rZ_IXE2Uw6W-h-Zj-mmfsZwNAi5W_bN5mJp6f10Em5RWnJ2huerVrt2wSskdEu7E/s1200/image_2025-09-16_13-25-42.png
ប្រធានផ្នែកស្រាវជ្រាវឧស្សាហកម្មរថយន្តបន្តថា ក្រុមហ៊ុនចិនបានចំណាយដើមទុនតិចជាងមុនសម្រាប់ការផលិតរថយន្តអគ្គិសនី ដែលជាកត្តាសំខាន់ដើម្បីបង្កើនការផលិតរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ ។ ដើមទុនផលិតរថយន្តតាក់ស៊ី១គ្រឿង អាចធ្លាក់ចុះក្រោម៣សែនយាន់ (ឬត្រឹមជាង៤ម៉ឺនដុល្លារ) ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwHS0hZK5TpGv-xWN86tbMJ6MUXO4MVvAqpi-vfmwq-0ACXOmGTZSyMCGkmGnUIxMtnXbzHzJwozgLtiOYf8jh1mcZpKH6gqHhjMSIcbQ5GGDW5liGyWt0RhoDgxTSYIgIbjHp50_M3Mr_gb2Gau0izr1uQXHaE5-YgNX9BJcxucKbX4cW62YeVmrK_OTe/s1267/image_2025-09-16_13-25-42%20(2).png

ចំណែកស្តង់ដាររថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិបច្ចុប្បន្ន គឺវាអាចបញ្ជាខ្លួនឯងទាំងស្រុងរហូតដល់កម្រិត 4 ដោយពុំចាំបាច់មានមនុស្សបញ្ជា ។ នេះជាការរីកចម្រើនផ្នែកបច្ចេកវិទ្យាយ៉ាងខ្លាំងនៅចិន និងឈានដល់កម្រិត 5 ឬការបើកបរដោយស្វ័យប្រវត្តិយ៉ាងពេញលេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvplExVLdJft7qO-fsjbZCoZjMfICJZGAOM7lZH2PgDd4wXC3lIDUw5zrGnvpnWzSnX5CF7ip75XZjMyRy_IHejASWLNGx91bw2vnOx_4DsH3NLBDO_ERmTo9mYXxTxqkoGK7KkcvA71vWogclQarNvGqQ266YrqRtAMYKtc5fko-NRKqPsxAbuJeUEu2y/s1280/image_2025-09-16_13-25-43.png

ទោះយ៉ាងណា ពេលបច្ចេកវិទ្យា AI រីកចម្រើនខ្លាំង និងមានតួនាទីក្នុងជីវិតប្រចាំថ្ងៃ បានធ្វើឱ្យអ្នកបើករថយន្តតាក់ស៊ីបារម្ភពីការប្រកបមុខរបរនេះនាថ្ងៃអនាគត ។ អ្នកបើកបរតាក់ស៊ីសង្ឃឹមថា រដ្ឋាភិបាលនឹងជួយដោះស្រាយបញ្ហាកុំឱ្យពលរដ្ឋបាត់បង់ការងារដោយសារបច្ចេកវិទ្យារីកចម្រើនខ្លាំង ឬជួយរក្សាការងាររបស់ពលរដ្ឋមុនបច្ចេកវិទ្យា AI ដណ្តើមជារៀងរហូត ៕