ថៃ៖ ឲ្យតែចប់កិច្ចប្រជុំដឹងតែមានរឿងថ្មី! អស់ពីមីន PMN2 ពេលនេះកងទ័ពថៃបានចេញមុខមកចោ.ទប្រកាន់កម្ពុជាសារជាថ្មីជាមួយនឹងស្ទាយចាស់ ដោយប្រកាសថាបានរកឃើញគ្រាប់មីនថ្មីដែលមិនទាន់ស្គាល់ប្រភេទច្បាស់មួយទៀត នៅតាមបន្ទាត់ព្រំដែននៃផ្លូវដើរល្បាត ក្បែរៗបរិវេណប្រាសាទតាក្របី និងសន្មត់ដោយមិនគិតច្រើនថា នោះគឺជារបស់កម្ពុជា។ នេះបើយោងតាមសារព័ត៌មាន Khaosod។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX7Zdvaz6E1UNckJPlPgcdz2HWeCjWMFhXZ2ko1AiUaZr9Ae37D19005ixOfIY7NmQTQxW4n4CMryA2FkoKcGyg6DyO5mk24xwHWlG6B7vJuvTmIiylmNszMgu6ICMe9WpnBobDkgt0IfSTgfj6dG6egm4SspqPi5IFgkN9TfjZxA4cVmtAVRdmXwKwxDK/s670/photo_2025-09-11_13-36-37%20(2).jpg
តាមការចុះផ្សាយរបស់ Khaosod បានឲ្យដឹងថា កងទ័ពភូមិភាគទី២ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ២ និង៣០ នាទីរសៀល គឺអង្គភាពអាវុធធុនស្រាលទី១ នៃកងវរសេនាតូចថ្មើរជើងលេខ ២៧ បានរកឃើញគ្រាប់មីនមិនស្គាល់ចំនួន ៤ ប្រភេទបន្ថែម (ស្រដៀងនឹង MD82B) នៅក្នុងតំបន់ប៉ុស្តិ៍ Tik Boe ភាគខាងលិចប្រាសាទតាក្របី។ កងទ័ពថៃជឿថា គ្រាប់មីនប្រភេទនេះប្រហែលជាអាចនៅមានទៀតនៅក្បែរៗនោះ ដោយសារតែមានសញ្ញាព្រមានពីឧបករណ៍ចាប់សញ្ញាលោហៈធាតុ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3H7AnIHJhhORlG0cNzEwihvnPUfGRalCkymZB0Aer4suc2tpBOWYWdVsJSiR7YTeplTsbiU5DvlIhAM-V8vWL842kx7LtK8okXoHl7971LocBPdTMBupWp2mm4pRI3scynpGSqEOfptt0tXaqmwbnNh-37TQ8wGSSMg7cD2VPKrLvxHpn20tuuU0k98_S/s1200/photo_2025-09-11_13-36-37.jpg

ប្រភពខាងលើនេះ បានអះអាងបន្តទៀតថា៖ គ្រាប់មីននៅចម្ងាយប្រហែលបីម៉ែត្រពីរបងលួសបន្លាយុទ្ធសាស្ត្ររបស់អង្គភាព។ តំបន់ដែលរកឃើញគ្រាប់មីននេះ គឺជាប៉ុស្តិ៍ដែលទាហានកម្ពុជាតែងតែប្រើជាផ្លូវល្បាតដើម្បីចូលជិតរបងលួសបន្លាយុទ្ធសាស្ត្រដើម្បីឃ្លាំមើលកងទ័ពខាងថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqpUy607aVYrtBalei4EBS3LyUEKeIRc8DMdY2IZKrhPWgIATeLiAak8LiaOwRZvl3BLE3CqJShPpiYN7fqB3Rp0xYn0zlkrH71yoBiL_yMOxQArKrqCCajHp3iLfb7-9tjP1MonkPA3e1q3oBi9nnLDj2CgUuD6fTfIxdFVHZdycfageoKeEFluKlrrL4/s720/photo_2025-09-11_13-36-37%20(3).jpg

