ថៃ៖ ដោយសម្លឹងឃើញពីភាពខ្វះខាតកម្លាំងពលកម្មនៅក្នុងប្រទេសចេះតែបន្តយូរទៅៗក្រោយពលករខ្មែរត្រឡប់មកផ្ទះវិញ រដ្ឋាភិបាលថៃក៏បានសម្រេចចិត្តអនុញ្ញាតឲ្យជនភៀសខ្លួនមីយ៉ាន់ម៉ានៅតាមព្រំដែន អាចឆ្លងចូលមកក្នុងប្រទេសខ្លួននិងផ្ដល់ការងារឲ្យធ្វើក្នុងនាមជាពលករចំណាកស្រុកជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១ ខែតុលាតទៅ។ នេះបើយោងតាមសារព័ត៌មាន The Nation របស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc8XOfQUEFzNq2fC2NQMK-L_emMp6vEOJfUp7kBomMFSfmBAW2kinMgl1BzLssRrJhwvNMkIAk6adjyV8Oi3sWYu2pWuHouADIIWue0ef_aSMCyZ8Z4x-dTXN7gtMECQ088-Cx94SG-yEfzHGVz7csfmuxNK2ZuNP3xRozVSOm2RL6UBT5eaJ1gaVG9nDG/s983/image_2025-09-13_16-45-56%20(2).png
សេចក្តីសម្រេចដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែកញ្ញានេះ មានគោលបំណងដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅក្នុងខេត្តភាគកណ្តាល និងភាគខាងកើតរបស់ប្រទេសថៃ ដោយមានផ្តល់លិខិតអនុញ្ញាតការងាររយៈពេលមួយឆ្នាំដល់អ្នកដែលរស់នៅក្នុងជម្រកបណ្តោះអាសន្នចំនួនប្រាំបួនទីតាំងតាមបណ្ដោយព្រំដែនថៃនិងមីយ៉ាន់ម៉ា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTDleMS43QUBB80rzUVzJOqBavvv2YGP5siDl-BP1Zm1YCiFR0s3WcQX6sHSGqMFMWs0kQKRk1_u5krAFygZYPKjBAKwRatw8cw8CgJiWnFVdaoLBXU3qz1A9Q5I0uE64oK0dOZR0aPS-E_3DTdZttM0J3vNcdSQIyVb4ozfoo7QBQjDbO5gqPvgy8T5Zh/s640/image_2025-09-13_16-45-56.png
បន្ថែមពីលើសេចក្ដីសម្រេចនេះ លោក Chamnanwit Terat អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃថៃ គូសបញ្ជាក់ថា ក្រសួងរបស់លោកនៅពេលនេះកំពុងធ្វើការជាមួយក្រសួងការងារ ដើម្បីបញ្ចប់ដំណើរការចុះឈ្មោះសម្រាប់ពលករប្រមាណ ៤០,០០០នាក់មកពីប្រទេសមីយ៉ាន់ម៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgIsdlrwc2qc6c69BSkzeze3XPjwQYJRWro9BQddZblKQjpgEpAJwS8Ch9Rjh5o8JaKPB1QKdugZRlI30U5JY1u_BjJ_oRn_343dXIm32tRAu3sI6MFdXDa3MIR7sKYJO6yP2R9VSQtuJK8w6BRs5uByzk27056fvkZwPCU_KnpLbWRqaEfOq8HAU6m8Ii/s1280/photo_2025-09-13_16-39-05.jpg