បច្ចុប្បន្ន កម្លាំងនៃភាគីទាំងពីរកំពុងរក្សាជំហររបស់ខ្លួន ហើយថៃបានដាក់កម្លាំងប្រចាំការនៅកន្លែងសង្កេតការណ៍ ដើម្បីតាមដានចលនារបស់ភាគីប្រឆាំងដែលចង់សំដៅដល់កម្ពុជា ព្រមទាំងបានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបទៅវិញទៅតាមស្ថានការណ៍ជាក់ស្ដែង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxPoEtZlAqcts4DgkLTsoeulhyphenhyphenx13nEGE7kFul7g4kdzUoKmL2kWT3FXIGnNq7hCZ3MEOWNyOl5WTu45Q3WPFg8dCll2aC3rKKE8Ysp_-qwqzj4SHbCDH02n3m2JV0DkNmIkyUXCuwK73SfhYtqmsW4X9bv_3Si5uYBTqYdOawvcQtTs9kx5twousWFwes/s1200/photo_2025-09-11_13-36-38.jpg

បើតាមការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃបានឲ្យដឹងថា ការរកឃើញមីនថ្មីនេះគឺបង្ហាញពីការរំលោ.ភលើកិច្ចព្រមព្រៀងបទឈប់បា.ញ់ ដែលបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី 7 ខែសីហា ឆ្នាំ 2025 នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី (រំលោភលើមាត្រា 1 និង 4) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk86xJ1ItSbQlp2GwS5SFSS0KeaF-j4uHxnmTlRj_sXN6px-VE9uJfWXAV5EqWr-hn4egLUMOEMnmdlCC_G5JashL2gxWhyphenhyphen5UVw6DievrsF1I0g0js-YhEcrKRpyPvrwTEEZDyonb4qf9SQbTzi8yX-YVquVBpWfxvi1Ky4xU2WYV7rAmCWj4bOvkuczGb/s640/photo_2025-09-11_13-36-36%20(2).jpg
បើតាមការកត់សម្គាល់ ស្ទើតែរៀងរាល់ពេលនៃកិច្ចប្រជុំការទូតណាមួយរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ មិនថាJBC RBC ឬGBC នោះទេ គឺក្រោយបញ្ចប់កិច្ចប្រជុំទាំងនោះ កងទ័ពថៃតែងតែមានលេសចោ.ទប្រកាន់កម្ពុជាដដែលជាដដែល ជាក់ស្ដែងដូចជារឿងគ្រាប់មីននេះជាដើម។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjAnCng5uLQZqM5dIDwmSdmTWczC1F7WCFI_l20kKaCVXoldnoeMghXSR5wFxfwM1oMdxjBCoBg58DYj6o7g8rA3f4E2mY5G19VP7fcLiyVMjmGAKqhfczfmYj7U1R-zKN1uQD295pERf_QyTqUnHGVKxfGH_S755IW4jnSarh0IWjVFThB5JFG3Hg3pwQ/s640/photo_2025-09-11_13-36-36.jpg

    ទោះជាយ៉ាងណា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជានៅតែបញ្ជាក់ជំហររបស់ខ្លួនជានិច្ចថានឹងព្យាយាមដោះស្រាយនិងកម្ចាត់ចោលឲ្យអស់នូវសំណល់គ្រាប់មិនទាន់ផ្ទុះដែលសល់ពីសម័យសង្រ្គា.មកាលពីអតីត ព្រមទាំងប្ដេជ្ញាចិត្តថាពុំប្រើប្រាស់គ្រាប់មីនថ្មីប្រឆាំងមនុស្សជាដាច់ខាត។ ជាមួយគ្នានេះ កម្ពុជាក៏បានធ្វើការច្រានចោលនូវការចោ.ទប្រកាន់ទម្លាក់កំហុសមកឲ្យកម្ពុជាថាបានដាក់បង្កប់មីនថ្មី ទាំងគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ៕