លោក Chamnanwit បានបញ្ជាក់បន្ថែមថា ជនភៀសខ្លួនដែលមានបំណងចូលធ្វើការនៅប្រទេសថៃ ត្រូវតែមកចុះឈ្មោះជាមួយមន្ទីររដ្ឋបាលខេត្តជាមុនសិន។ ពួកគេនឹងទទួលបានការរក្សាសិទ្ធិរស់នៅក្នុងជំរុំភៀសខ្លួនរបស់ពួកគេ ដែលនឹងត្រូវដាក់ពាក្យស្នើសុំទៅមេស្រុករបស់ពួកគេជាមុនសិន ដើម្បីសុំការអនុញ្ញាតឱ្យចេញធ្វើការនៅខាងក្រៅតំបន់បាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2nM_qaw_SJd3EghOwYqFQ3VyMCmFyf1hBS1yLVDwavU61BHha-tIG5VL6Q6tbhxDagCtmB0zLa3fjnABk88lSnfENDhwX5trEV_lMIxUqyoE2SfrfSeItF9cJuYAOZrY2AySt4XN0hv_KMvkOIi_u_E_ijvdRqvIw1Bs5MT24Y1FxEJCzA86wn33RVkQB/s1024/photo_2025-09-13_16-39-06.jpg
ក្រោយមកនៅពេលមានការយល់ព្រម ការិយាល័យការងារខេត្តនឹងពិនិត្យលក្ខខណ្ឌរបស់បេក្ខជននីមួយៗក្នុងការជ្រើសរើសជំនាញ ដែលមានចាប់ពីអាជីវកម្មដូចជាជាងឈើ និងកម្មករសំណង់ រហូតដល់ការងារទូទៅ មុននឹងបញ្ជូនពួកគេទៅតាមក្រុមហ៊ុន ឬរោងចក្រ និងធ្វើកិច្ចសន្យា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT2-8ahFb3SmqxNPMaKZ_W2MyqOecru3Z2wnN86C7sRtN3Pu7PTfXLbuJxWpLLfGwPj6HGV3uanHK39NbHEY3v1TVjbb4Ez9HKKz4cLKmQw62l7hRaBObLdZAe9nHQxfjcjS_ShZ1msrYVATagcVMOSVZczBgHb09iRw8Dln7mB1uugnCo12MsNBFHjRwF/s2048/image_2025-09-13_16-45-53.png

កម្មករនិយោជិតក៏នឹងត្រូវបានតម្រូវឱ្យឆ្លងកាត់ការត្រួតពិនិត្យសុខភាព និងមានការធានារ៉ាប់រងសុខភាពផងដែរ មុនពេលចេញលិខិតអនុញ្ញាតការងារ។ ការអនុញ្ញាតនឹងមានសុពលភាពរហូតដល់មួយឆ្នាំ បន្ទាប់ពីនោះកម្មករត្រូវត្រឡប់ទៅកន្លែងស្នាក់នៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgklC84n1SJt5X78cnX98SftQm8PVF0snrp7jw7fFjsWdZe9BPpWQ29Sf43M3oPvpmHMJpt2ATUcUaMpUuOfVHNiZC32uw5exGEfZv89pUWur-Wlo1tGTClbDERZeTUo55HvdE42ZE1EXMGBd-gxu-x04huvQM3Pm9v5SceRGVDN8SReLjqju1ijJV0mMAO/s1200/image_2025-09-13_16-45-55%20(2).png

គួរឲ្យកត់សម្គាល់ថា ចាប់តាំងពីពលករខ្មែរបានវិលចូលប្រទេសវិញស្ទើតែទាំងស្រុងមក ប្រទេសថៃចាប់ផ្ដើមជួបវិបត្តិខ្វះខាតកម្លាំងពលកម្មជាខ្លាំង ធ្វើឲ្យរោងចក្រ ចម្ការ និងការដ្ឋានសំណង់រាប់សិបមុឺនកន្លែងថយចុះល្បឿននៃការផលិត ឬកន្លែងមួយចំនួនបានផ្អាកសកម្មភាពជាបណ្ដោះអាសន្នតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRZqTW7dfscq38Y63pk66nT_XQFAnQPzRDX_QOaUlYxzLBeYTjyJdgGqnUZpjsW1fERiGMiEso6bcp1RD9ceJvE6_FarPlnxODE4MfPpTxd_KO_w9kBOxTDphsVT-ctXVnd7jdPcIQF04FlQVKw7fXk9SNJABwQ8C7TY0BgWoakppZHcUaDUg95sFEqIIu/s1200/image_2025-09-13_16-45-55.png

ឆ្លើយតបនឹងបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចថៃបានព្រ.មានថា ភាពខ្វះចន្លោះនៃកម្លាំងពលកម្មភ្លាមៗក្រោយពលករខ្មែរចាកចេញនេះ បានគូសបញ្ជាក់ពីការពឹងផ្អែកជាយូរមកហើយរបស់ថៃលើពលករបរទេស។ បន្ថែមពីលើនេះ រដ្ឋាភិបាលថៃត្រូវរិះរកវិធានការដោះស្រាយជាបន្ទាន់ដើម្បីទប់ស្កាត់ការអាក់ខាន ឬផ្អាកខ្សែសង្វាក់ផលិតរបស់ឧស្សាហកម្មថៃ ដើម្បីចៀសវាងការខាតបង់ផ្នែកសេដ្ឋកិច្ចរយៈពេលវែង៕